en     km
en     km

សម្ដេច ហ៊ុន សែន ៖គណបក្សប្រជាជនធានាមិនអោយប្រទេសវិលទៅរកសង្រ្គាមឡើយ

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ចាប់ពីពេលនេះតទៅគឺមានតែសុខសន្ដិភាព និងរីកចម្រើនទៅមុន ហើយសម្ដេចនឹងមើលថែកម្ពុជាជារៀងរហូត។

ក្នុងន័យនេះ សម្ដេច ហ៊ុន​ សែន បានបញ្ជាក់ថា គណបក្សប្រជាជន គឺធានាមិនអោយប្រទេសជាតិវិលទៅរកសង្រ្គាមវិនាសកម្មទៀតឡើយ។

សម្ដេច ហ៊ុន​ សែន ៖«យើងលំបាកខ្លាំងណាស់ក្នុងការកសាងកម្ពុជាពីគ្មានអ្វីសោះ មកកម្ពុជាសព្វថ្ងៃនេះ។ គណបក្សប្រជាជន គឺធានាមិនអោយប្រទេសជាតិវិលទៅរកសង្រ្គាមវិនាសកម្មទៀតឡើយ។ ចាប់ពីពេលនេះតទៅគឺមានតែសុខសន្តិភាព និងរីកចម្រើនទៅមុខ ហើយខ្ញុំនឹងនៅមើលថែកម្ពុជាជារៀង​រហូត»។

ការផ្ញើសាររបស់សម្ដេច ហ៊ុន សែន ដូចនេះ ចំពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជិតចូលមកដល់។

បញ្ជាក់ផងដែរថា គណបក្សដែលចូលរួមប្រកួតយកសម្លេងឆ្នោតនៃការបោះឆ្នោតសភា មាន២០គណបក្ស ។ រីឯ គណបក្សដែលស្ថិតនៅក្នុង បេះដូងប្រជាជនច្រើនជាងគេ ទំនងគណបក្សប្រជាជន៕

 

 

 

Share

Image
Image
Image