en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ៖​ ជនខិលខូច​មិន​គួរ​ មនុស្ស​ត្រឹមត្រូវ​ការពារ​នោះ​ទេ​

Share

ខេត្តតាកែវ ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានទទូចឱ្យអង្គការចាត់តាំងមួយ កុំអោយ សុំគ្រលុម ជាមួយមនុស្សខិលខូច ដែលនាំអោយប៉ះពាល់ដល់ ការងាររបស់ស្ថាប័ននោះ ។

Hunsen-6616
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅក្នុងពិធី បុណ្យបញ្ចុះខ័ណ្ឌសីមាព្រះវិហារវត្ត មឿងចារ្យលិខិតារាម នៅភូមិមឿងចារ្យ ឃុំ ជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។ រូបភាព ៖ Facebook សម្តេច ហ៊ុន សែន

ការថ្លែងរបស់ប្រមុខរដ្ឋាភិបាល ធ្វើឡើងនៅក្នុងពិធី បុណ្យបញ្ចុះខ័ណ្ឌសីមាព្រះវិហារវត្ត មឿងចារ្យលិខិតារាម នៅភូមិមឿងចារ្យ ឃុំ ជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។

សម្ដេចនាយករដ្ឋមន្ដ្រី មាន ប្រសាសន៍ដោយមិនបញ្ជាក់ចំឈ្មោះ ឬអង្គការស្ថាប័ន បក្សនយោបាយ អង្គការណាមួយ ជាក់លាក់ទេ ប៉ុន្ដែសម្ដេច ទំនងសំដៅទៅលើគណបក្សសង្គ្រោះជាតិ ដែលកំពុងជួយការពារបិទបាំង លោក កឹម សុខា ពីការនាំខ្លួនរបស់តុលាការ ករណីនាង ខុមចាន់ តារាទី ហៅស្រីមុំ និងករណី ដែលលោក មិនចូលខ្លួនទៅកាន់តុលាការចំនួន​ពីរលើកមក​ហើយនោះ​។

ក្រៅពី ការលើកឡើងដូចនេះ សម្ដេច នាយករដ្ឋមន្ដ្រីក៏បាននិយាយទៅរកព្រះសង្ឃមួយចំនួន ដែលធ្វើខុសនិងវិន័យព្រះពុទ្ធ ហើយដែលខូចដល់ កិត្តិយសនៃវត្តអារ៉ាម ដែលព្រះសង្ឃនោះ គង់នៅទៀតផង ។ តែនៅពេលជាមួយគ្នានេះ ប្រមុខសម្ដេចនាយករដ្ឋមន្ដ្រីថា នឹងមិនទុកឱ្យ ពេលវេលាជនខិលខូចនៅយូរបានទៀតទេ ៕

Share

Image
Image
Image