en     km
en     km

សម្តេច​ ហ៊ុន​ សែន​៖​ កម្ពុជា​ត្រូវ​ខិតខំ​ដើម្បី​ឱ្យ​អាស៊ាន​ជោគជ័យ​

Share

ភ្នំពេញ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ រួម​ទាំង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ បាន​ធ្វើ​ ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​។
hun-sen-thum-05

ហ្វេ​ស​ប៊ុ​ក​សម្ដេច​ ហ៊ុន​ សែន​ ដដែល​បានឱ្យ​ដឹង​បន្ថែម​ថា​ កិច្ចប្រជុំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​ ៣​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​ ០៦​ កញ្ញា​ ដល់​ ថ្ងៃ​ទី​០៨​ កញ្ញា​ ឆ្នាំ​២០១៦​។​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​សរសេរ​បន្ដ​ថា​ ក្នុង​កិច្ចប្រជុំ​រយៈពេល​ ៣​ ថ្ងៃនេះ​ មាន​ជាង​១០​ អង្គប្រជុំ​។​

​ជាមួយ​គ្នា​នេះ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ក៏​បាន​លើក​ឡើង​ដែរ​ថា​៖​ «​ក្នុង​ឋានៈ​កម្ពុជា​ជា​សមាជិក​អាស៊ាន​មួយ​ លោក​និង​ខិតខំ​ចូលរួម​ចំណែក​ដើម្បី​ជោគជ័យ​»​។​

​សូម​ជម្រាប​ដែរ​ថា​ ក្នុង​អំឡុង​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ដែល​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ រួម​ទាំង​ថ្នាក់ដឹកនាំ​អាស៊ាន​ដទៃ​ទៀត​ នឹង​ចុះហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍​អាស៊ាន​ ស្ដី​ពី​ ការ​ឆ្លើយ​តប​របស់​អាស៊ាន​ទៅ​នឹង​គ្រោះ​មហន្ដរាយ​ជា​ផ្នែក​មួយ​នៅ​ក្នុង​តំបន់​ និង​ក្រៅ​តំបន់​។​

ក្រៅពី​ការ​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ សម្ដេច​ ហ៊ុន​ សែន​ នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​វិនិយោគ​ និង​ធុរៈកិច្ច​អាស៊ាន​ឆ្នាំ​ ២០១៦​ និង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​ លើក​ទី​៨​។​ បន្ថែម​លើ​ពី​នេះ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ផង​ដែរ​ ជាមួយ​ប្រធានាធិបតី​ រួម​ទាំង​នាយក​រដ្ឋមន្ដ្រី​ និង​ប្រមុខ​គណៈប្រតិភូ​នៃ​ប្រទេស​មួយ​ចំនួន​ផង​ដែរ​៕

Share

Image
Image
Image