en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ៖​ អ្វី​ដែល​កម្ពុជា​ត្រូវការ​ គឺ​សន្ដិភាព​

Share

​ភ្នំពេញ​ ៖​ ប្រមុខ​ដឹកនាំ​កំពូល​រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេច​ ហ៊ុន​ សែន​ បាន​រំរ​ឮ​ក​ជា​ថ្មី​ ពី​តម្រូវការ​ចម្បង​របស់​កម្ពុជា​ គឺ​ “​សន្ដិភាព​ និង​ការ​អភិវឌ្ឍ​”​។​ ការ​ថ្លែង​របស់​សម្ដេច​ដូចនេះ​ គឺ​នៅ​ក្នុង​អំឡុង​ នៃ​ពិធី​បើក​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​ ០៥​ មាន​ប្រវែង​ ១៣៥.២៤​គីឡូម៉ែត្រ​ ចាប់ពី​តំបន់​ព្រែក​ក្តាម​ ខេត្ដកណ្ដាល​ ដល់​ម្ដុំ​ធ្លា​ម្អម​ ខេត្ដពោធិ៍សាត់​ ក្រោម​ជំនួយ​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា

 

​ពិធី​បើក​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​ ០៥​ នេះ​ គឺ​ធ្វើ​ឡើង​ក្នុងស្រុក​រលៀប្អៀរ​ ខេត្ដ​កំពង់​ឆ្នាំ​ នៅ​ថ្ងៃ​ចន្ទ​ ទី​២១​ ខែឧសភា​នេះ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ថា​ កម្ពុជា​បាន​ជួប​សង្គ្រាម​ ដែល​នាំ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ សាលារៀន​ និង​វត្ដ​អារាម​ ស្ទើរ​ទាំងអស់​ត្រូវ​បាន​បំផ្លាញ​ ហើយ​ប្រែ​ក្លាយជា​កន្លែង​ធ្វើ​ទារុណកម្ម​ និង​សម្លាប់​មនុស្ស​។​ សម្ដេច​ប្ដេជ្ញា​ថា​ បើ​ទោះជា​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ ក៏​លោក​នឹង​ខិតខំ​រក្សា​សន្ដិភាព​ឲ្យ​បាន​ ដើម្បី​នាំ​ប្រទេស​កម្ពុជា​ឆ្ពោះទៅ​មុខ​ ប្រកបដោយ​ការ​អភិវឌ្ឍ​ ៖«​ឥឡូវនេះ​ អ្វី​ដែល​យើង​ត្រូវ​ធំ​ជាងគេ​ គឺ​ត្រូវធ្វើ​ម៉េច​ឲ្យ​ប្រទេស​នេះ​ មាន​សុខ​សន្ដិភាព​។​ រឿងរ៉ាវ​អតីតកាល​ ដែល​យើង​បាត់បង់​ឱកាស​នោះ​ គឺ​បញ្ហា​ប្រទេស​មាន​សង្គ្រាម​ កាលពីដើម​សាលារៀន​ទាំងឡាយ​ត្រូវ​បំផ្លាញ​ ។​ រហូត​ដល់​សាលារៀន​មួយ​ចំនួន​ វិទ្យាល័យ​ ដូច​ជា​សាលា​ទូល​ស្លែង​ ក្លាយទៅជា​កន្លែង​ពិឃាដ​ មនុស្ស​ សម្លាប់​មនុស្ស​ វត្ដ​អារាម​ ក្លាយជា​កន្លែង​សម្លាប់​មនុស្ស​។​ តម្លៃ​ណា​ក៏​ដោយ​ត្រូវ​រក្សា​សន្ដិភាព​ឲ្យ​បាន​ បើ​រក្សា​សន្ដិភាព​មិន​បាន​កុំ​និយាយ​ដល់​ការ​អភិវឌ្ឍ​អី​»​។​

​បន្ថែម​លើ​នេះ​សម្ដេច​ បន្ដ​ទៀត​ថា​ កាលណា​ប្រទេស​មួយ​គ្មាន​សន្ដិភាព​ កុំ​ថា​ ឡើយ​ការ​អ​ភ​វ​ឌ្ឍ​ សូ​ម្បី​តែ​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ក៏​គ្មាន​ដែរ​។​ ជាង​នេះ​សម្ដេច​ អះអាង​ថា​ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ ដែល​អាច​រក្សា​សន្ដិភាព​ និង​នាំ​ការ​រីក​ចម្រើន​ឲ្យ​ប្រទេស​ជាតិ​បាន​។​

​យ៉ាងណា​ការ​អំពាវនាវ​របស់​ប្រមុខ​ដឹកនាំ​កំពូល​រដ្ឋាភិបាល​កម្ពុជា​ដូចនេះ​ ក៏​ត្រូវ​បាន​សាធារណជន​ ឮជា​រឿយៗ​ ហើយ​កាន់តែ​ញឹកញាប់​ នៅ​ខណៈ​ដែរ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ នីតិកាល​ទី​ ០៦​ នឹង​ចូល​មក​ដល់​នៅ​ថ្ងៃអាទិត្យ​ ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​។​

​គួរ​ជម្រាប​ថា​ បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា​ នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​មាន​គណបក្ស​នយោបាយ​ចំនួន​ ៣៧​ ក៏​ប៉ុន្ដែ​មាន​តែ​គណបក្ស​នយោបាយ​ប្រមាណ​ ២០​ប៉ុណ្ណោះ​ ដែល​បាន​រៀបចំ​សំណុំ​ឯកសារ​ របស់​ពួក​គេ​ដាក់​ទៅ​កាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ ដើម្បី​ប្រកួតប្រជែង​ដណ្ដើម​ដំណែង​ជា​គណបក្ស​ដឹកនាំ​ប្រទេស​។​ ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​ នៅ​ គ​.​ជ​.​ប​ ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៤​ ខែឧសភា​ គិត​មក​ដល់​ថ្ងៃនេះ​ មាន​ត្រឹមតែ​គណបក្ស​នយោបាយ​ចំនួន​ ១៥​ប៉ុណ្ណោះ​ ដែល​ត្រូវ​ គ​.​ជ​.​ប​ ទទួលស្គាល់​ផ្លូវការ​ និង​គណបក្ស​នយោបាយ​ចំនួន​ ០៥​ទៀត​ គ​.​ជ​.​ប​ កំពុង​ត្រួតពិនិត្យ​៕

Share

Image
Image
Image