en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ប្ដឹង​លោក​ សម​ រ​ង្ស៊ី​ និង​សមាជិក​ព្រឹទ្ធសភា​ម្នាក់​ករណី​បរិហារកេរ្តិ៍​សម្ដេច​រឿង​ លោក​ កែម​ ឡី

Share

​ភ្នំពេញ៖ នៅ​ទីបំផុត​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​សម្រេច​ប្ដឹង​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​លោកស្រី​ ថា​ក់​ ឡា​នី​ សមាជិក​ព្រឹទ្ធសភា​មក​ពី​បក្ស​ប្រឆាំង​នេះ​ដែរ​ ជុំវិញ​ការ​លើក​ឡើង​ថា​ ការ​បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី​ គឺជា​អំពើ​ភេរវកម្ម​មួយទៀត​ រៀបចំ​ដោយ​រដ្ឋអំណាច​។​ នេះ​បើ​តាម​ពាក្យបណ្ដឹង​របស់​ លោក​ គី​ តិច​ មេធាវី​ សម្ដេច​ ហ៊ុន​ សែន​។​

rainsy-senពាក្យបណ្ដឹង​របស់​មេធាវី​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ចំនួន​ពីរ​ធ្វើ​ឡើង​ដាច់​ដោយឡែក​ពី​គ្នា​ តែ​នៅ​ថ្ងៃ​ ទី​១​ ខែសីហា​ ឆ្នាំ​២០១៦​នេះ​ តែ​មួយ​។​ អ្នក​សង្កេតការណ៍​ យល់​ថា​ការ​ប្ដឹង​របស់​ប្រមុខ​រដ្ឋាភិបាល​ករណី​លោក​ កែម​ ឡី​ គឺជា​ការ​ចាត់ការ​ប្រញាប់​ពេក​។​ កញ្ញា​ ជុំ​ ជោគ​ជាតា​ រាយការណ៍​៖

 

​បណ្ដឹង​របស់​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ដែល​បាន​ប្ដឹង​ដោយ​មេធាវី​ រដ្ឋាភិបាល​គឺ​លោក​គី​ តិច​ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១​សីហា​នេះ​ ប៉ុន្តែ​ធ្វើ​ឡើង​ដាច់​ដោយឡែក​ពី​គ្នា​។​ យ៉ាងណា​ពាក្យបណ្ដឹង​ទាំង​២​នេះ​ សម្ដេច​ ហ៊ុន​ សែន​ បានទាម​ទារជម្ងឺចិត្ត​តែ​មួយ​រយ​រៀល​លុយ​ខែ្ម​រ​តែ​ប៉ុណ្ណោះ​។​

​ពាក្យបណ្ដឹង​ប្រឆាំង​លោក​ សម​ រ​ង្ស៊ី​ និង​លោកស្រី​ ថា​ក់​ ឡា​នី​ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ នៅ​ថ្ងៃនេះ​ដោយ​មាន​ខ្លឹមសារ​ ប្រហាក់ប្រហែល​គ្នា​។​

​ពាក្យបណ្ដឹង​លើ​លោក​ សម​ រ​ង្ស៊ី​ និង​ពាក្យបណ្ដឹង​ លើ​លោកស្រី​ ថា​ក់​ ឡា​នី​ សមាជិក​ព្រឹទ្ធសភា​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ខ្លឹមសារ​ប្រហាក់ប្រហែល​គ្នា​ គឺជា​ការ​ចោទប្រកាន់​ មួលបង្កាច់​ និង​ទម្លាក់​កំហុស​យ៉ាង​ង​ងិ​ត​ងងុល​ ប៉ះពាល់​ទៅ​ដល់​កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​សម្ដេច​ ហ៊ុន​ សែន​ និង​មាន​ចរិត​ញុះ​ញ៉ុ​ង​ ដល់​មហាជន​ ដែល​អាច​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម​ និង​ប៉ះពាល់​ដល់​ដំណើរការ​នីតិវិធី​ របស់​តុលាការ​។​

​តែ​ពាក្យបណ្ដឹង​លើ​លោក​ សម​ រ​ង្ស៊ី​ លោក​គី​តិច​បាន​យោង​លើ​ ការ​សរសេរ​ហ្វេ​ស​ប៊ុ​ក​ កាលពី​ថ្ងៃ​ទី​១០​កក្កដា​ ដែល​លោក​ សម​ រ​ង្ស៊ី​ សរសេរ​ថា​ «​ការ​បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី​ គឺជា​ការ​រៀបចំ​ដោយ​រដ្ឋអំណាច​»​។​

