en     km
en     km

សម្ដេច ហ៊ុន សែន ថាអ្នកលេងល្បែងភ្នាល់(លោកសមរង្ស៊ី)រើសល្បែងថ្មីមកលេងខណៈមិនខ្វល់នឹងល្បែងចាស់

Share

ទោះបីមិនបានសរសេរចំឈ្មោះក៏ដោយ តែ គេអាចសន្និដ្ឋានថា បុរសម្នាក់ដែល ជាអ្នកនយោបាយ បក្សប្រឆាំងល្បីជាងគេ នៅពេលនេះ ទំនងមានតែលោកសមរង្ស៊ី ប្រធានស្ដីទីនៃគណបក្សសង្រ្គោះជាតិ គឺជាអ្នកផ្ដើមលេងល្បែងភ្នាក់ ជាមួយសម្ដេចហ៊ុនសែន ករណីលោក កឹម សុខា។

កញ្ញា ឆោម ពៅនិ ការាយការណ៍៖

 

នៅក្នុងសារមួយ កាលពីថ្ងៃទី១៦កុម្ភៈ   សម្ដេចនាយករដ្ឋមន្ត្រី បានហៅថាជានាទីកំសាន្តចុងសប្តាហ៏  ដែលនៅពេលនេះ សម្ដេច​បានសរសេរ​សារជូនជនរួមជាតិដោយមានការបង្ហាញរូបថតជាច្រើនផ្ទាំង។ក្នុង រូបភាពនេះ គឺ​ មានរូបសម្ដេចហ៊ុនសែន ធ្វើកាយវិការច្រើនយ៉ាង នៅលើវាលស្មៅមួយកន្លែង ដែលទីនោះ ជាវាលស្មៅវាយកូនគោល។  ដៃកាន់ ដំបងវាយកូនគោល ហើយដៃម្ខាងទៀតឈៗច្រត់ចង្កះ ពាក់វែនតារ៉ៃបាន់ ខ្មៅ និងអាវយឹតដៃវែង តែចក្ខុសម្លឹងមាំទៅមុខ ដូចរង់ចាំនរណាមួយមកធ្វើការប្រកួតជាមួយ។ មានរូបជាច្រើន ទៀត ដែល ពន្លិចឡើង។ តែមួយរូបទៀតបង្ហាញពីការវាយកូនគោលយ៉ាងសន្ធាប់ លើវាលស្មៅនោះដោយ គិតថា គ្រាប់បាល់កូនគោលនោះ នឹងរត់ឡើងអាកាសហើយត្រូវគោលដៅទៀតផង។ យ៉ាងណារូបមួយទៀត គឺដៃទាំងពីរច្រត់ចង្កេះ សំឡឹងទៅ ទិសដៅចុងក្រោយដែល គ្រាប់បាល់កូនគោលកំពុងរត់គឺ ទំនងចង់មើលថាតើវាដល់ទីរបស់វាឬទេ។ យ៉ាងណាទំនងមិនអស់ចិត្តសោះ ថាហេតុអ្វីបានជា ដៃគូរបស់ខ្លួន មិនចេញមុខលើវាលស្មៅ ដើម្បីប្រកួតផ្ដាច់ព្រ័ត្រ។ សម្ដេចថាយើងកំពុងរង់ចាំ។ គូប្រកួតរបស់សម្ដេចគឺមានតែម្នាក់គត់ដែលតាំងចិត្តជាខ្លាំងចូល ប្រទេសវិញគឺលោកសមរង្ស៊ីដែលគាត់ថាដាច់ខាតមកជួបសម្ដេចឡើងវិញនៅឆ្នាំ២០១៩នេះ ដើម្បីអ្វីគឺការបើកឆាកនយោបាយលើសង្វៀនផ្ទាល់គឺមាតុភូមិអង្គរ ជាអច្ឆរិយៈដែល ជាកេរ្តិមរកតរបស់មហាក្សត្រ ខ្មែរជំនាន់សតវត្សទី៩-១០-១១និង១២ ។

