en     km
en     km

សម្ដេចហ៊ុនសែនថាសង្រ្គាមនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងជើងស្ទើរតែជិតដល់ហើយ

Share

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុនសែន បាន ព្យាករណ៍ថាសង្រ្គាមនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងជើងស្ទើរតែជិតដល់ហើយដោយសារប្រទេសទាំង២នេះ មិនបានចុះសម្រុងគ្នាម្ដងណាទេ។

នេះជាលើកដំបូងហើយ ដែលប្រមុខរដ្ឋាភិបាល កម្ពុជាដែលគេហៅថា អ្នកនយោបាយជើងចាស់ បាន ព្យាករណ៍ អំពីស្ថានភាព តានតឹង លើឧបទ្វីបកូរ៉េ ថា ភាពគ្រោះនៃសង្រ្គាមនុយក្លេអ៊ែរ ជិតចូលមកដល់ហើយ។

ការកត់សម្គាល់របស់ប្រមុខរដ្ឋាភិបាល ធ្វើឡើងខណៈ សម្ដេចបាន ថ្លែងទៅកាន់កម្មករកម្មការិនីនៅខណ្ឌមានជ័យរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃពុធទី២៨កញ្ញា។

តែនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅសាកលវិទ្យាល័យ ចេឡា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្ដេចនាយករដ្ឋមន្ត្រីបានពន្យល់ជាច្រើន ករណី ភាពតានតឹងអាមេរិកនិងកូរ៉េខាងជើងដោយ សម្ដេច​ថា ការធ្វើសមយុទ្ធយោធា លើឧបទ្វីបនេះមិនចេះ ឈប់ ហើយការណ៍នេះ នាំឱ្យមានការ គំរាមគ្នា មិនចេះចប់ ដែលជាសញ្ញាគ្រោះធ្លាក់ដល់ពិភពលោក បើ​សង្រ្គាមនុយក្លេអ៊ែរ ផ្ទុះមែននោះ ។

យ៉ាងណា ក៏ដោយ សម្ដេច នាយករដ្ឋមន្ត្រីសង្ឃឹមថា សង្រ្គាមនឹងមិនងាយផ្ទុះឡើងទេ ហើយ ដំណោះ ស្រាយនឹងកើតមាន។

សហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំងធំៗចំនួន ៣គ្រឿងអមដោយនាវាពិឃាត ជិត១០០គ្រឿង បានទៅដល់ សមុទ្រកូរ៉េហើយ។ ចំណែកកូរ៉េខាងជើងវិញ ព្រមានថានឹងបាញ់កំទេចអាមេរិក ដោយអាវុធនុយក្លេអ៊ែរ បើក្រុងព្យុងយ៉ាង មិនអាចអត់ធ្មត់បានទៀតនោះ ចំពោះការដាក់ទណ្ឌកម្មសេដ្ឋកិច្ច៕

Share

Image
Image
Image