en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ទទូច​ជា​ថ្មី​ទៀត​ឱ្យ​ជួយ​ទិញ​ស្រូវ​ពី​កសិករ​ តែ​អ្នកជំនាញ​ថា​គួរ​មាន​យន្តការ​ជា​និរន្ត​ន៍​

Share

ភ្នំពេញ៖ ​ជា​ថ្មី​ម្ដងទៀត​បន្ទាប់​ពី​សម្ដេច​ ហ៊ុន​ សែន​ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​អំពាវនាវ​ឲ្យ​មន្ដ្រី​ ជួយ​ទិញ​ស្រូវ​ ប្រជា​កសិករ​ ដែល​ជួប​ប្រទះ​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ​កាលពី​ពេល​កន្លង​ទៅ​រួច​មក​។​

សម្ដេច ហ៊ុន សែន នៅថ្ងៃទី ២២ កញ្ញា នេះក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្ត នៅសណ្ឋាគារសុខាភ្នំពេញ
សម្ដេច ហ៊ុន សែន នៅថ្ងៃទី ២២ កញ្ញា នេះក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្ត នៅសណ្ឋាគារសុខាភ្នំពេញ

នៅ​ថ្ងៃ​ទី​ ២២​ កញ្ញា​ នេះ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ ដល់​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ សម្ដេច​ ហ៊ុន​ សែន​ អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ ជួយ​ទិញ​ស្រូវ​ប្រជា​កសិករ​ខ្មែរ​ច្រើន​ថែម​ទៀត​ គឺ​ការ​ចូលរួម​ជួយ​កសិករ​ខ្មែរ​។​ ប្រសាសន៍​នាយក​រដ្ឋមន្ដ្រី​ដូចនេះ​ ត្រូវ​បាន​អ្នកជំនាញ​កសិកម្ម​បង្ហាញ​ការ​សាទរ​។​ ក៏​ប៉ុន្ដែ​អ្នកជំនាញ​កសិកម្ម​យល់​ថា​ ការ​អំពាវនាវ​របស់​សម្ដេច​ ហ៊ុន​ សែន​ គឺ​ត្រឹមតែ​ជា​វិធីសាស្ដ្រ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។​ លោក​ លៀ​ ស៊ី​ណា​ រា​យា​ការណ៍​៖​

 

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ នេះ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​ថ្លែងអំណរគុណ​ដល់​មន្ដ្រី​ទាំងអស់​ ដែល​បាន​ចូលរួម​ជួយ​ទិញ​ស្រូវ​ប្រជា​កសិករ​ខ្មែរ​ ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ​។​

​សម្ដេច​បញ្ជាក់​ថា​ ការ​ធ្លាក់​ថ្លៃ​ស្រូវ​របស់​កសិករ​ខ្មែរ​ រាជរដ្ឋាភិបាល​បាន​ព្យាយាម​ជួយ​តាម​គ្រប់​រូបភាព​។​

​សម្ដេច​ ហ៊ុន​ សែន​ ក៏​បាន​អំពាវនាវ​ដល់​គ្រួសារ​ដែល​មាន​លទ្ធភាព​ឲ្យ​ជួយ​ទិញ​ស្រូវ​ពី​កសិករ​ ដើម្បី​ស្ដុក​ទុក​ ដែល​ជា​គោលបំណង​ ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​កសិករ​ខ្មែរ​។​

​សម្ដេច​ ហ៊ុន​ សែន​៖​ «​អំពាវនាវ​ តទៅ​ទៀត​ឲ្យ​ជួយ​ទៅ​ដល់​កសិករ​យើង​ អង្ករ​ខ្មែរ​ឆ្ងាញ់​សង្ឃឹមថា​យើង​ទទួលទាន​អង្ករ​របស់​យើង​ហើយ​គ្រួសារ​នីមួយៗ​ មាន​លទ្ធិ​ភាព​ទិញ​ស្រូវ​យក​មក​ស្ដុក​ទុក​ ប៉ុន្ដែ​កុំ​ស្ដុក​ទុក​នៅ​បាត់ដំបង​ ឬ​បន្ទាយ​មាន​ជ័យ​ ឬ​ពោធិសាត់​ដែល​កំពុង​មាន​បញ្ហា​ស្រាប់​យក​មក​ស្ដុក​ផ្ទះ​ខ្លួន​មក​»​។​

​កាលពី​ស​ប្ដា​ហ៍​មុន​  សម្ដេច​ ហ៊ុន​ សែន​ ក៏​បាន​បញ្ជា​ឱ្យ​ បញ្ចេញ​សាច់ប្រាក់​ ២៧​លាន​ដុល្លារ​ដើម្បី​ ជួយ​សម្រួល​ កសិករ​ និង​ ជួយ​ធ្វើ​ តម្លៃ​ស្រូវ​មាន​តម្លៃ​ឡើង​វិញ​។​ វិធានការ​នេះ​ ក៏​ទទួល​បានការ​សាទរ​ពី​អ្នកជំនាញ​ខាង​កសិកម្ម​ផង​ដែរ​។​

