en     km
en     km

សម្រាប់ឆ្នាំ២០២១ អាមេរិកផ្ដល់ជំនួយជាង៨៥លានដុល្លារអោយកម្ពុជា តែងក្រោមចំណងលក្ខខណ្ឌតឹងតែង

Share

សភាអាមេរិក អនុម័តផ្ដល់ជំនួយអោយកម្ពុជា ជាង៨៥លានដុល្លារ ដោយមានចំណងលក្ខខណ្ឌ ការគោរពសិទិ្ធមនុស្ស លើកស្ទួយលទិ្ធប្រជាធិបតេយ្យ និងត្រូវប្រឆាំងការជ្រៀតជ្រែកប្រទេសចិន។ តាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសអាមេរិក ​ រដ្ឋាភិបាល​អាមេរិក​គ្រោង​នឹង​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ប្រមាណ​៨៥​លាន​ដុល្លារ​អាមេរិក នៅអំឡុងឆ្នាំ២០២១។

​សំណើ​កញ្ចប់​ថវិកា​ប្រចាំ​ឆ្នាំ​របស់​អាមេរិក​នេះ​ទើប​ត្រូវ​សភា​អាមេរិក​អនុម័ត​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​។

ល័ក្ខខ័ណ្ឌក្នុងជំនួយអាមេរិកមកកម្ពុជាដែលអាចជាទឹកប្រាក់មិន ៨៥ លានដុល្លាអាមេរិក គឺ២ចំណុចធំៗគឺ៖

១) ពង្រឹង​សន្ដិសុខ​និង​ស្ថិរភាព​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ​ពិសេស​លើ​ជម្លោះ​អធិបតេយ្យ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង និង​ការ​ចូលរួម​អនុវត្ត​ទណ្ឌកម្ម​អន្តរជាតិ​លើ​កូរ៉េ​ខាង​ជើង។ ប្រកាសអធិបតេយ្យភាព​របស់​ខ្លួន​តទល់​នឹង​ការ​ជ្រៀត​ជ្រែក​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​រួម​បញ្ចូល​ទាំង​ផ្ដល់​នូវ​ការ​រក្សា​ដែល​អាច​ផ្ទៀងផ្ទាត់បាន​នូវ​អព្យាក្រឹត​ភាព​នៃ​មូលដ្ឋាន​សមុទ្រ​រាម និង​មូលដ្ឋាន​យោធា​ដទៃ​ទៀត​ក្នុង​ប្រទេស​កម្ពុជា និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ទ្វេ​បំណង​នៅ​គម្រោងអភិវឌ្ឍន៍​តារា​សាគរ។

២) បញ្ឈប់​រាល់​អំពើ​ហិង្សា​ និង​ការ​បៀតបៀន​យាយី​លើ​សង្គម​ស៊ីវិល​ និង​ក្រុម​ជំទាស់​ផ្នែក​នយោបាយ​នៅ​កម្ពុជា និង​ទម្លាក់​ចោល​នូវ​បទ​ចោទ​ព្រហ្មទណ្ឌ​ដែល​មាន​ចរិត​នយោបាយ​ប្រឆាំង​នឹង​ក្រុម​ជន​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល។ គោរព​សិទ្ធិ សេរី​ភាព និង​ករណីកិច្ច ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ឆ្នាំ​១៩៩៣។

នៅក្នុងឆ្នាំ២០២០នេះ រដ្ឋាភិបាលអាមេរិកបានផ្តល់ជំនួយដល់កម្ពុជាជាង១២៨លានដុល្លារ ក្នុងនោះក៏បានផ្តល់១១លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្រាប់ខែធ្នូនេះ អាមេរិកក៏បានផ្តល់ជំនួយដល់កម្ពុជាចំនួនជាង៦៦លានដុល្លារ។ ដោយឡែក គិតតាំងពីឆ្នាំ១៩៩២ដល់ឆ្នាំ២០១៩ អាមេរិកបានផ្តល់ជំនួយឥតសំណងដល់កម្ពុជាប្រមាណ១ពាន់៥រយលានដុល្លារ ។

វិស័យសំខានៗដែល ទទួលបានជំនួយពីសហរដ្ឋអាមេរិក គឺវិស័យសុខាភិបាល អប់រំ បរិស្ថាន កសិកម្ម អភិបាលកិច្ច និង ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងកម្មវិធីដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទះផងដែរ។ ប៉ុន្តែសម្រាប់ ការពង្រឹងប្រជាធិបតេយ្យ និងក្រោយពី បក្សប្រឆាំងនៅកម្ពុជា ត្រូវបានរំលាយ សហរដ្ឋអាមេរិក បានសម្រេច ចេញដំណោះស្រាយជាច្រើន​ ក្នុ្ងងនោះមានទាំងការបង្កកទ្រព្យសម្បត្តិនិងបិទទិដ្ឋាការរបស់មន្រ្តី និង អ្នកជំនួញដែលមាននៅលើទឹកអាមេរិក។ តែបែបនេះ ក្ដីសម្រាប់ មន្ត្រី បក្សកាន់អំណាចនៅកម្ពុជាតែងតែចាត់ទុកកម្ពុជា ជារដ្ឋអធិបតេយ្យ ដោយពុំចំណុះប្រទេសណាមួយឡើយ ។ ចំណែកការផ្ដល់ជំនួយ គឺជាផ្នែកដែលកម្ពុជាស្វាគមន៍ តែមិនត្រូវ អោយកម្ពុជា ជាចំណុះ ឬ គាបសង្កត់កម្ពុជាឡើយ៕

Share

Image
Image
Image