en     km
en     km

សម្ដេច​ហ៊ុន​សែន​៖​ស្ត្រី​ក្នុង​វិស័យសេដ្ឋកិច្ច​គឺជា​សិទ្ធិ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​

Share

​ភ្នំពេញ​៖​សម្តេច​ហ៊ុន​ សែន​ នាយ​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ផ្ញើ​សារ​ដោយ​ចាត់​ទុក​ស្ត្រី​ក្នុង​វិស័យសេដ្ឋកិច្ច​គឺជា​ការ​ពង្រឹង​សិទ្ធិ​អំណាច​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​និង​សង្គម​គ្រួសារ​។​

      ក្រុមស្រ្តីចូលរួមអបអរសាទរខួបលើកទី១០៧ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៨។រូបភាព៖facebook Page’s PM

​សម្តេច​ នាយក​រដ្ឋមន្ត្រី​ថ្លែង​ដូច្នេះ​ក្នុង​ឱកាស​អបអរសាទរ​ខួប​លើក​ទី​១០៧​ទិវា​អន្តរជាតិ​នារី​៨​មីនា​ ឆ្នាំ​២០១៨​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេ​ជ្រេ​នៅ​ព្រឹក​ថ្ងៃ​ព​ក្រ​ហ​ស្ប​តិ៍​ទី​៨​មីនា​ឆ្នាំ​២០១៨​នេះ​។​

​ទិវា​អន្តរជាតិ​នារី​ ៨​មីនា​ ឆ្នាំ​នេះ​ គឺ​ក្រោម​ប្រធានបទ​ “​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ជាតិ​”​។​ ប្រធានបទ​នេះ​ សំដៅ​លើក​តម្លៃ​នៃ​សន្តិភាព​ និង​ការ​លើកកម្ពស់​ វប្បធម៌​អហិង្សា​ ឆ្ពោះ​លើកកម្ពស់​សិទ្ធិ​ ស្ថានភាព​ជីវភាព​ ឋានៈ​ តួនាទី​របស់​ស្ត្រី​ ក៏​ដូច​ជា​សុខមាលភាព​សង្គម​។​

​ក្នុង​ឱកាស​នេះ​ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​ស្ត្រី​ជា​ច​លករ​សេដ្ឋកិច្ច​មួយ​មិន​អាច​ខ្វះ​បាន​ ដែល​ក្រសួង​ និង​អង្គការ​ត្រូវ​បន្តសកម្មភាព​ទាំងឡាយ​ដើម្បី​លើក​កំ​ម្ព​ស់​ស្ត្រី​ឱ្យ​មាន​តួនាទី​កាន់​រីក​ធំ​នៅ​ក្នុង​សង្គម​។​

ក្នុង​ឱកាស​នេះ​ សម្ដេច​ហ៊ុន​ សែន​បាន​ សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ ដោយ​មាន​ន័យ​ដូច​ថា​៖«​ អបអរសាទរ​!​ ខួប​លើក​ទី​១០៧​ ទិវា​អន្តរជាតិ​នារី​ ៨​មីនា​ ឆ្នាំ​២០១៨​។​ ថ្ងៃ​៨​ មីនា​ ឆ្នាំ​២០១៨​នេះ​ គឺជា​ខួប​លើក​ទី​១០៧​ ទិវា​អន្តរជាតិ​នារី​។​ ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក​ រួម​ទាំង​កម្ពុជា​ផង​ដែរ​ បាន​ចាត់​ទុក​ថ្ងៃ​៨​ មីនា​ ជា​ថ្ងៃ​បុណ្យ​ជាតិ​ឈប់​សម្រាក​ ដើម្បី​អបអរសាទរ​នូវ​ការ​ទទួលស្គាល់​សិទ្ធិ​សេរីភាព​ពេញលេញ​របស់​ស្ត្រី​។​

