en     km
en     km

សម្តេច ហ៊ុន សែន គ្រោងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួគី

Share

ភ្នំពេញ៖ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ គ្រោង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​តួ​គី​ តប​តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​តួ​គី​នៅ​ឆ្នាំ​នេះ​។​


​បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​កម្ពុជា​ ឲ្យ​ដឹង​ថា​ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​គ្រោង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​តួ​គី​ក្នុង​ឆមាស​ទី​២​ ឆ្នាំ​ ២០១៨​នេះ​។​

​ដំណើរ​ទស្សនកិច្ច​នេះ​ ប្រទេស​ទាំង​ពីរ​នឹង​ពិភាក្សា​គ្នា​ ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នានា​។​

​ ក្នុង​ជំនួប​រវាង​ លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ជាមួយ​ឯកអគ្គរដ្ឋទូត​ទួ​គី​ថ្មី​ប្រចាំ​កម្ពុជា​នៅ​ស​ប្តា​ហ៍​នេះ​ កម្ពុជា​ស្នើ​សុំ​ជំនួយ​ពី​តួ​គី​លើ​ការ​បោសសំអាត​មីន​នៅ​កម្ពុជា​ ហើយ​តួ​គី​សន្យា​ថា​នឹង​បញ្ជូន​ក្រុមការងារ​មក​កម្ពុជា​នៅ​ខែ​ក្រោយ​នេះ​ ដើម្បី​មក​ពិនិត្យ​ជាក់ស្តែង​៕

Share

Image
Image
Image