en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ បញ្ជា​ឱ្យ​អាជ្ញាធរ​ដែនដី​ឆាប់​ចេញ​អត្ដសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​បាន​គ្រប់ៗ​គ្នា​🔊

Share

ភ្នំពេញ៖ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បញ្ជា​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ឆាប់​ចែក​អត្ដ​ស​ញ្ញ​ណ​ប័ណ្ណ​ដល់​ប្រជាពលរដ្ឋ​ នៅ​តាម​ភូមិ​ឃុំ​របស់​ខ្លួន​ ជៀសវាង​ការ​យកមុខ​មាត់​ណាមួយ​ ដែល​ធ្វើ​អោយ​ពលរដ្ឋ​លំបាក​និង​ខាត​ពេលវេលា​។​ សម្ដេច​ព្រមាន​ថា​នឹង​ដាក់​ទណ្ឌ កម្ម​ បើ​មន្ត្រី​ណា​ធ្វើ​ឱ្យ​ពលរដ្ឋ​លំបាក​ ។​ អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​សាទរ​បទបញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​ ។​

 

សម្តេច ហ៊ុន សែន នាយករដ្ឋាមន្ត្រីនៃប្រទេសកម្ពុជា។
សម្តេច ហ៊ុន សែន នាយករដ្ឋាមន្ត្រីនៃប្រទេសកម្ពុជា។

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​ ៤៤​ នៅ​ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃ​ទី​០២​ សីហា​នេះ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​ទទូច​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវ​ស្ដាប់​ការ​ណែ​របស់​សម្ដេច​ គឺ​មិន​ត្រូវ​ឱ្យ​ពលរដ្ឋ​លំបាក​ត្រូវ​ទទួល​អត្តសញ្ញាណប័ណ្ណ​នោះ​ទេ​។​ សម្ដេច​ ហ៊ុន​ សែន​៖​«អ្នកខ្លះ​នែ​ អត្ដសញ្ញាណប័ណ្ណ​ប្រជាពលរដ្ឋ​ ពេល​ដែល​ទៅ​ដល់​គាត់​អត់​ទាន់​ចែក​ទេ​ ចាំ​បាន​ពីរ​បី​រយ​នាក់​បាន​គាត់​ចែក​ ហើយ​គាត់​ហៅ​ប្រជាពលរដ្ឋ​មក​ជុំ​គ្នា​ រួច​ហើយ​ថត​ដាក់​តាម​ទូរទស្សន៍​ គិត​ស្មានថា​ចង់អោយ​លោក​ហ៊ុន​សែន​នែ​សរសើរ​ តែ​ចាំ​ហ៊ុន​សែន​សរសើរ​ ជេរ​តែ​ហ្មង​…»​។​

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ក៏​បាន​បញ្ជាក់​បន្ថែម​ថា​ កន្លង​មក​អាជ្ញាធរ​ដែនដី​មួយ​ចំនួន​ទទួល​បាន​អត្ដ​សញ្ញាប័ណ្ណ​របស់​ពលរដ្ឋ​ហើយ​ តែ​មិន​ព្រម​ចែក​អោយ​ប្រជាពលរដ្ឋ​នោះ​ទេ​ គឺ​ចាំ​ទាល់តែ​មាន​ពិធី​បង្ហាញមុខ​នៅ​លើ​កញ្ជក់​ទូរទស្សន៍​ទើប​ហៅ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​យក​។​ សម្ដេច​ ហ៊ុន​ សែន​ ចាក់​ទុក​ទ​ង្វើ​បែប​នេះ​ថា​ ធ្វើ​ឲ្យ​បង់ខាត​ពេលវេលា​របស់​ពលរដ្ឋ​។​សម្ដេច​ហ៊ុន​ សែន​៖«​ចឹ​ង​អ្នក​ដែល​ធ្វើ​អត្ដ​ស​ញ្ញ​ណ​ប័ណ្ណ​រួច​ហើយ​អត់​បាន​ទទួល​ ចឹ​ង​បាន​គាត់​ចេះ​ថា​ ខ្ញុំ​ធ្វើ​យូរហើយ​ម៉េច​ក៏​មិន​បាន​ទទួល​ មាន​ពេល​ខ្លះមក​ពី​អាច​រិ​ក​នៀក​ ។​ ចឹ​ង​សូម​អស់លោក​មេឃុំ​ អស់លោក​ ជំទប់​ អស់លោក​សមាជិក​ក្រុមប្រឹក្សា​ អស់លោក​មេ​ប៉ុស្ដិ៍​ មេ​ប៉ូ​លី​ស​ទាំងឡាយ​ បើ​បាន​ហើយ​យក​ទៅ​ចែក​ប្រជាន​ដល់​ផ្ទះ​ទៅ​…»​។​

