en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ៖​ ឆ្នាំ​ ២០១៧​ ពលរដ្ឋ​ខ្មែរ​-​ឡាវ​ តាម​ព្រំដែន​នឹង​មាន​ប័ណ្ណ​ព្រំដែន​ប្រើប្រាស់​

Share

​ភ្នំពេញ​ ៖​ នាយក​រដ្ឋ​កម្ពុជា​សម្តេច​ ហ៊ុន​ សែន​ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​ធ្លូ​ ឆ្នាំ​២០១៧​ នេះ​ បាន​ប្រកា​រថា​ កម្ពុជា​-​ឡាវ​ នឹង​ចាប់ផ្តើម​ធ្វើ​ប័ណ្ណ​ព្រំដែន​សម្រាប់​ប្រជាពលរដ្ឋ​តាម​បណ្តោយ​ព្រំដែន​ អាច​ប្រើប្រាស់​ប័ណ្ណ​ព្រំដែន​ដើម្បី​អាច​ចេញចូល​ដោយ​សេរី​ ប្រយោជន៍​ងាយស្រួល​ដល់​ការ​ដោះ​ដូរ​ទំនិញ​ និង​ការ​រកស៊ី​តាម​បែប​ប្រពៃណី​ផង​ដែរ​។​

អគារទីស្នាក់ការត្រួតពិនិត្យច្រកអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន នៅព្រំដែន កម្ពុជា-ឡាវ។រូបភាពពីហ្វេសប៊ុក ហ៊ុន សែន
អគារទីស្នាក់ការត្រួតពិនិត្យច្រកអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន នៅព្រំដែន កម្ពុជា-ឡាវ។រូបភាពពីហ្វេសប៊ុក ហ៊ុន សែន
ការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ដូចនេះ​ ធ្វើ​ឡើង​ក្នុង​ឪ​កាស​សម្ពោធ​ អគារ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​អន្តរជាតិ​ ត្រពាំង​ក្រៀល​-​ណ​ង​ណុ​ក​ខៀន​ នៅ​ព្រំដែន​ កម្ពុជា​-​ឡាវ​ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៧​នេះ​។​ នា​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​នេះ​ ក៏​មានការ​ចូលរួម​ពី​នាយក​រដ្ឋមន្ត្រី​ឡាវ​ លោក​ ថង​លូន​ ស៊ី​ស៊ូ​លី​ត​ (Thongloun​ SISOULITH​ )​ ផង​ដែរ​។​

ក្នុង​ឪ​កាស​នោះ​លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​ កម្ពុជា​-​ឡាវ​ ត្រូវ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជា ពលរដ្ឋ​ក្នុង​មូលដ្ឋាន​តាម​បន្ទាប់​ព្រំដែន​ ឱ្យ​យល់​ពី​របៀប​ប្រើប្រាស់​ប័ណ្ណ​ព្រំដែន​នេះ​ ដើម្បី​ជួយ​សម្រួល​ដល់​ទំនាក់ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ដែល​មានការ​ផ្សារ​ភ្ជាប់​គ្នា​ជា​លក្ខណ​ប្រពៃណី​តាំងពី​យូរ​ណា​មក​ហើយ​។​

​ជាង​នេះ​សម្តេច​ ហ៊ុន​ សែន​ ក៏​បាន​ជំរុញ​ឱ្យ​កម្លាំង​សមត្ថកិច្ច​តាម​មូលដ្ឋាន​ព្រំដែន​ត្រូវ​សហការ​គ្នា​គ្រប់គ្រង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​ព្រំ​ដែល​ ដើម្បី​បង្ការ​ទប់ស្កាត់​បទល្មើស​ និង​ឧក្រិដ្ឋកម្ម​ឆ្លងកាត់​ព្រំដែន​គ្រប់​ប្រភេទ​ និង​សហការ​ដោះស្រាយ​បញ្ហា​នានា​ដែល​កើតឡើង​តាម​ព្រំដែន​ឱ្យ​បាន​ទាន់​ពេលវេលា​ និង​សន្តិវិធី​៕​

Share

Image
Image
Image