​ចំណែក​ពាក្យបណ្ដឹង​របស់​លោក​ គី​ តិច​ ដាក់​ជូន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ទៀត​ថា​ កាលពី​ថ្ងៃ​ទី​ ២៩​ ខែកក្កដា​ ឆ្នាំ​២០១៦​ លោកស្រី​ ឡា​នី​ បាន​ថ្លែង​ ទៅ​កាន់​ប្រជាពលរដ្ឋ​ នៅ​ក្នុង​វេទិកាសាធារណៈ​មួយ​ នៅ​ខេត្តរតនគិរី​ ថា​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ ជា​អ្នក​បាញ់​សម្លាប់​លើ​លោក​បណ្ឌិត​ កែម​ ឡី​។​

​លោក​មេធាវី​ បាន​ស្នើ​សុំ​ឲ្យ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ផ្ដន្ទាទោស​ទាំង​លោក​ សម​ រ​ង្ស៊ី​ និង​លោកស្រី​ ថា​ក់​ ឡា​នី​ ទៅ​តាម​ផ្លូវច្បាប់​ និង​ទាមទារ​សំណង​ ជម្ងឺ​ចិត្ត​ ចំនួន​ទឹកប្រាក់​ ១០០​រៀល​(​មួយ​រយ​រៀល​)​។​

​លោក​ គី​ តិច​ បាន​ប្រាប់​អ្នក​សារ​ព៍​ត៌​មាន​ថា​ អ្វី​ដែល​សម្ដេច​ ហ៊ុន​ សែន​ ប្ដឹង​លោក​ សម​ រ​ង្ស៊ី​ និង​ លោកស្រី​ ថា​ក់​ ឡា​នី​ គឺ​តែ​ម្យ៉ាង​គត់​ សម្ដេច​ចង់បាន​ក​ត្តិ​យស​មក​វិញ​។​

​លោក​ គី​ តិច​ ៖​ «​សម្ដេច​បានអោយ​ខ្ញុំ​ទាមទារ​សំណង​តែ​មួយ​រយ​រៀល​ទេ​ សំខាន់​សម្ដេច​គាត់​មាន​ប្រសាសន៍​ថា​ ចង់បាន​ភាព​ស្អាតស្អំ​ទី​មួយ​ ទី​ពីរ​ចង់បាន​កិត្តិយស​ដែល​ លោក​ ជំទាវ​ ថា​ក់ឡា​នី​ និង​ សម​ រ​ង្ស៊ី​ បាន​បំ​ភ្លើ​សការ​ពិត​ ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស​របស់​សម្ដេច​ ក៏​ដូច​ជា​កិត្តិយស​របស់​រាជរដ្ឋាភិបាល​។​ ចឹ​ង​សំខាន់​សម្ដេច​សូម​អោយ​មានការ​អនុវត្ត​តាម​ច្បាប់​ និង​ការ​ពិន័យ​ជម្ងឺ​ចិត្ត​ សម្ដេច​ទាមទារ​តែ​មួយ​រយ​រៀល​ទេ​»​។​

​ជុំវិញ​រឿង​នេះ​ លោក​ អេ​ង​ ឆៃ​អ៊ា​ង​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ថា​ ការ​ប្ដឹងផ្ដល់​នេះ​ មិនមែន​ជា​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​ទេ​ គឺ​សំខាន់​គេ​ត្រូវ​ស្វែងរក​ការ​ពិត​ ជា​មុន​សិន​។​

​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ ៖​ «​ការ​ប្ដឹង​នេះ​ វា​មិនមែន​ជា​ដំណោះស្រាយ​ដើម្បី​ឈប់​ កុំអោយ​គេ​ចោទប្រកាន់​ ទៅ​លើ​រឿង​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី​ នោះ​ទេ​ គឺ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ជា​ពិសេស​រាជរដ្ឋាភិបាល​ខ្មែរ​ បើ​មិន​ចង់អោយ​គេ​ចោទប្រកាន់​ មិន​ចង់អោយ​គេ​សង្ស័យ​ហើយ​ជា​ពិសេស​ ដើម្បី​ក្រុម​គ្រួសារ​រង​គ្រោះ​ ទទួល​បាន​យុត្តិធម៌​ និង​អោយ​មហាជន​ ស្ងប់ចិត្ត​ ស្ងប់​អារម្មណ៍​ហ្នឹង​ គឺ​មាន​តែ​ចាត់វិធានការ​ អោយ​មានការ​ស៊ើបអង្កេត​ វែកមុខ​ឃាតករ​ ឃាតករ​ពិត​ និង​ជន​ដែល​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ហ្នឹង​ យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ ហើយ​ការ​ស៊ើប​អ​ង្គេ​ត​ ស្រាវជ្រាវ​ ធ្វើ​ម៉េច​អោយ​គេ​ជឿ​ទុកចិត្ត​ ហើយ​វា​មាន​តម្លាភាព​តែ​ម្ដង​»​។​

