en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ថា​ បក្សនយោបាយ​ចុះ​ឈ្មោះ​ចំនួន​១២​ បើ​បក្ស​ណាមួយ​អវត្ដមាន​គឺ​គ្មាន​បញ្ហា​

Share

​ភ្នំពេញ​៖​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃនេះ​បាន​ថ្លែង​សារ​នយោបាយ​ជា​ថ្មី​ម្ដងទៀត​ដោយ​ផ្ដោត​ទៅ​លើ​បញ្ហា​សន្ដិភាព​ បញ្ហា​ភាព​ចម្រូងចម្រាស​ខាង​នយោបាយ​ជាមួយ​បក្ស​ប្រឆាំង​ តែ​សម្ដេច​បាន​អះអាង​ថា​ កម្ពុជា​មាន​គណបក្ស​នយោបាយ​ជា​ច្រើន​ ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​ នៅ​ថ្ងៃ​ទី​០៤​ មិថុនា​ ខាង​មុខ​នេះ​ ដែល​នេះ​គឺជា​ប្រទេស​មួយ​មាន​ពហុបក្ស​។​

hun-sen

​សម្ដេច​ ហ៊ុន​ សែន​ ថ្លែង​ដូចនេះ​ក្នុង​ពិធី​សម្ពោធ​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ខ្សែ​ទី​២​ កំណាត់​ទី​២​ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​២​ កំណាត់​ទី​១​ ពី​ទំនប់​កប់​ស្រូវ​ឆ្ពោះទៅ​ក្រុង​តា​ខ្មៅ​។​ ក្នុង​ពិធី​នេះ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់​ថា​ គណបក្ស​នយោបាយ​ចុះ​ឈ្មោះ​និង​បញ្ជូន​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ នេះ​មាន​ ១២​គណបក្ស​ ដែល​សម្ដេច​ថា​ ចំនួន​នេះ​អាច​បញ្ជាក់​បាន​ថា​ បើ​បក្ស​ណាមួយ​គ្មាន​ក្នុង​ការ​ប្រកួត​នេះ​ទេ​ គឺ​គ្មាន​ប​ញ្ហ​ឡើយ​ ព្រោះ​កម្ពុជា​មាន​ពហុបក្ស​ច្រើន​ល្មម​ហើយ​។​ ដោយ​ភ្ជាប់​នឹង​រឿង​នេះ​ប្រមុខ​រដ្ឋាភិបាល​បាន​និ​យា​យោង​ដល់​អ្នកនយោបាយ​ម្នាក់​ ដែល​ចាក​ចេញពី​តំណែង​ហើយ​តែ​បែរជា​បន្ដ​វាយប្រហារ​មក​លើ​រដ្ឋាភិបាល​របស់​សម្ដេច​ថែម​ទៀត​។​ សម្ដេច​ ហ៊ុន​ សែន​ ដែល​ទំនង​សំដៅ​ដល់​លោក​ សម​ រ​ង្ស៊ី​ បាន​និយាយ​ថា​ លោក​នឹង​មិន​អត់ឱន​ឲ្យ​បុគ្គល​នេះ​ទេ​ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ ព្រោះ​បុគ្គល​នេះ​មិន​កែ​ច​រិ​ក​ឡើង​ដែល​សម្ដេច​ថា​ “​ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​”​។​

​តែ​យ៉ាងនេះ​ក្ដី​សម្ដេច​ប្រមុខ​រដ្ឋាភិបាល​បាន​និយាយ​ថា​ មេ​បក្សនយោបាយ​ទាំងអស់​កុំ​ដើរតួ​ជា​តួឯក​ ព្រោះ​គ្មាន​អ្នកឯង​ក៏​មាន​គេ​ធ្វើ​ដែរ​ ហើយ​នៅ​កម្ពុជា​មិនមែន​មាន​តែ​គណបក្ស​ពីរ​នោះ​ទេ​ គឺ​មាន​រហូត​ដល់​ទៅ​ ១២​គណបក្ស​ឯណោះ​៕

Share

Image
Image
Image