​ជុំវិញ​រឿង​នេះ​ លោក​ សំ​ គ​ន្ធា​មី​  នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ អ​ព្យា​ក្រឹត្យ​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ និក​ហ្វិ​ក​ សាទរ​ចំពោះ​ការ​លើក​ឡើង​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ចំពោះ​ចំនុច​នេះ​ តែ​លោក​ក៏​អំពាវនាវ​អោយ​មន្ដ្រី​នគរបាល​អត្ដ សញ្ញាណប័ណ្ណ​ រួសរាន់​ទម្លាក់​អត្ដសញ្ញាណប័ណ្ណ​អោយ​បាន​លឿន​ នៅ​តាម​ប៉ុស្ដិ៍​នគរបាល​ឃុំ​សង្កាត់​របស់​ខ្លួន​ ដើម្បី​ផ្ដល់​លក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​ អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដោយ​ងាយស្រួល​នៅ​ពេល​ខាង​មុខ​ផង​ដែរ​ ។​ លោក​ សំ​ គ​ន្ធា​មី​ ៖​ «​ចឹ​ង​ ខ្ញុំ​ក៏​អំពាវនាវ​អោយ​ នគរបាល​អត្ដសញ្ញាណប័ណ្ណ​ហ្នឹង​ឆាប់​ផ្ដល់​អោយ​បាន​លឿន​តែ​ម្ដង​ ហើយ​អ្នក​ដែល​មិន​ទាន់​ធ្វើ​ម៉េច​ កោះហៅ​តាម​រយៈ​ប៉ុស្ដិ៍​នគរបាល​ឃុំ​សង្កាត់​ ក៏​ដោយ​    ឲ្យ​គាត់​អញ្ជើញ​ទៅ​បាន​ធ្វើ​អត្ដសញ្ញាណប័ណ្ណ​គ្រប់ៗ​គ្នា​ ព្រោះ​ដើម្បី​អោយ​ងាយស្រួល​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​…»​។​

នេះ លោក សំ គន្ធាមី  នាយកប្រតិបត្តិគណៈកម្មាធិការ អព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិក ។ថតដោយ កែវ សុខា
នេះ លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការ អព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិក ។ថតដោយ កែវ សុខា

​លោក​ សំ​ គ​ន្ធា​មី​ បញ្ជាក់​ថា​ កាលណា​ប្រជាពលរដ្ឋ​ មិន​ទទួល​បាន​អត្ដសញ្ញាណប័ណ្ណ​បាន​ទាន់​ពេលវេលា​ ការ​លំបាក​ដែល​អាច​កើត​មាន​ដល់​ពួក​គាត់​គឺ​មាន​ច្រើន​នៅ​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​«​ជួប​ការ​លំបាក​ច្រើន​ នៅ​ពេល​ចុះ​ឈ្មោះ​ការ​បោះ​ឆ្នោត​ គាត់​ត្រូវ​នាំ​សាក្សី​ពី​នាក់​ យក​រូបថត​បីសន្លឹក​ ហើយ​យក​សំបុត្រ​កំណើត​ បញ្ជី​ជាតិ​ ឬ​ក៏​យក​សៀវភៅ​គ្រួសារ​ ទៅ​ជួប​មេឃុំ​ ឬ​ចៅសង្កាត់​ ដើម្បី​ដុំ​លិខិតបញ្ជាក់​អត្ដសញ្ញាណ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ គឺ​ ស្មុគស្មាញ​ និង​ជួប​ការ​លំបាក​ច្រើន​ចឹ​ង​…»​។​

​បើ​តាម​លោក​ សំ​ គ​ន្ធា​មី​ ចំនួន​ពលរដ្ឋ​មិន​ទាន់​ទទួល​បាន​អត្ដសញ្ញាណប័ណ្ណ​មាន​ជាង​ ២​ លាន​នាក់​ ហើយ​៦​ ទៅ​៧​លាន​នាក់​ បាន​ទទួល​អត្ដសញ្ញាណប័ណ្ណ​ហើយ​។​

តាម​ក្រសួងមហាផ្ទៃ​ ដែល​មើល​ការ​ខុស​ត្រូវ​ផ្ទាល់​លើ​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​របស់​ពលរដ្ឋ​ ដែល​ត្រូវធ្វើ​អត្តសញ្ញាណប័ណ្ណ​ ពួក​គេ​មាន​ចំនួន​ជិត​ ១០​ លាន​នាក់​ ។​ សម្រាប់​ការ​ចុះ​បោះ​ឆ្នោត​ត្រូវ​យក​អត្តសញ្ញាណប័ណ្ណ​ជា​គោល​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១​ កញ្ញា​ ដល់​ថ្ងៃ​ទី​ ៣០​ វិច្ឆិកា​ ឆ្នាំ​២០១៦​នេះ​។​

ប្រទេស​កម្ពុជា​នឹង​មានការ​បោះ​ឆ្នោត​សំខាន់​ចំនួន​ ២​ គឺ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​ ៦​ នៅ​ឆ្នាំ​ ២០១៨៕​

Share

Image
Image
Image