en     km
en     km

សម្ដេចសខេងទៅអាល្លឺម៉ង់ចំពេលសហគមន៍ខ្មែរធ្វើបាតុកម្មទាមទារសុំអោយស្ដារប្រជាធិបតេយ្យឡើងវិញ

Share

រដ្ឋ​មន្ត្រី​មក្រ​សួង​មហាផ្ទៃ​​​ ​សម្ដេចស​ ​ខេង​ ​បំពេញ​ទស្សនកិច្ចស្វែងយល់​ពី​​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​នៅ​សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ​ ដែលទស្សនកិច្ចនេះ ចំពេល សហគមន៍ខ្មែរនៅ​ប្រទេស ​ប្រជាធិប​តេយ្យជឿនលឿននេះ ធ្វើបាតុកម្ម ទទូចសុំអោយថ្នាក់ដឹកនាំកម្ពុជាស្ដារលទិ្ធប្រជា​ធិបតេយ្យ​ឡើងវិញ។

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​មហាផ្ទៃ​ចេញផ្សាយនា​ថ្ងៃទី២៤​​ខែកញ្ញានេះ ឱ្យដឹងថាការបំពេញទស្សកិច្ច​នៅអាល្លឺ​ម៉ង់របស់​រដ្ឋមន្ត្រី​​ក្រសួងមហាផ្ទៃ ធ្វើឡើង​ចាប់​​ពី​ថ្ងៃទី២៤​​ខែកញ្ញា​ ​រហូតដល់​ថ្ងៃទី០១​ ​ខែតុលា​។​

​ប្រភពដដែលឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូ​​កម្ពុជា​នឹង​ជួប​ថ្នាក់ដឹកនាំ​មូលដ្ឋាន​របស់​អាល្លឺម៉ង់​មួយចំនួន​ ដើម្បី​ស្វែងយល់​អំពី​តួនាទី​ ​និង​ការទទួលខុសត្រូវ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៃ​ប្រទេស​នេះអឺរ៉ុបមួយនេះដោយ ផ្តោត​លើ​ការគ្រប់គ្រង​វិស័យ​សាធារណៈ​ដ​ទៃ​ទៀត​ដូចជា​ ​អប់រំ​ ​សុខាភិបាល​ ​ព្រៃឈើ​ ​និង​បរិស្ថាន​ជាដើម​។​

​តាមសេចក្តីប្រកាសព័ត៌មានដដែល ប្រតិភូកម្ពុជាក៏​​​នឹងត្រូវ​ជួបពិភាក្សា​ការងារ​ជាមួយ​សមាជិកសភា​​ ​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​​​​​​កិច្ច​សហប្រតិបត្តិ​ការ​ ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​,​ ​ក្រសួង​ការបរទេស​,​ ​ក្រសួងមហាផ្ទៃសហព័ន្ធ​​អាល្លឺម៉ង់​ ​និង​គណៈកម្មាធិការ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​ ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​សភា​សហព័ន្ធ​អាល្លឺម៉ង់​ផងដែរ​។

ប៉ុន្តែ ទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីមហាផ្ទៃ ដែលជាមេដឹកនាំ​គណបក្ស​ប្រជា​ជន​កម្ពុជា លំដាប់ទី២ ធ្វើឡើងចំពេលដែលសហគមន៍ខ្មែរនៅអាល្លឺម៉ង់ បាននាំគ្នាធ្វើបាតុកម្មដោយ ទាមទារ អោយសមាជិកសភា និងរដ្ឋាភិបាលអាល្លឺម៉ង់ ជួយជំរុញមេដឹកនាំកម្ពុជា ស្ដារប្រជាធិបតេយ្យ​ឡើងវិញ គោរពសិទ្ធិមនុស្ស ហើយថាពលរដ្ឋកម្ពុជាកំពុងទទួលរង​ការឈឺចាប់នូវការអភិវឌ្ឍ​មួយ​ដែល​គ្មានចិរភាព និងការរំលោភសិទ្ធិមនុស្ស ។

វិទ្យុស្រ្តីមិនទាន់ទាក់សុំការឆ្លើយតបពី អ្នកនាំពាក្យរាជរដ្ឋាភិបាល បានទេ ចំពោះការធ្វើបាតុកម្មរបស់​សហគ​មន៍​ខ្មែរ​នៅអាល្លឺម៉ង់ ។ យ៉ាងណា មន្ត្រីនាំពាក្យ រាជរដ្ឋាភិបាលតែងតែចាត់ទុកជាសិទ្ធិរបស់​ពលរ​ដ្ឋ​ខ្មែររស់នៅបរទេស ហើយតែងតែរិះគន់វិញថា អ្នកទាំងនេះ មិនយល់ពីអ្វីទៅច្បាប់របស់កម្ពុជា៕​

Share

Image
Image
Image