en     km
en     km

សម្ដេចហ៊ុនសែនថាកងទ័ពមួកខៀវកម្ពុជានៅម៉ាលីប្រើប្រាស់រថពាសដែកព្រោះស្ថានការណ៍ងាយគ្រោះថ្នាក់

Share

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអះអាងថាការសម្រេចទិញរថពាសដែកទៅ​កាន់ប្រទេស​ម៉ាលីដែលកម្ពុជា បានចំណាយគឺម្យ៉ាងដោយសារអង្គការសហប្រជាជាតិខ្វះថា ហើយជាពិសេស ដើម្បី ប្រគល់អោយកងទ័ពកម្ពុជាប្រើប្រាស់ទប់ទល់នឹងពួកឧទ្ទាម និងពួកភេរវករ។

ការប្រកាសរបស់សម្តេច ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះ សម្តេច បានពន្យល់ថា ស្ថានភាពនៅប្រទេសម៉ាលី សង្រ្គាមវឹកវរ កើតជាបន្តបន្ទាប់ ដោយមានក្រុមអាល់កៃដា និងក្រុមផ្សេងៗទៀត។ 

សម្តេចបញ្ជាក់ថា ដោយសារករណីនេះ សម្ដេចបានចុះហត្ថលេខាដើម្បីបញ្ចេញនូវថវិកា ប្រមាណ១៥លានដុល្លារ ដើម្បីទិញរថពាសដែក បញ្ជូនទៅឱ្យកងទ័ពមួកខៀវកម្ពុជា។ សម្ដេចថាកម្ពុជាមិនដក​ទ័ព​របស់​ខ្លួនពី​ប្រទេសនេះដែរ។

សូមស្ដាប់ប្រសាសន៍របស់សម្ដេចហ៊ុនសែន៖

សម្ដេចអះអាងថា កម្ពុជានៅមានធនធានតិចតួច ដែលបានទៅធ្វើការនៅក្នុងស្ថាប័នអន្តរជាតិសំខាន់។តែយ៉ាងណាកម្ពុជាចង់ឱ្យបញ្ចូលយោធាកម្ពុជា ទៅក្នុងថ្នាក់ដឹកនាំ ឬថ្នាក់សេនាធិការ ចូលទៅក្នុងផ្នែកមួយនៃអង្គការសហប្រជាជាតិ។

សម្ដេចបន្តថា ការបញ្ជូនទាហានមួកខៀវ ទៅបំពេញបេសកកម្មក្រៅប្រទេស​ក្នុងក្រមខ​ណ្ឌរបស់ អង្គការសហប្រជាជាតិ បង្ហាញឱ្យឃើញថា កម្ពុជាបានចូលរួមក្នុងការ​ថែរក្សាសន្តិភាពពិភពលោកទោះបីកម្ពុជា ត្រូវដោះស្រាយបញ្ហាផ្ទៃក្នុងខ្លួនក៏ដោយ។

សូមជម្រាបថា​ចាប់​តាំង​កង​កម្លាំង​មួកខៀវជំនាន់ទី​មួយ​របស់​កម្ពុជា បាន​ចូល​រួម​បេសកកម្ម​រក្សា​សន្តិភាព​ក្នុង​ក្របខណ្ឌ​នៃ​អង្គការ​សហប្រជា​ជាតិ​ជា​លើក​ដំបូង ដែល​មកទល់​ពេល​នេះ​គឺកម្ពុជា​ ​ បាន​បញ្ជូន​កង​កម្លាំង​សរុប ៥២៥៧​ ​នាក់​ហើយ ។ពួកគេត្រូវទៅ​កាន់​ប្រទេស​នានា​ក្នុង​ទ្វីបអាហ្វ្រិក និង​ក្នុង​តំបន់​មជ្ឈឹមបូព៌ា។ ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​សហប្រជា​ជាតិ​ ​ ​កង​កម្លាំង​កម្ពុជា​ចំនួន​៨១៣​នាក់បច្ចប្បន្ន កំពុង​ស្ថិត​នៅ​ឈរ​ជើង​រក្សា​សន្តិភាព​នៅ​ប្រទេស​ចំនួន​៥នៅក្នុងទ្វីបអាហ្រ្វិក៕

Share

Image
Image
Image