en     km
en     km

សម្ដេចហ៊ុនសែនបញ្ជាឱ្យយកសណ្ឋាគារព្យាបាលអ្នកជំងឺកូវីដ១៩ឯសាលារៀនទុកបម្រុង

Share

សម្ដេចហ៊ុនសែនបានសម្រេចកែប្រែនូវបញ្ជាដោះស្រាយបញ្ហាបន្ទាន់ ទទួលព្យាបាលអ្នកជំងឺកូវីដ១៩ដោយរៀបចំយកបន្ទប់ថ្នាក់រៀននៅទីរួមខេត្តទៅជាយកសណ្ឋាគារវិញ។

នៅថ្ងៃទី២៣មីនានេះសារសំឡេងដែលត្រូវបានស្ដាប់លឺដែលសម្ដេចផ្ញើជូនទៅកាន់ក្រុមប្រឆាំងនឹងកូវីដ១៩និងផ្ញើជូនជាពិសេសទៅកាន់អភិបាលខេត្តដែលជាប្រធានគណៈកម្មការប្រយុទ្ធជំងឺនៅតាមខេត្ត ដោយឃើញកំណើននៃការកើនឡើងអ្នកជំងឺ តាមរយៈតួលេខម្សិលមិញនេះគឺ៣១នាក់។ដំ​បូងឡើយសម្ដេចមើលឃើញថាអាចនឹងខ្វះកន្លែងទទួលព្យាបាលអ្នកជំងឺពោលគឺបន្ទប់ដាច់ដោយឡែកពីគ្នា។សារដំបូងសម្ដេចក៏ច្រានចោលយោបល់ធ្វើបន្ទប់កុងទឺន័រតែរំពឹងថាបន្ទប់នៅទីរួមខេត្តស្អាត ហើយនឹងរើសហោចណាស់មួយឬពីរសាលារៀន។ ករណីយកបន្ទប់ សាលារៀនគឺសម្ដេចបញ្ជាឱ្យរៀបចំបន្ទប់ រៀបចំគ្រែ ដើម្បីដំណើរការតែម្តង ដោយប្រើប្រាស់កម្លាំងសរុប ដែលអាចយកទាំងកម្លាំងប៉ូលីស កម្លាំងទាហាន និងប៉េអឹមដើម្បីយកមកជួយការងារនេះតែម្តង ហើយជាពិសេសគឺសម្រុកដោះស្រាយបញ្ហាតភ្ជាប់ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ចូលទៅក្នុងសាលាតែម្តង ហើយរៀបចំគ្រែ ដោះស្រាយគ្រែ ដើម្បីដាក់សម្រាប់ទទួលអ្នកជំងឺដែលយើងត្រូវមានការចំបាច់ តែបញ្ហាចោទគឺកខ្វះបន្ទប់ទឹកតែសម្ដេចថាបណ្តាញទឹកដែលត្រូវផ្គត់ផ្គង់គឺត្រូវអោយគ្រប់ ។យ៉ាងណាមិញក្រោយប៉ុន្មានម៉ោងលោកនាយករដ្ឋមន្រ្ដីបានពិចារណាចេញបញ្ជាលើកទី២កែប្រែបញ្ជាមុនគឺសំដៅលើទីតាំងដោយយកសណ្ឋាគារទំនេរជាច្រើននៅតាមបណ្ដាខេត្តឥតមានភ្ញៀវស្នាក់នៅឬមជ្ឈមណ្ឌលណាដោយល្អយកមកព្យាបាលអ្នកជំងឺដូចជានៅខេត្តសៀមរាប ក្រុងព្រះសីហនុ កំពង់ចាម។ការលើកឡើងរបស់សម្ដេចដោយមើលឃើញថា សណ្ឋាគារមានប្រព័ន្ធទឹកភ្លើង គ្រែសម្រាកបន្ទប់ទឹកដោយឡែក ជាស្រេចមិនដូចសាលារៀននោះទេ។លោកបញ្ជាឱ្យខេត្តធ្វើការបន្ទាន់លើរឿងនេះហើយសាលារៀនគឺជាកន្លែងបម្រុងបើគ្មានសណ្ឋាគារឱ្យយកនោះទេ។សម្ដេចថានេះជាការជួយសេវាកម្មសណ្ឋាគារផង។

លោកសូមឱ្យលោករដ្ឋមន្រ្ដីសុខាភិបាលនិងអាជ្ញាធរខេត្តរៀបចំឡើងវិញ។ករណីនេះសម្ដេចថាមិនចោទជាបញ្ហាសម្រាប់រាជធានីភ្នំពេញទេព្រោះមានកន្លែងសម្រាកព្យាបាលគ្រប់គ្រាន់និងបានអនុញ្ញាតឱ្យប្រើប្រាស់សណ្ឋាគារធំមួយទៅហើយ។

សូមស្ដាប់ប្រសាសន៍លោកនាយករដ្ឋមន្រ្ដីកម្ពុជា៖

សូមជម្រាបថាករណីមេរោគកូវីដ១៩នៅកម្ពុជាបានកើនឡើងនៅថ្ងៃទី២៣មីនានេះដល់ទៅ៨៦ករណី។ប៉ុន្ដែមិនទាន់មានការឆ្លងរាលដាលដល់សហគមន៍នៅឡើយទេ។ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមការងាររបស់ខ្លួន កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីបន្តទៀត ហើយនឹងបន្តជម្រាបជូនប្រជាពលរដ្ឋ ប្រសិនបើមានករណីវិជ្ជមានកូវីដ១៩ ថ្មីណាផ្សេងទៀត។នេះបើយោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល៕

 

Share

Image
Image
Image