en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ អ្នកចូលរួម​រាប់​សែន​នាក់​

Share

​ភ្នំពេញ ៖ នៅ​ថ្ងៃ​២៧​កក្កដា​នេះ​ គឺ​ថ្ងៃ​ចុង​ក្រោយ​ នៃ​ការ​បើក​អោយ​ បក្សនយោបាយ​ នានា​ បើក​យុទ្ធនាការ​ឃោសនាការ​បោះ​ឆ្នោត​ សម្រាប់​ការ​បោះ​ឆ្នោត​ សភា​នីតិកាល​ទី​៦​ នៅ​ថ្ងៃ​ទី​២៧​កក្កដា​នេះ​។​ ​បក្សនយោបាយ​ មួយ​ចំនួន​ បាន​បិទ​បញ្ចប់​ការ​ឃោសនា​ នៅ​តាម​បណ្ដា​ខេត្ត​ តែ​សម្រាប់​ គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​ដឹកនាំ​ប្រទេស​ជាង​៣០​ឆ្នាំ​ បាន​បញ្ចប់​ឃោសនា​ របស់​ខ្លួន​ ដោយ​ការ​ប្រមូលផ្ដុំ​គ្នា​ នៅ​ មជ្ឈមណ្ឌល​ កោះ​ពេជ្រ​ ដោយ​មាន​ អ្នកចូលរួម​ រាប់​សែន​នាក់​ ។​

​ការ​បិទ​ការ​ឃោសនា​នេះ​ ធ្វើ​ឡើង​ក្រោម​អធិបតីភាព​សម្ដេច​ហ៊ុន​សែន​ នាយក​រដ្ឋមន្ត្រី​និង​ជា​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​កាន់​អំណាច​។​ ​ថ្លែង​ទៅ​កាន់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង​២៥​ម៉ឺន​នាក់​ នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​ សម្តេច​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖​

 

 

​សារ​នយោបាយ​របស់​សម្តេច​ ហ៊ុន​ សែន​ បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ លោក​ សម​ រ​ង្ស៊ី​ បាន​អំពាវនាវ​ពី​ក្រៅប្រទេស​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ កុំ​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ អាណត្តិ​ទី​០៦​ នៅ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​។​ លោក​ សម​ រ​ង្ស៊ី​ ក៏​ដាក់​ចេញ​នូវ​យុទ្ធ​ការ​ «​ដេក​ផ្ទះ​ឈ្នះ​ឯង​»​ ដើម្បី​រារាំង​សមាជិក​របស់​ខ្លួន​កុំ​ឱ្យទៅ​បោះ​ឆ្នោត​។​

​សម្តេច​ ហ៊ុន​ សែន​ បាន​បញ្ជាក់​បន្ថែម​ថា​ ការ​ញុះញង់​ «​ដេក​ផ្ទះ​ឈ្នះ​ឯង​»​ របស់​ក្រុមប្រឆាំង​ មិនមែន​ជា​អ្វី​ដែល​សមាជិក​ និង​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ ត្រូវ​អនុវត្ត​ទេ​។​ សមាជិក​ និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ ត្រូវ​ទៅ​បោះ​ឆ្នោត​ ហើយ​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​ កម្ពុជា​ ។​ សម្តេច​បាន​អះអាង​ថា​ ប្រទេស​កម្ពុជា​ បាន​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​តាម​រយៈ​ការ​បោះ​ឆ្នោត​ជា​ទៀងទាត់​បំផុត​ បើ​ធៀប​នឹង​ប្រទេស​ផ្សេងៗ​ នៅ​ក្នុង​តំបន់​។​

​ការ​ឃោសនា​ បោះ​ឆ្នោត​នៅ​អាណត្តិ​ថ្មី​នេះ​ មាន​ ២០​គណបក្ស​ ចូលរួម​ ។​ គណៈកម្មាធិការ​ជាតិ​ រៀបចំ​បោះ​ឆ្នោត​ គជ​ប​បាន​ ចេញ​ជូនដំណឹង​ជា​រៀងរាល់ថ្ងៃ​ដោយ​ស្រង់​របាយការណ៍​តាម​ខេត្ត​ ដែល​ទាក់ទង​នឹង​សកម្មភាព​ឃោស​ន​ របស់​ បក្ស​ទាំងនោះ​ ។​ តែ​ជា​ការ​កត់សម្គាល់​ បក្ស​ ចំនួន​១៩​ លើកលែង​បក្ស​កាន់​អំណាច​ មិន​សកម្មភាព​ឃោសនា​ ខ្លាំងក្លា​ទេ​។​ តែ​សម្រាប់​ការ​ឃោសនា​ថ្ងៃ​ចុង​ក្រោយ​នេះ​ គណបក្ស​ហ្វ៊ុ​ន​ ស៊ិន​ប៉ិ​ច​ គណបក្ស​ ខ្មែរ​រួបរួម​ជាតិ​ គណបក្ស​ ប្រជាធិបតេយ្យ​ មូលដ្ឋាន​ គណបក្ស​ សម្ព័ន្ធ​ដើម្បី​ល​ទិ្ធ​ប្រជាធិបតេយ្យ​ ហាក់​មាន​សកម្មភាព​ខ្លាំងក្លា​នៅ​ថ្ងៃ​បិទ​បញ្ចប់​ការ​ឃោសនា​នេះ​។​
​ពលរដ្ឋ​មានឈ្មោះ​ ក្នុង​បញ្ជី​ បោះ​ឆ្នោត​ មាន​ ជាង​៨​លាន​ ៣០​ម៉ឺន​ នាក់​៕​

Share

Image
Image
Image