en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ នឹង​ជួប​មេដឹកនាំ​ ចិន​ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​

Share

​ភ្នំពេញ៖ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ នឹង​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ ចូលរួម​ប្រជុំ​អាស៊ី​អឺរ៉ុប​លើក​ទី​១១​ នៅ​ប្រទេស​ម៉ុង​ហ្គោ​លី​ ដោយ​រៀបចំ​នៅ​ថ្ងៃ​ទី​១៥-១៦​ ខែកក្កដា​ ដែល​ក្នុង​នោះ​សម្ដេច​នឹង​ជួប​ មេដឹកនាំ​ជា​ច្រើន​ជា​លក្ខណៈ​ទ្វេភាគី​។​

Hun-Sen13
សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា

សម្តេច​ បាន​ឲ្យ​ដឹង​នៅ​លើ​ Facebook​ ថា​៖«​ថ្ងៃ​១៤​ កក្កដា​ ២០១៦​ ស្អែក​នេះ​ខ្ញុំ​ និង​ភរិយា​នឹង​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ ចូលរួម​ប្រជុំ​អាស៊ី​អឺរ៉ុប​លើក​ទី​១១​ នៅ​ប្រទេស​ម៉ុង​ហ្គោ​លី​។​

​នេះ​ជា​ការ​ជួបជុំ​ជា​ទៀងទាត់​២​ឆ្នាំ​ម្តង​ រវាង​ប្រមុខរដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ចំនួន​៥១​ និង​អង្គការ​២​ គឺ​លេខាធិការដ្ឋាន​អាស៊ាន​ និង​ស្នងការ​អឺរ៉ុប​។​

​សម្តេច​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា​ក្នុង​ឧកាស​នោះ​សម្ដេច​ នឹង​មាន​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ ចិន​ ជប៉ុន​ ប្រធានាធិបតី​កូរ៉េ​ និង​អាច​ជួប​ប្រាស្រ័យ​ជាមួយ​ប្រមុខរដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​ផ្សេង​ទៀត​ ដែល​ចូល​ប្រជុំ​។​

កម្ពុជា​បាន​ចូល​ជា​សមាជិក​ព្រម​ពេល​គ្នា​ជាមួយ​ឡាវ​ និង​មី​យ៉ា​ន់​ម៉ា​ និង​ប្រទេស​៤​ផ្សេង​ទៀត​មក​ពី​អឺរ៉ុប​ ក្នុង​ឆ្នាំ​២០០៤​ នៅ​ហាណូយ​ប្រទេស​វៀតណាម​ នា​សម័យប្រជុំ​លើក​ទី​៥​។​ តាំងពី​ពេល​នោះ​មកសម្តេច ហ៊ុន សែន បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ចូលរួម​ប្រជុំ​មិន​ដែល​អាក់ខាន​គឺ​ ឆ្នាំ​២០០៦​ នៅ​ហ្វាំ​ង​ឡង់​ ឆ្នាំ​២០០៨​ នៅ​ចិន​ ឆ្នាំ​២០១០​ នៅ​បែ​ល​ហ្សិ​ក​ ឆ្នាំ​២០១២​ នៅ​ឡាវ​ ឆ្នាំ​២០១៤​ នៅ​អ៊ី​តា​លី​ និង​ឆ្នាំ​ ២០១៦​ នេះ​នៅ​ម៉ុង​ហ្គោ​លី​៕ ​

Share

Image
Image
Image