en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ព្រមាន​ឱ្យ​ក្រុម​មីក្រូហិរញ្ញវត្ថុ​ដែល​រកស៊ី​បោកប្រាស់​កូនបំណុល​ត្រូវ​ឈប់​ជា​បន្ទាន់​

Share

រូបភាពពីហ្វេសប៊ុកសម្ដេច
រូបភាពពីហ្វេសប៊ុកសម្ដេច

ភ្នំពេញ៖ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​បញ្ជា​ទៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ធនាគារជាតិ​នៃកម្ពុជា​ ពិនិត្យ​ឡើង​វិញ​ប្រតិបត្តិការ​របស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​ ដែល​សម្ដេច​ថា​មាន​ទិស​ដៅ​បោកប្រាស់​ និង​ជំរឹត​រឹបអូស​យក​ផ្ទះសម្បែង​ ដីធ្លី​របស់​ប្រជាពលរដ្ឋ​។​

សម្តេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ដូចនេះ​នៅ​ក្នុង​កម្មវិធី​បើក​សន្និសីទ​ស្ដី​ពី​ការ​អភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០១៦​។​ សម្ដេច​ បាន​ថ្លែង​ថា​ មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​ ដែល​បាន​ប្រែក្លាយ​ខ្លួន​ពី​អង្គការក្រៅ​រដ្ឋាភិបាល​ កំពុង​ធ្វើ​សកម្មភាព​បោកប្រាស​ប្រជាពលរដ្ឋ​ តាម​រយៈ​ផ្តល់​អត្រា​ការ​ប្រាក់​ខ្ពស់​ និង​ផ្តល់​ប្រាក់​កម្ចី​ ដោយ​មិន​ពិនិត្យ​ពី​លទ្ធភាព​ នៃ​ការ​ផ្តល់​សំណង​ និង​កម្ចី​ ច្បាស់លាស់​ ហើយ​ទីបំផុត​កើត​មានរឿង​ក្ដី​ក្លាំ​ង​ ឈាន​ដល់​ ការ​រឹបអូស​ទ្រព្យសម្បត្តិ​កូនបំណុល​។​

សម្តេច​នាយក​រដ្ឋមន្ត្រី​ បាន​ស្នើ​ទៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ធនាគារជាតិ​ នៃ​កម្ពុជា​ ត្រូវ​ពិនិត្យ​ និង​ចាត់វិធានការ​ទៅ​តាម​ច្បាប់​ ចំពោះ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងឡាយ​ ដែល​ប្រតិបត្តិការ​មិន​សុចរិត​ភាព​៕

Share

Image
Image
Image