en     km
en     km

សហគមន៍​បឹង​កក់​តវ៉ា​នៅ​មុខ​ស្ថានទូត​អា​មេ​រិ​ក​សុំ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ និង​ដោះស្រាយ​បញ្ហា​ដីធ្លី​

Share

​សហគមន៍​បឹង​កក់​ប្រមាណ​ ៥០​ នាក់​ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​ពីមុខ​ស្ថានទូត​អា​មេ​រិ​ក​ នៅ​ព្រឹក​ថ្ងៃ​ទី​ ០៤​ តុលា​ ឆ្នាំ​២០១៦​នេះ​ ដោយ​សហគមន៍​ទាមទារ​ឱ្យ​ស្ថានទូត​អា​មេ​រិ​ក​ ជួយ​អន្ដរាគមន៍​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ ដែល​ជាប់​ឃុំ​នៅ​ពន្ធ​ធនាគារ​ ។​

ក្រុមស្រ្តីបឹងកក់កំពុងប្រមូលផ្តុំគ្នាស្នើឱ្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាជួយដោះស្រាយបញ្ហាដែលតុលាការចាប់សមាជិតខ្លួនដាក់ពន្ធនាគារ និងដោះស្រាយបញ្ហាដីធ្លី ខណៈដែលមន្រ្តីអាមេរិក ទទួលបន្ទុកផ្នែកពលកម្មអន្ដរជាតិ បានបើកវេទិកាតុមូលពិសេស ពិភាក្សាអំពីស្ថានភាពក្នុងវិស័យការងារ សិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិនៅកម្ពុជា នៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។រូបភាព៖ ណុល ដារ៉ា

​តាម​សេចក្ដី​បញ្ជាក់​ពី​អ្នកស្រី​ បូ​វ​ សោភា​ ក្រៅពី​ការ​ស្នើ​សុំ​ឱ្យ​ដោះ​លែង​ស្ដ្រី​បឹង​កក់​ ពលរដ្ឋ​សហគមន៍​បឹង​កក់​ ក៏​បាន​ស្នើ​សុំ​ឱ្យ​មន្ដ្រី​ស្ថានទូត​អា​មេ​រិ​ក​ ជួយ​អន្ដរាគមន៍​បញ្ចប់​ជម្លោះដីធ្លី​នៅ​តំបន់​បឹង​កក់​ផង​ដែរ​។​ ​អ្នកស្រី​ បូ​វ​ សោភា​ ៖​ «​យើង​ដាក់​ញាតិ​អោយ​ឯកអគ្គរដ្ឋទូត​ជួយ​អន្ដរា​គម​ដោះ​លែង​អ្នក ស្រី​ ទេព​ វ​ន្នី​ ហើយ​និង​ជួយ​អន្ដរាគមន៍​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​តំបន់​បឹង​កក់​»​។​

ការ​ស្នើ​សុំ​របស់​ពលរដ្ឋ​សហគមន៍​បឹង​កក់​នៅ​ពេល​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ តុលាការក្រុង​ភ្នំពេញ​ បាន​សម្រេច​ផ្តន្ទាទោស​លើ​អ្នកស្រី​  ទេព​ វ​ន្នី​  អ្នក ស្រី​ បូ​ ឆវី​ អ្នកស្រី​ ហេង​ មុំ​ និង​ អ្នកស្រី​ គង់​ ច​ន្ថា​ ដាក់​ពន្ធនាគារ​ ៦​ខែ​ ពី​បទ​ប្រមាថ​អ្នករាជការ​សាធារណៈ​ និង​បទ​ប្រឆាំង​នឹង​អ្នករាជការ​សាធារ ណៈ​ មាន​ស្ថាន​ទម្ងន់ទោស​ គឺ​ស្រប​តាម​មាត្រា​ ៥០២​ និង​មាត្រា​ ៥០៤​ នៃ​ក្រមព្រហ្មទណ្ឌ​ ដែល​ប្រព្រឹត្ត​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ ២៨​ វិច្ឆិកា​ ២០១១​។​

​សូម​ជម្រាប​ថា​ ការ​តវ៉ា​របស់​ស្ដ្រី​បឹង​កក់​នា​ពេល​នេះ​ គឺ​ស្រប​ពេល​ដែល​មន្ត្រី​អា​មេ​រិ​ក​ ទទួល​បន្ទុក​ផ្នែក​ពលកម្ម​អន្ដរជាតិ​ បាន​បើក​វេទិកា​តុមូល​ពិ សេស​ ពិភាក្សា​អំពី​ស្ថានភាព​ក្នុង​វិស័យ​ការងារ​ សិទ្ធិ​មនុស្ស​ និង​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​ នៅ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ ដែល​មា​នទី​តាំងនៅ​រាជធានី​ភ្នំពេញ​៕

Share

Image
Image
Image