​ចំពោះ​ ការ​អំពាវនាវ​ របស់​សម្ដេច​ ជា​ថ្មី​ទៀត​នេះ​ នាយក​ប្រតិបត្ដិ​ យក​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា​ CEDAC​ លោក​ សម​ វិទូ​ មាន​ប្រសាសន៍​ថា​ ក្នុង​នាម​លោក​ជា​អ្នក​ដែល​ធ្វើការ​ផ្នែក​សិ​កម្ម​លោក​មានការ​សាទរ​ប្រសាសន៍​សម្ដេច​ ហ៊ុន​ សែន​ គឺ​មាន​ សារសំខាន់​ ប៉ុន្ដែ​លោក​យល់​ឃើញ​ថា​ នេះ​ពុំ​មែន​ជា​យន្ដការ​រយៈពេល​វែង​ អាច​ជួយ​កសិករ​ខ្មែរ​ឲ្យ​ផុត​ពី​បញ្ហា​ទៅ​ថ្ងៃ​មុខ​បាន​ទេ​។​

​លោក​ សម​ វិទូ​៖«​តាម​ពិត​ទៅ​ប្រសាសន៍​គាត់​ហ្នឹង​ គឺ​ល្អ​ដើម្បី​ឲ្យ​ខ្មែរ​ជួយ​គាំទ្រ​ផលិតផល​របស់​ខ្មែរ​ ប៉ុន្ដែ​ប្រសាសន៍​ហ្នឹង​មិនមែន​ជា​យុទ្ធសាស្ដ្រ​ទេ​ គ្រាន់​ជា​វិធីសាស្ដ្រ​ក្នុង​រយៈពេល​ខ្លី​ របៀប​ដើម្បី​ជួយ​សង្គ្រោះ​ទេ​ ព្រោះ​ធម្មតា​បើ​ប្រកាស​អ​ញ្ចឹ​ង​គឺ​មានការ​ជួយ​ទិញ​មែន​ ប៉ុន្ដែ​វា​ត្រឹម​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​  ព្រោះ​មន្ដ្រី​អ្នកមាន​លុយ​ថ្វីបើ​គាត់​ជួយ​ទិញ​ ៤​ ៥​ តោន​ អី​មែន​ ប៉ុន្ដែ​សួរ​ថា​គាត់​យក​ទៅ​ទុក​កន្លែង​ ហើយ​មាន​កន្លែង​ណា​ដាក់​ ប៉ុន្ដែ​ល្អ​គ្រាន់តែ​យើង​អាច​គាំទ្រ​ក្នុង​រយៈពេល​ខ្លី​»​។​

​ក្រៅ​តែ​ពី​អំពាវនាវ​ដល់​គ្រួសារ​មាន​លទ្ធភាព​ជួយ​ទិញ​ស្រូវ​កសិករ​ សម្ដេច​ ក៏​បាន​ស្នើ​ឲ្យ​មន្ដ្រី​ដែល​បាន​ទិញ​ស្រូវ​ពី​កសិករ​ ត្រូវ​តែ​ដឹកស្រូវ​ បាន​ទិញ​ទាំងនោះ​មក​ស្ដុក​ទុក​ ក្នុងផ្ទះ​របស់​ខ្លួន​ ដោយ​មិន​អនុញាតិ​ឲ្យ​ទុក​ចោល​នោះ​ទេ​។​

​សម្ដេច​ ហ៊ុន​ សែន​៖​ «​អ​ញ្ចឹ​ង​អ្នក​ដែល​ទិញ​ស្រូវ​ទាំង​ប៉ុន្មាន​ មេត្ដា​ដឹកស្រូវ​យក​ មក​ ហាល​ នឹង​ផ្ទះ​ខ្លួន​មក​ហើយ​មក​កិន​នៅ​ភ្នំពេញ​មក​ បើ​ទិញ​ទុក​នៅ​ឯណោះ​ដដែល​វា​ដដែល​ទេ​»​។​

​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ គេ​ដាក់​រហស្សនាម​ ថា​ជា​ ប្រភព​នៃ​កសិកម្ម​ ស្រូវ​ ធំ​មួយ​បើ​ធៀប​នឹង​ ប្រទេស​ជា​ច្រើន​ ទៀត​ នៅ​ក្នុង​ តំបន់​ អាស៊ី​អា​គ្នេ​យ៌​ ។​ ពលរដ្ឋ​ខ្មែរ​ ជាង​៧០​ ភាគរយ​ មានមុខ​របរ​ កសិកម្ម​ ។​ តែ​បែប​នេះ​ក្ដី​ ទីផ្សារ​នាំ​អង្ករ​ ចេញ​កម្ពុជា​ នៅ​តែ​មាន​ទំហំ​តូច​ បើ​ធៀប​នឹង​ប្រទេស​ជិតខាង​។​ ប្រទេស​ថៃ​ជាប់​ចំណាត់ថ្នាក់​លេខ​ ២​ និង​ វៀតណាម​ លេខ​៣​ ដែល​នាំ​អង្ករ​ទៅ​លក់​នៅ​ទីផ្សារ​ អន្តរជាតិ​។​ ចំណែក​ កម្ពុជា​ ជាប់​លេខ​៩​ ។​ នេះ​បើ​ តាម​ របាយការណ៍​មួយ​របស់​ អ្នក​សេដ្ឋកិច្ច​ នៃ​ វិស័យ​ ស្រូវ​ អាស៊ី​ ដែល​បាន​ចុះ​ផ្សាយ​តាម​រយៈ​គេហទំព័រ​ Maps​ of​ the​ World​ ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​៨​ ខែមិថុនា​ ឆ្នាំ​២០១៦​ ៕

Share

Image
Image
Image