en     km
en     km

សម្ដេចហ៊ុនសែន៖កម្ពុជាមិនមែនជាគោលដៅនៃការវាយប្រហារពីកូរ៉េខាងជើងនោះទេ

Share

ប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន សែន បានថ្លែងថា ពិភពលោកកំពុងព្រួយបារម្ភចំពោះនុយក្លេអ៊ែររបស់កូរ៉េខាងជើង បន្ទាប់ពីប្រទេសនេះបានបាញ់សាកល្បង ដោយជោគជ័យកាលពីសប្តាហ៍មុនតែសម្ដេចថាកម្ពុជាមិនមែនជាគោលដៅនៃការវាយប្រហារពីកូរ៉េខាងជើងនោះទេ។

ការថ្លែងរបស់នាយករដ្ឋមន្ត្រីកម្ពុជាធ្វើឡើងនៅថ្ងៃអង្គារទី៥ធ្នូ​ខណៈ សម្ដេចចូលរួមអបអរសាទរមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជាលើកទី៤ ដែលរៀបឡើងនៅវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

ទោះជាយ៉ាងនេះក្ដីសម្តេច ហ៊ុន សែន សង្ឃឹមថា កម្ពុជាជាប្រទេសតូច ហើយក៏មិនមែនជាគោលដៅនៃការវាយប្រហារដោយនុយក្លេអ៊ែរ ពីកូរ៉េខាងជើងនោះទេ។ សម្ដេចក៏សង្ឃឹមថា នឹងមានការចរចាឡើងវិញអំពីកម្មវិធីអាវុធនុយក្លែរអ៊ែររបស់កូរ៉េខាងជើង។

សំឡេងរបស់ សម្ដេច៖​

 

ក្រៅពីបង្ហាញក្ដីសង្ឃឹមដូចនេះ ប្រមុខរដ្ឋាភិបាល ក៏បានថ្លែងដោយបញ្ចេញសំណើចតិចៗថា ពីមុនសុទ្ធតែចង់បាញ់ស្កាត់ តែឥឡូវនេះនេះ ពិភពលោកភ័យញ័រហើយ។

ប្រទេសដែលគំរាម បាញ់ស្កាត់កាំជ្រួចផ្ដោងរបស់កូរ៉េខាងជើងមានតែសហអាមេរិក និងប្រទេសជប៉ុន។

ករណីនេះ កូរ៉េខាងជើងបានប្រឈមមុខធ្ងន់ធ្ងរការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីសហគមន៍អន្តរជាតិ ដោយធ្វើប្រជាជននៃប្រទេសកុំម្មុយនិស្តមួយនេះជួបភាពអត់ឃ្លានយ៉ាងខ្លាំង៕

 

 

 

 

Share

Image
Image
Image