en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ក្រើនរម្លឹក​ដល់​អាជ្ញាធរ​យកចិត្តទុកដាក់​ការពារ​សណ្ដាប់ធ្នាប់​នៅ​ថ្ងៃ​បុណ្យអុំទូក​

Share

ភ្នំពេញ ៖ ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​ក្រើនរម្លឹក​ដល់​អាជ្ញាធរ​ និង​កម្លាំង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សណ្ដាប់​ធ្នាក់​អោយ​បាន​ល្អ​ ដើម្បី​ផ្តល់​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ និង​ទេសចរណ៍​បរទេស​ បាន​សប្បាយ​រីករាយ​ក្នុង​ពិធីបុណ្យ​អុំទូក​ អក អំបុក​ បណ្តែតប្រទីប​ និង​សំពះ​ព្រះ​ខែ​។​

ការត្រៀមរៀបចំរបស់អាជ្ញាធរមានសមត្ថកិច្ចដើម្បីរក្សាសុខ​សុវត្ថិភាពជូនពលរដ្ឋដែលមកលេងក្រុងភ្នំពេញនាឪកាសបុណ្យអុំទូក។រូបភាពពីហ្វេសប៊ុក សម្តេច ហ៊ុន​ សែន
ការត្រៀមរៀបចំរបស់អាជ្ញាធរមានសមត្ថកិច្ចដើម្បីរក្សាសុខ​សុវត្ថិភាពជូនពលរដ្ឋដែលមកលេងក្រុងភ្នំពេញនាឪកាសបុណ្យអុំទូក។រូបភាពពីហ្វេសប៊ុក សម្តេច ហ៊ុន​ សែន

​តាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ ហ៊ុន​ សែន​ បាន​ប្រកាស​ដូចនេះ​ ៖​ «​អាជ្ញាធរ​និង​សមត្ថកិច្ច​ គ្រប់​ជាន់ថ្នាក់​ត្រូវ​យកចិត្តទុកដាក់​ ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​អោយ​បាន​ល្អ​ ដើម្បី​ប្រជាពលរដ្ឋ​ និង​ទេសចរណ៍​បរទេស​ បាន​សប្បាយ​រីករាយ​នៅ​ក្នុង​ពិធីបុណ្យ​ ទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​នៅ​តាម​បណ្តា​ក្រុង​ខេត្ត​នានា​»​។​

តាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ដដែល​ ក្រៅពី​ការ​ក្រើនរម្លឹក​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ឱ្យ​ការពារ​សុវត្ថិភាព​ដល់​ពលរដ្ឋ​ខ្មែរ​ និង​ភ្ញៀវ​បរ ទេស​ដែល​មក​លេង​កំសាន្ដ​ នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ហើយ​នោះ​ លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​សូម​ឱ្យ​ពលរដ្ឋ​ខ្មែរ​ សាធារណជន​ ឬ​ ក្រុម​ហ៊ុ​រថយន្តក្រុង​ និង​រថយន្ត​រត់​តាក់ស៊ី​ទាំងអស់​ ត្រូវ​បើកបរ​គោរព​តាម​ច្បាប់​ចរាចរណ៍​  ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា​ផង​ដែរ​។​

​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ អកអំបុក​ និង​សំពះ​ព្រះ​ខែ​ ឆ្នាំ​ ២០១៦​ នេះ​ នឹង​ប្រារព្ធ​ធ្វើ​រយៈពេល​៣​ ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​ ១៣​ ដល់​ ១៥​ ខែវិច្ឆិកា​ បន្ទាប់​ពី​ខកខាន​អស់​រយៈពេល​ច្រើន​ឆ្នាំ​។​

ជា​ការ​កត់សម្គាល់​ ចាប់តាំងពី​ឆ្នាំ​ ២០១១​ រហូត​ដល់​ឆ្នាំ​ ២០១៦​ នេះ​ ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​កម្ពុជា​ ពុំ​បាន​រៀបចំ​ឱ្យ​ជាប់លាប់​រាល់​ឆ្នាំ​ឡើយ​ ពោល​ទើបនឹង​ប្រារព្ធ​បាន​ម្តង​នៅ​ ឆ្នាំ​ ២០១៤​ ប៉ុណ្ណោះ​។​ មូលហេតុ​ដែល​បណ្តាល​ឱ្យ​កម្ពុជា​មិន​អាច​ប្រារព្ធ​ពិធី​បុ​ណុ្យ​អុំទូក​ ដ៏​សប្បាយ​រីករាយ​នេះ​បាន​កន្លង​មក​ ដោយសារ​តែ​ការ​សោយ​ទិវង្គត​របស់​អតីត​ព្រះមហាក្សត្រ​ គ្រោះ​ទឹកជំនន់​ និង​គ្រោះ​រាំង​ស្ងួត​។​

​គួរ​បញ្ជាក់​ដែរ​ថា​ នៅ​ក្នុង​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ​  ព្រះករុណា​ ព្រះបាទ​សម្តេចព្រះ​ បុ​រម​នាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​កម្ពុជា​នឹង​យាង​ទត​ពិធី​នេះ​៕

Share

Image
Image
Image