en     km
en     km

សម្ដេច ហ៊ុន សែន ថាលោក សម រង្ស៊ី ១០០នាក់ហើយថែមទាំងលោក សម សារី ទៀតក៏សម្តេចមិនខ្លាចដែរ

Share

ភ្នំពេញ ៖ នៅថ្ងៃ​ចន្ទ​ទី ០៦​ មីនា​នេះ ​សម្ដេច​បាន​វាយ​ប្រហារ​ធ្ងន់ៗ​និង​ខ្លាំង​ៗ ​លើ​អតីត​សម​ភាគី​របស់​ខ្លួន ​ដែល​ធ្លាប់​ជា​ប្រធាន​គណ​បក្ស​សង្រ្គោះ​ជាតិ ​គឺ​លោក ​សម ​រ​ង្ស៊ី ដោយ​បាន​អះ​អាង​ថា ​សម ​រង្ស៊ី​ ១០០​ នាក់​ហើយ​ថែម​ទាំងលោក សម សារី ទៀតក៏សម្តេចមិនខ្លាចដែរ ។

samdach-hun-sen

​អ្វី​ដែលធ្វើ​ឱ្យ ​សម្ដេច ​ហ៊ុន ​សែន ​ផ្ទុះ​កំហឹង ​គឺ​ដោយ​សារ​លោក ​សម ​រង្ស៊ី និ​យាយ​ថា ​ពលរដ្ឋជំពាក់​បំណុល​មីក្រូ​ហិរញ្ញ​វត្ថុ​គឺ ​រដ្ឋ​ត្រូ​វ​ចេញមុ​ខស​ងជំនួស​។  ចំណែក ​លោក​ កឹម ​សុខា ​ឡើង​ជា​មេ​បក្ស ​គឺសម្ដេច​ជា​មេ​គំនិត​។ ​នេះបើ​តាម​ការ​ថ្លែង​របស់​សម្ដេច​ ហ៊ុន ​សែន ​ក្នុង​ពិធី​បើកការដ្ឋានសាង​សង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ខ្សែ​ទី២​ កំណាត់​ទី២ ​និង​សម្ពោធ​ដាក់​ឲ្យ​ ប្រើ​ប្រាស់​ផ្លូវ​ក្រុង​ខ្សែទី​២ ​កំណាត់​ទី១​ នៅ​រាជធា​នីភ្នំពេ​ញ ​នៅព្រឹក​ថ្ងៃទី​០៦ ​ខែមីនា ​ឆ្នាំ​២០១៧​នេះ ។​

សម្ដេចបានបង្ហាញកំហឹងដូចនេះ ៖

មានរឿងច្រើនតែ ដែលប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃនេះ ផ្ទះកំហឹង ។សម្ដេចវាយប្រហារ ថ្នាក់បក្សសង្រ្គោះជាតិមួយចំនួន ដូចជា ថាលោក ម៉ៅ មុន្នីវណ្ណ ជាអ្នកប្រាប់រឿងរ៉ាវជាច្រើមកសម្ដេច។ សម្ដេចក៏ខឹងផងដែរ ចំពោះ​គោលនយោបាយ គណបក្សសង្រ្គោះជាតិ ថា«ដូរមេឃុំ ​បម្រើបក្ស​ ដាក់​មេឃុំ ​បម្រើរាស្ត្រ​»។​

សម្ដេច​ ហ៊ុន​ សែន ​បកស្រាយដូច​ ៖​

តាម​ប្រសាសន៍រ​បស់​សម្ដេច​នាយ​ករ​ដ្ឋម​ន្ត្រី គឺ​សម្ដេ​ច​ ចង់​បាន​អ្វីមួ​យ​យ៉ាង​ពិត​ប្រា​កដ​ពី​គណ​បក្ស​សង្រ្គោះ​ជាតិ ​ទាក់​ទិន​នឹង​ការ​ដែល​លោក​ សម ​រង្ស៊ី ​បរិហារ​កេរ្តិ៍ ​គ្រួសាររ​បស់​សម្ដេច ​ជាប់​ទាក់​ទិន​នឹង​ថ្នាក់ដឹក​នាំ​វៀត​ណាម​។​

តែ​អ្នក​វិភាគ ចោទជាសំណួរថា ​លោក​ សម រ​ង្ស៊ី ​បានលា​លែង​ពី​ប្រធាន​គណប​​ក្ស​ទៅ​ហើយ​ ដូចម្ដេចបាន​ជា ​សម្ដេច ​ហ៊ុន សែន​ ​នៅ​ខឹង​អតីត​មេ​ដឹក​នាំប​ក្សប្រឆាំង​រូប​នេះ​ទៀត​ ៕

Share

Image
Image
Image