                                         សម្តេច ហ៊ុន សែន វាយកូនហ្គូល ដោយបានផ្ញើសារទៅកាន់លោក សម រង្ស៊ី។

ទំនង សម្ដេច រង់ចាំគូប្រកួតមិនចេញមកគឺ យូរពេក សម្ដេចក៏បាន សរសេររៀបរាប់ដោយន័យចំអកទៅកូប្រកួតដូចនេះថា៖«សួស្តីបងប្អូនកូនក្មួយជាទីស្រឡាញ់!ថ្ងៃនេះវាយកូនគោលទៀតហើយដើម្បីសុខភាពផង​ និង​ ការកំសាន្តចុងសប្តាហ៏ផង។​ តែថ្ងៃនេះដៃគូប្រកួតដែលបានលេងភ្នាល់ជាមួយខ្ញុំ​ លេងខូចខ្លាំងណាស់​ គាត់វាយបាល់ធ្លាក់ទឹកគេមើលឃើញគ្រប់គ្នា​ គាត់បែរជាដាក់បាល់ថ្មីវាយបន្តដោយមិនខ្វល់ពីបាល់ពិន័យសោះ។ពេលនេះគាត់កំពុងចូលបន្ទប់ទឹក​ ខ្ញុំរង់ចាំខាងក្រៅ​ ប៉ុន្តែសង្ស័យថាគាត់មិនព្រមចេញមកទេដឹង​ ឬគាត់ទម្លាយទ្វារត់ចេញទៅក្រៅតារាងបាត់ហើយ។​ តែទោះយ៉ាងណា​ ខ្ញុំត្រូវរង់ចាំគាត់រហូតផុតម៉ោងប្រកួតព្រោះគាត់ជាអ្នកបបួលខ្ញុំភ្នាល់ដោយសំដីក្អេងក្អាងទៀតផង។​សុំចេញមកប្រកួតបន្តណាអ្នកខ្លាំង​ កុំរត់ចោលទីលានប្រកួត»។

យ៉ាងណាថ្ងៃផុតកំណត់នៃល្បែងភ្នាក់ ថាដោះលែងឬមិនដោះលែងលោកកឹមសុខា គឺនៅថ្ងៃទី៣មីនា ឆ្នាំ២០១៩ ហើយបើគិតពីថ្ងៃនេះ ជាង១០បន្តិច។លោកសមរង្ស៊ីបើលោកចាញ់ដោយសារមិនដោះលែងលោកកឹមសុខាមុនថ្ងៃ៣មីនា គឺលោកនឹងសុខចិត្តប្រគល់ខ្លួន អោយអាជ្ញាធរកម្ពុជាចាប់ខ្លួន ហើយដោះលែងលោកកឹមសុខាមុនថ្ងៃនោះ គឺសម្ដេចហ៊ុនសែនត្រូវលាលែងពីនាយករដ្ឋមន្ត្រី។ ករណីសម្ដេចហ៊ុនសែនបានទទួលយកការភ្នាល់នេះ។សម្ដេចថា គ្មានជនណាម្នាក់ត្រូវបានដោះលែងដោយមិនការកាត់ទោសនោះទេ។ យ៉ាងណា ដល់ថ្ងៃទី៣មីនា គឺផុតការគឃុំខ្លួនបណ្ដោះអាសន្ន រយៈ១៨ខែ ហើយបើពុំនោះ ត្រូវដោះលែងជននោះ មានសេរីភាពវិញ។

                                                                                   សម្តេច ហ៊ុន សែន និងលោក សម រង្ស៊ី ។

 

ដោយឡែកលោកសមរង្ស៊ី ថ្មីៗនេះ បានបន្តអះអាងថា   លោកពិតជាចូលប្រទេសវិញ តែ លោក​ត្រូវជ្រើសកាលៈទេសៈមួយ ដែលសមល្មមលោកមកដើម្បីអ្វីដែលអ្នកតាមដាននយោ​បាយខ្លះថា អាចមាន ចលនាសង្គមផ្ទុះឡើង ហើយពេលនោះ ការជាប់គាំងនយោបាយក៏អាច​​ដោះស្រាយបានដែរក្រោមការសម្របសម្រួលរបស់សហគមន៍អន្តរជាតិ និងព្រះមហាក្សត្រគឺពេលនោះ ខ្មែរបន្តសាមគ្គី និងផ្សះផ្សាជាតិក្រោយរូបមន្តមួយគឺការយោគយល់ គឺគ្មានវប្បធម៌«ទឹកឡើងត្រីស៊ីស្រមោច ទឹកស្រក់ស្រមោចស៊ីត្រី» ដែលវប្បធម៌នេះ ទាំងសម្ដេចហ៊ុនសែន និងលោកសមរង្ស៊ី ធ្លាប់ មានជាមួយគ្នាម្ដងរួច នៅរដូវចូលឆ្នាំខ្មែរ២០១៤ក្នុងពិធីមហាសង្រ្កាននៅអង្គរវត្ត៕  

 

Share

Image
Image
Image