en     km
en     km

សម្តេច​ ​ហ៊ុន​​ សែន​ ​សរសើរ​កម្មវិធី​ ​The​ Voice​ Cambodia​​ និង​​ត្រៀម​​បោះ​​ឆ្នោត​​នៅ​​វគ្គ​ Live​ Show

Share

​ភ្នំពេញ ៖ បើ​ទោះជា​កម្មវិធី​ The​ voice​ Cambodia​ ត្រូវ​បាន​ទូរទស្សន៍​ហង្ស​មាស​ នាំ​យក​ពី​បរទេស​ក្តី​ ប៉ុន្តែ​សម្តេច​នាយក​រដ្ឋមន្ត្រី​ មានការ​ពេញចិត្ត​ទៅ​នឹង​កម្មវិធី​នេះ​ជា​ខ្លាំង​ ដោយ​លោក​តែងតែ​លើក​សរសើរ​មិន​ដាច់​ពី​មាត់​ ។​

Hun-Sen-120516
សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន

​សម្តេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ IIC​ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ព្រឹក​ថ្ងៃ​ទី​១២​ខែឧសភា​យ៉ាង​ដូច្នេះ​ថា​ «​ឥលូវ​កម្មវិធី​ The​ voice​ គេ​កំពុង​តែ​ជំ​រុះ​ រវាង​កូនក្រុម​ និង​កូនក្រុម​ ការ​ពិត​កម្មវិធី​នេះ​ល្អ​ ក្រោយ​ពី​ចេញ​ប្រឡង​ គឺ​បាន​ទៅ​ច្រៀង​នៅ​គ្រប់​ទីកន្លែង​ ហើយ​ច្រៀង​បាន​នៅ​គ្រប់​Model»​ ។​​

​សម្តេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ទៀត​ថា៖​ «​កម្មវិធី​នេះ​ កើត​ក្នុង​ដំណាក់កាល​ខ្ញុំ​ដឹកនាំ​ ខ្ញុំ​ត្រូវ​តែ​យល់​ពី​វា​ មិនមែន​កើត​ក្នុង​ដំណាក់កាល​បក្ស​ប្រឆាំង​ដឹកនាំ​ឯណា​!​ ខ្ញុំ​ត្រូវ​សរសើរ​គ្រប់​កម្មវិធី​ ខ្ញុំ​ត្រូវ​មើល​កម្មវិធី​នេះ​ហើយ​ព្រោះ​កម្មវិធី​នេះ​ជក់ចិត្ត​ដែរ​»​ ។​​

​ទន្ទឹម​នឹង​នេះ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ក៏​ត្រៀមខ្លួន​ចាំ​បោះ​ឆ្នោត​អោយ​បេក្ខជន​មាន​ស​ត្ថភាព​ ដែល​លោក​ពេញចិត្ត​នៅ​វគ្គ​ Live​ Show​ ផង​ដែរ​ ៕

Share

Image
Image
Image