​ក្នុង​ទិវា​អន្តរជាតិ​នារី​៨​មីនា​នេះ​ ក្រសួង​កិច្ចការ​នារី​បង្ហាញ​ថា​ ស្ត្រី​ជា​មន្ត្រីរាជការ​ស៊ី​វិល​នា​ពេល​បច្ចុប្បន្ន​មានការ​កើនឡើង​ជិត​ស្មើនឹង​មន្ត្រីរាជការ​ជា​បុរស​។​

​របាយការណ៍​របស់​ក្រសួង​នេះ​បញ្ជាក់​ថា​ស្ត្រី​ជា​មន្ត្រីរាជការ​ស៊ី​វិល​សរុប​នៅ​តាម​ក្រសួង​ស្ថាប័ន​នានា​ គិត​ត្រឹម​ឆ្នាំ​២០១៧​ មាន​ចំនួន​ជាង​៨​ម៉ឺន​៦​ពាន់​នាក់​ស្មើនឹង​៤១​ភាគរយ​នៃ​មន្ត្រីរាជការ​សរុប​ជាង​២​សែន​នាក់​។​ក្នុង​នោះ​ស្ត្រី​នៅ​ថ្នាក់​ជាតិ​មាន​ចំនួន​ជាង​១​ម៉ឺន​២​ពាន់​នាក់​និង​ស្ត្រី​ថ្នាក់​ក្រោម​ជាតិ​ជាង​៧​ម៉ឺន​នាក់​។​

​របាយការណ៍​នេះ​បន្ត​ថា​ស្ត្រី​ជា​មន្ត្រីរាជការ​ស៊ី​វិល​មាន​តំណែង​ចាប់ពី​ថ្នាក់​ការិយាល័យ​តាម​ក្រុង​/​ស្រុក​/​ខណ្ឌ​រហូត​ដល់​ថ្នាក់​អគ្គនាយក​មាន​ចំនួន​ជាង​៧​ពាន់​ស្មើនឹង​២៤​ភាគរយ​នៃ​ចំនួន​សរុប​ជិត​៣​ម៉ឺន​នាក់​។​

​ស្ត្រី​ជា​ថ្នាក់ដឹកនាំ​នៅ​តាម​ឃុំ​/​សង្កាត់​មាន​ចំនួន​សរុប​៣៤៦​នាក់​និង​អនុប្រធាន​ការិយាល័យ​ស្រុក​/​ក្រុង​ មាន​ចំនួន​៤៣៩​នាក់​។​ចំណែក​ស្ត្រី​ជា​មេឃុំ​/​ចៅសង្កាត់​១៣០​នាក់​។​ស្ត្រី​ជា​ជំទប់​ទី​១​មាន​ចំនួន​២៧២​នាក់​ ស្ត្រី​ជា​ជំទប់​ទី​២​ មាន​ចំនួន​ ២៨៥​នាក់​ និង​ស្ត្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​មាន​ចំនួន​ ១,៦១១​នាក់​។​

​មេដឹកនាំ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ងារ​លើ​បញ្ហា​ស្ត្រី​មើលឃើញ​ថា​ទោះជា​បក្ស​កាន់​អំណាច​ឬ​បក្ស​បក្ស​ប្រឆាំង​ព្យាយាម​ផ្ដល់​តួនាទី​ស្ត្រី​ ក្នុង​វិស័យ​នយោបាយ​ក៏​ដោយ​តែ​ស្ត្រី​កម្រ​ឈរ​លេខ​រៀង​ដែល​ងាយ​ជាប់​មេឃុំ​ចៅសង្កាត់​គឺ​នៅ​តែ​តិច​ជាង​បេក្ខជន​ជា​បុរស​។​ ចំណែក​នៅ​តាម​ស្ថាប័នរដ្ឋ​ឯកជន​ក្ដី​ក៏​សមាសភាព​ស្ត្រី​នៅ​តែ​ទាម​ជាង​បុរស​ដែរ​។​តាម​រយ​បាយ​របស់​គណៈកម្មាធិការ​ជាតិ​រៀនចំកា​របោះ​ឆ្នោត​ បាន​ បង្ហាញ​ថា​ ស្ត្រី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មាន​ច្រើន​ជាង​បុរស​៕​

Share

Image
Image
Image