en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ប្រតិកម្ម​នឹង​អ្នក​កាត់ត​រូប​ភរិយា​លោក​ ធ្វើ​ឱ្យ​មាន​កាយវិការ​មិន​សមរម្យ​

Share

រូបភាពល្អពីហ្វេសប៊ុកសម្ដេច
រូបភាពល្អពីហ្វេសប៊ុកសម្ដេច

សម្តេច​ ហ៊ុន​ សែន​ បាន​សរសេរ​សារ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ ចំពោះ​អ្នក​កាត់ត​រូប​ភរិយា​លោក​ គឺ​សម្តេច​ ប៊ុ​ន​ រ៉ា​នី​ ដោយ​បង្ហាញ​នូវ​កាយវិការ​សមរម្យ​។​

ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​ពុធ ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៥​ ម្សិលមិញ​ បាន​បង្ហាញ​រូបថត​ពីរ​សន្លឹក​ ដែល​រូប​មួយ​ជា​រូប​ពិត​ និង​រូប​មួយទៀត​សម្តេច​អះអាង​ថា​ជា​រូប​កាត់ត​។​

អម​ជាមួយ​រូបថត​ទាំង​ពីរ​សន្លឹក​នោះ​ សម្ដេច​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​ សម្តេច​ និង​ ភរិយា​ព្រមទាំង​កូន​ និង​ចៅៗ​បាន​នាំ​គ្នា​មក​សម្រាក​លម្ហែកាយ​នៅ​សមុទ្រ​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​ ហើយ​មានឱកាស​បាន​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ និង​បាន​ថតរូប​ជា​អនុស្សាវរីយ​ជាមួយ​ក្រុម​គ្រួសារ​។​

តែ​ជា​អកុសល​ គឺ​មាន​បុគ្គល​មក​ពី​បក្ស​ប្រឆាំង​ជ្រុលនិយម​មួយ​ចំនួន​ បាន​ព្យាយាម​យក​រូប​ភរិយា​របស់​លោក​ យក​ទៅ​កែប​ម្លែ​ង​ក្នុង​កំ​ព្យូ​ទ័​រ​ តាម​កម្មវិធី​ (Photoshop)​ ដោយ​ទាញ​ជើង​ភរិយា​របស់​លោក​ ឱ្យ​មើលទៅ​មាន​លក្ខណ​:​មិន​សមរម្យ​ ដើម្បី​ពួក​គេ​វាយប្រហារ​។​

សម្តេច​សរសេរ​បន្ថែម​ថា​  រាល់​នូវ​ទ​ង្វើ​ទាំងឡាយ​ណា​ដែល​បំផ្លាញ​ដល់​កិត្តិយស​លោក​ និង​ ក្រុម​គ្រួសារ​ ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​មួយ​ អ្នក​ដែល​កាត់​ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​៕

Share

Image
Image
Image