en     km
en     km

សម្ដេចហ៊ុនសែនប្រាប់ពិភពលោកអំពីនយោបាយឈ្នះ-ឈ្នះដោយមិនបំភ្លេចចោលនរណាម្នាក់ឡើយ

Share

កម្ពុជា បង្ហាញ មោទនភាពនៅលើឆាកអន្តរជាតុថ្មីមួយ នៅទីក្រុងបាងកក នៅថ្ងៃច​ន្ទ​ទី២៧​ឧសភា​នេះ។ សម្ដេចហ៊ុន​សែន ក្នុងឋានៈជានារដ្ឋមន្ត្រីកម្ពុជាបានប្រាប់វេទិកាអន្តរជាតិនេះ​ថាដោយសារនយោបាយឈ្នះ-ឈ្នះដែលបានដាក់ចុះដោយរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះ បាន​នាំមកនូវសន្តិភាពការអភិវឌ្ឍន៍មួយរឹងមាំគឺ«ការកសាងពិភពលោកមួយដោយគ្មានម្នាក់ត្រូវបានបំភ្លេចចោល»។

កញ្ញហេងនីទី រាយការណ៍៖

ថ្លែងក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជានៅលើវេទិកាមួយរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP​)​ លើប្រធាន​បទ«ការផ្តល់សិទ្ធិអំណាចប្រជាជន និងការធានានូវបរិយាប័ន្ន និងសមភាព» សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា សង្គមមួយដែលមានសមធម៌ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការផ្ដល់សិទ្ធិអំណាចដល់ប្រជាជនកាន់តែពេញលេញ និងការបង្កើនបរិយាប័ន្ន នាពេលអនាគតផងដែរ។

យ៉ាងណា សន្ទរកថារបស់ នាយករដ្ឋមន្ត្រី បានធ្វើការចាប់អារម្មណ៍និងធ្វើការសម្គាល់ជា​ច្រើនចំណុចក្នុងនោះ សម្ដេច ក៏បានទទួលស្គាល់ថា ចំពោះប្រជាជនកម្ពុជា ទោះបីទទួលបានការរីកចម្រើន ក្នុងរយៈពេលប៉ុន្មានទស្សវត្សចុងក្រោយនេះក្ដី ក៏នៅមានស្រទាប់ប្រជាជន ឬសហគមន៍មួយចំនួន មិនទាន់ទទួលបាននូវសិទ្ធិអំណាចសមរម្យហើយ នៅងាយទទួលរងគ្រោះ និងនៅមិនទទួលបានការយកចិត្តទុកដាក់គ្រប់គ្រាន់នៅឡើយ។

ឆ្លើយតបនូវបញ្ហាទាំងអស់នេះ នាយករដ្ឋមន្ដ្រីកម្ពុជា ក៏បានរំលឹកអំពីនយោបាយឈ្នះៗ របស់​សម្ដេច​ដែលបានដាក់អោយអនុវត្តរហូតធ្វើឱ្យខ្មែរមានសន្តិភាព​និងការពអភិវឌ្ឍមួយ​រឹងមាំមក​ដល់​ស​ព្វថ្ងៃនេះ។ សម្ដេចអះអាងថាដោយសារមានសន្តិភាពមួយរឹងមាំទើបកម្ពុជា មាន​កំណើន​សេដ្ឋកិច្ច​ដល់ទៅជាង៧ភាគក្នុងរយៈជាច្រើនឆ្នាំមកនេះ។ សម្ដេចថា តាម​រយៈ​នយោបាយ ឈ្នះៗនេះ បាន​នាំមកនូវសន្តិភាពការអភិវឌ្ឍន៍មួយរឹងមាំគឺ«ការកសាងពិភពលោកមួយដោយគ្មានម្នាក់ត្រូវបានបំភ្លេចចោល»។

សម្ដេចបានលើកឡើងនូវនយោបាយ ឈ្នះៗដោយមានការបញ្ចូលធាតុផ្សំ៣សំខាន់ៗដូចនេះ។

សម្ដេចអះអាងថាការធ្វើបរិយាប័ន្នកម្មតាមរយៈគោលនយោបាយឈ្នះ-ឈ្នះសម្រាប់​ប្រជា​ជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈនិងគ្រប់និន្នាការនយោបាយ។

សម្ដេចបានបន្តផ្ដល់អនុសាសន៍ដល់វេទិកានេះ អំពីសារៈសំឋាន់នៃការធ្វើបរិយាប័ន្នកម្ម។

នៅក្នុងពិធីសម្ពោធវិមានឈ្នះ ឈ្នះ កាលពីចុងឆ្នាំ២០១៨ សម្ដេចនាយករដ្ឋមន្ត្រី បានចាត់ទុក​សន្តិភាព​ដ៏រឹងមាំនៅកម្ពុជាសព្វថ្ងៃនេះក៏បានមកពីគោលនយោបាយឈ្នះឈ្នះ ដែលបានបិទ​បញ្ចប់​ចលនាឧទ្ទាមរបស់ទ័ពខ្មែរក្រហមនៅឆ្នាំ១៩៩៨ ដោយការធ្វើសហរណកម្មកងទ័ព​និង​គ្រួសារ ចូលមកសង្គមជាតិវិញក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ។ សម្ដេចក៏បាន​អះអាង​ដូចនេះនៅលើវេទិកា អន្តរជាតិនៅក្រុងបាងកកដែរ។

យ៉ាងណា លោកបណ្ឌិតមាសនី អ្នកសិក្សាសង្គមនៅក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រី​នៅពេល​ចោទ​សួរជុំវិញគោលនយោបាយឈ្នះ ឈ្នះ មានអ្វីជាអត្ថប្រយោជន៍ជាតិទាំងមូល គឺលោក​បណ្ឌិតយល់ថាមិនជាការពិតទាំងស្រុងទេ។ លោកថា គោលនយោបាយឈ្នះៗ គឺមានន័យថា ខ្មែរណា ឬក្រុមណាក៏ដោយ ត្រូវតែទទួលបានផលប្រយោជន៍ជាតិជាតិដួចគ្នា។ បើនិយាយ ពីនិន្នាការនយោបាយវិញ លោកថានៅមានការរើសអើងបក្សពួក និងគាបសង្កត់សិទ្ធិពលគឺមាន​នៅ​ឡើយ។

យ៉ាងណា ក៏បើនិយាយអំពីហានិភ័យសេដ្ឋកិច្ចវិញ គឺកម្ពុជាកំពុងប្រឈមដោយសារ​សហភាព​អឺរ៉ុបរៀបចំដកហូតសិទ្ធិអនុគ្រោះពន្ធពីកម្ពុជា គឺប្រព័ន្ធអនុគ្រោះពន្ធEBA ដែលកម្ពុជា បានទទួល​ផល​ប្រយោជន៍ក្នុងមួយឆ្នាំៗជិត៧០០លានដុល្លារអាមេរិកដោយការនាំទំនិញចូលទីផ្សារអឺរ៉ុបដោយមិនបង់ពន្ធ។ កាលពីខែមុននេះ ធនាគារ​ពិភព​លោក បានធ្វើការព្រមាន អំពីសេដ្ឋកិច្ច កម្ពុជា បើជួបស្ថានភាពបាត់ប្រព័ន្ធអនុគ្រោះពន្ធ​EBA​៕

 

 

Share

Image
Image
Image