​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ កាលពី​ថ្មីៗ​នេះ​លោក​ សម​ រ​ង្ស៊ី​ ដែល​ត្រូវ​បាន​ចោទ​ ដូចនេះ​ លោក​បាន​ប្រាប់​ថា​ លោក​មិន​បារម្ភ​ការ​ប្ដឹង​លោក​ទេ​ ព្រោះ​លោក​មិន​មាន​ជំនឿ​លើ​ តុលាការ​កម្ពុជា​។​ តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ លោក​ទទូច​ឱ្យ​អ្នក​ចង់​ប្ដឹង​លោក​គឺ​មក​ប្ដឹង​លោក​នៅ​តុលាការ​ប្រទេស​បារាំង​។​

​លោក​ សម​ រ​ង្ស៊ី​ បច្ចុប្បន្ន​ ត្រូវ​បាន​គេ​ហៅ​ថា​មេដឹកនាំ​ និរទេស​ខ្លួន​។​ លោក​កំពុង​រស់នៅ​ប្រទេស​បារាំង​។​

​វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​បញ្ជាក់​ពីជំហរ​របស់លោកស្រី​ ថា​ក់​ ឡា​នី​ បាន​ទេ​ជុំវិញ​ការ​ប្ដឹង​លោកស្រី​ ដោយ​ មេធាវីរដ្ឋាភិបាល។​

​តែ​យ៉ាងណា​លោកស្រី​បាន​ប្រាប់​វិទ្យុ​មួយ​ថា​ លោកស្រី​មិន​បាន​និយាយ​ដូចនេះ​ទេ​ ហើយ​ លោកស្រី​នឹង​តតាំង​រឿង​ក្ដី​នេះ​។​

​សូម​ជម្រាប​ថា​ លោកស្រី​ ថា​ក់​ ឡា​នី​ អាយុ​៦១​ឆ្នាំ​ ជា​សមាជិកា​គណៈកម្មការ​ទី​៣​ នៃ​ព្រឹទ្ធសភា​នីតិកាល​ទី​៣​ មក​ពី​គណបក្ស​ សម​ រ​ង្ស៊ី​ ប្រចាំ​មណ្ឌល​ភូមិភាគ​២​  លោកស្រី​ មានស្រុក​កំណើត​នៅ​ភូមិ​លំ​ផាត់​ ឃុំ​លំ​ផាត់​ ស្រុក​ជ័យ​មង្គល​ ខេត្តរតនគិរី​។​ បច្ចុប្បន្ន​លោកស្រី​ ថា​ក់​ ឡា​នី​ រស់នៅ​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

​នេះ​ជា​ការ​បើក​ឆាក​ថ្មី​ដំបូង​ នៃ​បណ្ដឹង​សំនុំរឿង​បរិហារកេរ្តិ៍​ប្រមុខ​រដ្ឋាភិបាល​ ដែល​មេធាវី​រដ្ឋាភិបាល​ប្ដឹង​ ទៅ​កាន់​តុលាការ​ ប្រឆាំង​អ្នកនយោបាយ​បក្ស​ប្រឆាំង​២​រូប​នេះ​ ដោយសារ​តែ​ ពួក​គាត់​ត្រូវ​បាន​ចោទ​ថា​និយាយ​យោង​ ករណី​ឃាតកម្ម​ លើ​អ្នកវិភាគ​ បញ្ហា​សង្គម​លោក​ បណ្ឌិត​កែម​ ឡី​ ដែល​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​ សម្លាប់​កាលពី​ថ្ងៃ​ទី​១០​កក្កដា​ នៅ​កណ្ដាល​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ​៕

Share

Image
Image
Image