en     km
en     km

សម្ដេចហ៊ុនសែន៖ គ្មានទេរដ្ឋប្រហារផ្ទៃក្នុងបក្សទម្លាក់សម្ដេចពីអំណាច

Share

ក្រោយពីចូលឆ្នាំហើយភ្លាម​ អ្នកនយោបាយខ្មែរដ៏ល្បីពីររូបក៏ចាប់ផ្ដើមបញ្ឆេះសង្រ្គាមពាក្យសម្ដីជាថ្មីម្ដងទៀត។ អ្នកផ្ដើមដំបូងគឺលោក សមរង្ស៊ី ប្រធានស្ដីទីនៃគណបក្សសង្រ្គោះជាតិបានញុះញង់ឲ្យសម្ដេចស ខេង ផ្ដួលរំលំមេបក្សខ្លួនឯងគឺសម្ដេចហ៊ុន សែន។ ដោយប្រតិកម្មដូចនេះ សម្ដេចហ៊ុនសែន បានថ្លែងដោយចំអកថា សម្ដេចស ខេង មិនល្ងង់ផ្ដួលសម្ដេចពីដំណែងនោះទេ។

កញ្ញាហេង នីទី រាយការណ៍ពីព័ត៌មាននេះ៖

ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែន ស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ពីក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២២​ មេសានេះ សម្ដេចនាយករដ្ឋមន្រ្ដីបានលើកឡើងពីការញុះញង់របស់លោក សមរង្ស៊ី ដែលឲ្យសម្ដេច ស ខេង រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃធ្វើរដ្ឋប្រហារទម្លាក់សម្ដេច។ ក្នុងនោះដែរសម្ដេចនាយករដ្ឋមន្រ្ដី ក៏បានផ្ញើរសារទៅកាន់មេបក្សនៃអតីតបក្សប្រឆាំងវិញដែរថា អនុប្រធានបក្សរបស់ខ្លួនគឺសម្ដេច សខេង មិនល្ងង់ដល់ថ្នាក់ធ្វើរដ្ឋប្រហារទម្លាក់លោកពីដំណែង ហើយយកអំណាចទៅអោយបក្សប្រឆាំងនោះទេ។

បន្ថែមពីនេះសម្ដេចនាយករដ្ឋមន្រ្ដីក៏បានប្រាប់ឲ្យមន្រ្ដីរបស់សម្ដេចកុំទៅឆ្លើយតបជាមួយនឹងក្រុមបក្សប្រឆាំងរបស់លោក សមរង្សី សម្បីតែសម្ដេចក្រឡាហោមសខេងផងដែរ ដោយសម្ដេចលើកឡើងថា«បើឆ្កែខាំជើងយើង កុំយកមាត់យើងទៅខាំជើងឆ្កែ»។

សម្លេង««««

សម្ដេចក៏បានថ្លែងបន្ថែមទៀតថាទុកឲ្យគេវង្វេង និងឡប់តែខ្លួនគេទៅចុះ កាលណាដែលគេវាយតម្លៃយុទ្ធសាស្រ្ដយើងមិនត្រូវនោះគឺពួកគេនឹងចាញ់ឯង។

អ្នកវិភាគបញ្ហាសង្គមលោកបណ្ឌិត មាសនី ថាពាក្យញុះញង់របស់លោកសម រង្ស៊ីនេះគឺគ្រាន់តែជាការដែលចង់យកប្រៀបពីគ្នាទៅវិញទៅមក ពោលគឺវប្បធម៌នៃការបំបែកបំបាក់បក្សនយោបាយរវាងគ្នានឹងគ្នាតែប៉ុណ្ណោះ។

សម្លេង«««««

តែលោកក៏បានបន្តទៀតថាចំពោះការបែកបាក់ណាមួយរបស់ក្រុមបក្សកាន់អំណាចគឺមិនងាយ តែបើមានក៏មាននៅក្នុងកម្រិតមួយទាបដែរ។

សម្លេង«««««««

គួររំលឹកឡើងវិញថាក្នុងពេលថ្មីៗនេះលោក សមរង្ស៊ី និងគណៈប្រតិភូរបស់លោកបានចូលរួមធ្វើបាតុកម្ម​ភ្លើងទៀននៅប្រទេសកូរ៉េខាងត្បូង។ ក្នុងព្រឹត្តិការណ៍នោះ មានពលករខ្មែរ ជាង៨ពាន់នាក់ មកចូលរួម ធ្វើបាតុកម្ម ហើយគាំទ្រលោកសមរង្ស៊ី ធ្វើជាមេដឹកនាំបក្សសង្រ្គោះជាតិ។ លោកសមរង្ស៊ី បាន ថ្លែងថា លោកនឹងវិលប្រទេសវិញអោយខានតែបាន គឺនៅអំឡុងឆ្នាំ២០១៩នេះ។ លោកថា អ្នកទ្រលោក ច្រើនម៉ឺននាក់ មកតាមលោក ហើយពួកគេ នឹងចាប់សម្ដេចនាយករដ្ឋមន្ត្រី។ លោកថា ពេលនេះ កណបក្សអំណាច បានចែកស្លាបជាពីរ គឺមួយជារបស់សម្ដេចសខេងនិងមួយស្លាប​របស់​សម្ដេចហ៊ុនសែន។ លោកសមរង្ស៊ីរំពឹងថា ខាងសម្ដេចសខេងនឹង ទាញទម្លាក់ សម្ដេចហ៊ុន​សែន​ពីអំណាច ។លោកថា សម្ដេចសខេងត្រូវចាត់ការសម្ដេចហ៊ុនសែន អោយបានមុន បើពុំនោះទេ ស្លាប​ម្ខាង​ទៀតគេទាញទម្លាក់សម្ដេចសខេង បើគេធ្វើបានមុន។ យ៉ាងណាសម្ដេចហ៊ុនសែនអះអាងថា បក្ស​ប្រឆាំង គ្មានផ្លូវបែកបាក់គ្នានោះទេ៕

 

 

Share

Image
Image
Image