en     km
en     km

សម្តេចក្រុមព្រះ​នរោត្តម​ រណឫទ្ធិ​ ជំទាស់​ទៅ​នឹង​ការ​បង្កើត​គណបក្ស​ថ្មី​ របស់​លោក​ ញឹក​ ប៊ុ​ន​ឆៃ​

Share

​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ បាន​ជំទាស់​ទៅ​នឹង​ការ​បង្កើត​គណបក្ស​ថ្មី​ របស់​លោក​ ញឹក​ ប៊ុ​ន​ឆៃ​ បន្ទាប់​ពី​គណបក្ស​ដែល​ទើបនឹង​បង្កើត​ថ្មី​មួយ​នេះ​ បាន​យក​និមិត្តសញ្ញា​ ឬ​ Logo​ ចាស់​របស់​គណបក្ស​ហ្វ៊ិ​ន​ស៊ិ​ន​ប៉ិច​ ដែល​មាន​រូប​វិមាន​ឯករាជ្យ​ និង​មាន​រស្មី​ព័ទ្ធ​ជុំវិញ​ មក​ធ្វើ​ជា​ស្លាក​សញ្ញា​បក្ស​របស់​ខ្លួន​។​

nheuk-bun-chhai-with-Radiddh-cover

​ លិខិត​ផ្ញើ​ទៅ​សម្តេច​ ស​ ខេ​ង​ ឧ​ប​នាយ​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ដែល​ឡាយព្រះហស្តលេខា​ដោយ​ សម្តេចក្រុមព្រះ​ នរោត្តម​ រណ​រិ​ទ្ធ​កាលពី​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ បាន​សរសេរ​ថា​ ព្រះ​អង្គ​បាន​ជំទាស់​ទុកជា​មុន​ចំពោះ​ឈ្មោះ​ និង​និមិត្តសញ្ញា​គណបក្ស​៖​ «​ខ្មែរ​រួបរួម​ជាតិ​»​ របស់​លោក​ ញឹក​ ប៊ុ​ន​ឆ័​យ​ ដែល​ទើបនឹង​បង្កើត​ថ្មី​ និង​គ្រោង​ដាក់​ពាក្យ​ទៅ​កាន់​ក្រសួងមហាផ្ទៃ​ ដើម្បី​ស្នើ​សុំ​បង្កើត​គណបក្ស​ជា​ផ្លូវការ​។​

​លិខិត​ជំទាស់​នេះ​ ដោយសារ​តែ​ គណបក្ស​ថ្មី​របស់​លោក​ ញឹក​ ប៊ុ​ន​ឆៃ​ អតីត​អនុប្រធាន​ទី​២​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ បាន​យក​និមិត្តសញ្ញា​ ឬ​Logo​ រូប​វិមាន​ឯករាជ្យ​ មក​ធ្វើ​ជា​សញ្ញា​សម្គាល់​បក្ស​របស់​ខ្លួន​។​

​លិខិត​របស់​សម្តេចក្រុមព្រះ​បាន​សរសេរ​ទៀត​ថា​ អតីតមន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ បាន​រំលោភ​លើ​ច្បាប់​ គណបក្ស​នយោបាយ​ ហើយ​ព្រះ​អង្គ​ស្នើ​ឱ្យ​ក្រសួងមហាផ្ទៃ​ចាត់​វិធាន​ សម​ស្រម​ណាមួយ​ទៅ​លើ​ ការ​បង្កើត​គណបក្ស​ថ្មី​នេះ​ផង​ដែរ​។​

​ក្នុង​លិខិត​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ ដោយសារ​ផ្អែក​តាម​មាត្រា​១១​ នៃ​ច្បាប់​គណបក្ស​នយោបាយ​ មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ណា​ យកឈ្មោះ​ និង​សញ្ញា​គណបក្ស​ ដែល​មាន​កន្លង​មក​ ដោយ​ចម្លង​ ឬ​កែសម្រួល​យក​ទៅ​ប្រើប្រាស់​ សំគាល់​គណបក្ស​ខ្លួន​ឡើយ​។​
​ហើយ​ក្នុង​ឋានៈ​ព្រះ​អង្គជា​ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ព្រះ​អង្គ​មិន​អនុញ្ញាត​ឱ្យ​បុគ្គល​ណា​ ឬ​ក្រុម​ណា​ រៀបចំ​សមាជ​បង្កើត​គណបក្ស​មួយ​ថ្មី​ជំនួស​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​នោះ​ទេ​។​

​លិខិត​របស់​សម្តេចក្រុមព្រះ​បាន​បញ្ជាក់​បន្ថែម​ថា​ គណបក្ស​ហ៊ុន​ ស៊ិ​ន​ប៉ិច​ ចាត់​ទុក​និមិត្តសញ្ញា​វិមាន​ឯករាជ្យ​ មាន​អក្សរ​កាត់​ រ​.​រ​.​ជ​.​ក​.​ឯ​.​អ​.​ស​.​ស​ មាន​ន័យ​ថា​ រណ​សិ​រ្យ​ រួម​រូ​ម​ជាតិ​ ដើម្បី​កម្ពុជា​ ឯករាជ្យ​ អា​ព្យា​ក្រិត​ សន្តិភាព​ និង​សហ​ប្រតិបត្តិ​ គឺជា​ស្លាក​សញ្ញា​ដែល​គណបក្ស​ធ្លាប់​ប្រើប្រាស់​ សំគាល់​ជា​រៀង​រហូត​មក​ ថា​ជា​ចំណែក​នៃ​ប្រវត្តិសាស្ត្រ​កំណើត​របស់​ខ្លួន​ ហើយ​មិន​អនុញ្ញាត​ឱ្យ​ក្រុម​ណា​ ឬ​គណបក្ស​ណា​យក​ទៅ​ប្រើប្រាស់​បាន​ឡើយ​។​

​ថ្លែង​នៅ​ក្នុង​ស​ន្និ​សិ​ទ​កាសែត​នៅ​ឯ​គេហដ្ឋាន​របស់​ខ្លួន​ កាលពី​ម្សិលមិញ​ លោក​ញឹក​ ប៊ុ​ន​ឆៃ​ អតីត​អនុប្រធាន​ទី​២​ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ដែល​បាន​ចាក​ចេញពី​គណបក្ស​ទៅ​បង្កើត​គណបក្ស​ថ្មី​ បាន​ពន្យល់​ពី​មូលហេតុ​ដែល​យក​ និមិត្តសញ្ញា​ ឬ​Logo​ រូប​វិមាន​ឯករាជ្យ​ទៅ​ធ្វើ​ជា​សញ្ញា​សម្គាល់​បក្ស​ថ្មី​របស់​លោក​ ដោយសារ​ចង់​រក្សា​មរតក​ដើម​របស់​បក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ដែល​ព្រះបាទ​សីហ​នុ​បាន​បន្សល់​ទុក​។​ លោក​ថា​ បន្ទាប់​ពី​ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិ​ យាង​មក​ធ្វើ​ជា​ប្រធាន​បក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ឡើង​វិញ​នៅ​ឆ្នាំ​ ២០១៥​ ព្រះ​អង្គ​បាន​បោះចោល​Logo​ ចាស់​នេះ​ ទៅ​បង្កើត​Logo​ ថ្មី​ ដែល​លោក​និង​អ្នក​រាជា​និយម​មួយ​ចំនួន​មិន​ពេញចិត្ត​៕

Share

Image
Image
Image