en     km
en     km

សម្តេច ហ៊ុន សែន សម្រេចឱ្យមជ្ឈមណ្ឌលសិទ្ធិម​នុស្សកម្ពុជាបន្តសកម្មភាពដដែល

Share

 ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជានៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៧នេះ បានអោយអ្នកសារព័ត៌មានដឹងនៅក្នុងពិធីបួងសួងពីមុខប្រាសាទអង្គរវត្ត ថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានឹងមិនត្រូវបានបិទនោះទេ ក្រោយពីមានការស្រាវជ្រាវឃើញថា មជ្ឈមណ្ឌលនេះមានសកម្មភាពល្អ ជួយលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។

ការសម្រេចដូចនេះ ក្រោយពីទទួលបានសេចក្ដីថ្លែងការណ៍ស្នើទៅកាន់រដ្ឋាភិបាលពីសំណាក់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ។

ជុំវិញរឿងនេះដែរ នាយិកាមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ លោកស្រី ចក់ សុភាព បានបង្ហាញពីការសាទរដែលប្រមុលរាជរដ្ឋាភិបាល លើកឡើងថា នឹងមិនបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ លោកស្រី បន្ដថា មជ្ឈមណ្ឌលសិទ្ធិម​នុស្សកម្ពុជានឹងបន្ដការងាររបស់ខ្លួនដើម្បីលើកកម្ពស់ និងការពារការគោរពសិទ្ធិមនុស្សនៅកម្ពុជា។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបង្កើតឡើងតាំងពីឆ្នំា ២០០២ ដែលជំនួយមូលនិធិទ្រទ្រង់អង្គការនេះ ដោយ វិទ្យាស្ថានរបស់អាមេរិកមួយឈ្មោះថា IRI ។

កាលពីថ្ងៃទី ២៦ វិច្ឆិកា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ប្រតិកម្មនឹងបទបញ្ជារបស់នាយករដ្ឋមន្រ្ដី ដែលបង្គាប់ឲ្យក្រសួងមហាផ្ទៃ សិក្សាផ្លូវច្បាប់ដើម្បីបិទមជ្ឈមណ្ឌលមួយនេះ ករណីជនបរទេសនៅពីក្រោយ។

សេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពី សម្ដេចនាយករដ្ឋមន្រ្ដី បានចេញបទបញ្ជា ដោយផ្ទាល់មាត់ ឲ្យក្រសួងមហាផ្ទៃដែលជាស្ថាប័នរដ្ឋ គ្រប់គ្រងលើអង្គការសង្គមស៊ីវិលនៅកម្ពុជា សិក្សា ផ្លូវច្បាប់ជាបន្ទាន់ដើម្បី បិទស្ថាប័នក្រៅរដ្ឋាភិបាលមួយនេះ ដែលសម្ដេចអះអាងថា អតីតប្រធានអង្គការនេះ គឺលោក កឹម សុខា បង្កើតអង្គការធ្វើតាមការបង្គាប់របស់ជនបរទេស។ ជាមួយគ្នានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានស្នើឲ្យរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃពិចារណាឡើងវិញ អំពីក្របខ័ណ្ឌនៃអង្គការមួយនេះ ដែលបានបំពេញការងាររបស់ខ្លួន មិនជ្រកក្រោមផ្លាសគណបក្សនយោបាយឬបុគ្គលនយោបាយណាមួយឡើយ។

ជុំវិញរឿងនេះដែរ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថានទូតបារាំងបានសេចក្ដីប្រកាសព័ត៌មានមួយដោយអំពាវនាវឱ្យ អាជ្ញាធរកម្ពុជាចូលរួម សាជាថ្មីនៅក្នុងដំណើរការប្រជាធិបតេយ្យ ហើយឱ្យគណបក្សប្រឆាំងប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិលមានដំណើរការដោយគ្មានការរារាំង។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើមានការបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមែននោះគឺនឹងត្រូវចាត់ទុកជាការវិវឌ្ឍន៍ដ៏អវិជ្ជមានមួយ៕

 

Share

Image
Image
Image