en     km
en     km

សម្ដេចហ៊ុនសែន ៖កាត់ទោសហើយ គឺយកទៅដាក់គុកវិញ (លោកកឹមសុខា)

Share

នៅទីបំផុត ជោគវាសនា របស់លោក កឹមសុខា នៅតែ ស្ថិតក្នុងស្ថានភាព អាក្រក់ គឺមិនអាច មានសេរីភាព​គ្រប់​គ្រាន់ឡើយ។ សម្ដេចនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១០មីនា ក្នុងពិធីចែកសញ្ញាប័ត្រ ដល់និស្សិត នៃសាកល​វិទ្យា​ល័យមួយ ​នៅរាជធានីភ្នំពេញ  លោកបាន បន្តព្រមាន ធ្ងន់ៗទៅលើលោកកឹមសុខា ប្រធាន នៃអតីតគណបក្ស​សង្រ្គោះជាតិដោយ ប្រាប់មុនថា ក្រោយជំនុំជម្រះក្ដីរួចហើយ គឺអ្នកនយោបាយ រូបនេះ ត្រូវនាំខ្លួន ម្ដងទៀត ទៅ ពន្ធនាគារវិញ ។ លោកថាគ្មាន ជនជាប់ចោទណា​មួយរួចទោសឡើយ។

សូមស្ដាប់ ប្រសាសន៍របស់សម្ដេចហ៊ុនសែន ព្រមានលោកកឹមសុខា:

នេះជាការព្រមានលើកទី២ របស់ ប្រមុខរដ្ឋាភិបាល ចាប់តាំងពី សហភាពអឺរ៉ុបសម្រេចថា នឹងដកហូតពន្ធ​ពី​កម្ពុជា ២០ភាគរយ ចាប់ពីខែសីហា ឆ្នាំ២០២០នេះ។  សម្រាប់ សម្ដេចហ៊ុនសែន ព្រមានថា កុំថា២០ភាគរយ គឺដកយកត្រឡប់ទាំងស្រុង ក៏កម្ពុជា មិនខ្វល់ដែរ ព្រោះរបស់នេះ វាគង់នឹងបាត់។ តែយ៉ាងណា ករណីលោក កឹមសុខា ដែលនាំអោយលោកខឹងខ្លាំង គឺលោកកឹមសុខា ចង់ផ្ដួលលោក ក្រោយបោះឆ្នោត​ឆ្នាំ២០១៣ ដែលប្រើពាក្យ ថា ដូរចេញទៅ។ លោកកឹមសុខា បានសម្រេចឡើងតុលាការ ដើម្បីតតាំងក្ដី ប្រឆាំងរូបលោក​ពីបទ​សដ្ឋិន្តិភាព ឬអំពើក្បត់ជាតិ ជាមួយនឹងបរទេស ប៉ងផ្ដួលរំលំរដ្ឋាភិបាល។ លោកកឹមសុខា ធ្លាប់ ជាប់​ពន្ធនា​គារ ២ដងហើយ។​

សហគមន៍អន្តរជាតិនិងអ្នកសង្កេតការណ៍មួយចំនួន បានហៅ បទចោទ​ប្រឆាំង​លោក​កឹមសុខា ថាជាល្បែង​នយោ​បាយ របស់ សម្ដេចហ៊ុនសែន វាយបំបាក់ដៃគូ អោយចុះខ្សោយ ហើយ រណប​នឹង​ខ្លួន។ តែយ៉ាងណា លោកកឹមសុខាក៏ធ្លាប់បាននាយករដ្ឋមន្ត្រីថ្វាយលិខិត សុំលើកលែងទោស ម្ដងហើយ កាលពី មុនបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ គឺពេលនោះ លោក បានសន្ទនាគ្នា ជាមួយ សម្ដេចហ៊ុនសែន តាមទូរស័ព្ទ ហើយ​ការ​សន្ទនាគ្នានោះ ​លោកកឹមសុខា បានបង្ហាញភាពទន់ភ្លន់ទៅលោកនាយករដ្ឋមន្ត្រី៕

Share

Image
Image
Image