en     km
en     km

សមុទ្រ​កម្ពុជា​នឹង​រង​ការ​វាយប្រហារ​ដោយ​ព្យុះ​ធំ​មួយ​ ពី​ថ្ងៃ​ទី​ ៩​ ដល់​ថ្ងៃ​ទី​ ១២​ កញ្ញា​ខាង​មុខ​នេះ​

Share

​ភ្នំពេញ​៖​ ក្រសួង​ធនធានទឹក​ និង​ ឧតុនិយម​ បាន​រម្លឹក​ដល់​ពលរដ្ឋ​គ្រប់​រូប​ ជា​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់ឆ្នេរ​សមុទ្រ​ និង​ខេត្ត​មួយ​នៃ​ភាគ​ឥ​សាន​ប្រទេស​ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត​ ព្រោះ​នៅ​រយៈពេល​ ៣​ ថ្ងៃ​ទៀត​នេះ​ នឹង​មាន​ព្យុះ​ខ្លាំង​មួយ​បក់​បោក​មក​លើ​តំបន់​ទាំងនេះ​។

សេចក្តីប្រកាសព័ត៌មានរបស់ធនធានទឹក និង ឧតុនិយម ។
សេចក្តីប្រកាសព័ត៌មានរបស់ធនធានទឹក និង ឧតុនិយម ។

​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អង្គា​រ៍​ ទី​ ០៦​ កញ្ញា​នេះ​ បាន​បញ្ជាក់​ថា​ បន្ទាប់​ពី​តាមដាន​លើ​ស្ថានភាព​អាស​កាស​ធាតុ​រួច​មក​ឃើញ​ថា​ ខ្យល់មូសុង​និរតី​បាន​នឹង​កំពុង​បង្កើន​ឥទ្ធិពល​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លើ​ឈូង​សមុទ្រ​ថៃ​។​ តាម​សេចក្ដីជូនដំណឹង​ គឺ​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​កំពុង​អូស​កាត់​លើ​អាង​ទ​ន្ល​មេគង្គ​  នឹង​រំកិល​ចុះ​ជា​បន្ដបន្ទាប់​មក​ភាគ​ខាងត្បូង​ ហើយ​នៅ​ថ្ងៃ​ ទី​ ១១​ ខែ​ កញ្ញា​ ប្រព័ន្ធ​សម្ពាធ​ទាប​នេះ​ នឹង​អាច​អូស​កាត់​លើ​ខេត្ដស្ទឹងត្រែង​ ។​

​ការ​សិក្សា​លើ​ស្ថានភាព​អាកាសធាតុ​ក្នុង​រយៈពេល​ចុង​ក្រោយ​របស់​ក្រសួង​ធនធានទឹក​ និង​ ឧតុនិយម​ អាច​កំណត់​បាន​ថា​ នៅ​តំបន់​វាលទំនាប​ និង​ តំបន់​ខ្ពង់រាប​ របាយ​ទឹកភ្លៀង​នឹង​ធ្លាក់​រាយ​ប៉ាយ​ដោយ​មាន​ពី​ម​ធ​ម្យ​ម​ទៅ​ច្រើន​ ។​ ចំណែក​តំបន់​មាត់សមុទ្រ​ នឹង​មាន​ភ្លៀង​ចាប់ផ្ដើម​ធ្លាក់​ ដោយ​កើនឡើង​ច្រើន​ជា​បន្ដបន្ទាប់​ ជា​ពិស​ស​ខេត្ដកោះកុង​ និង​ ខេត្ដ​ព្រះ​សីហ​នុ​។​

​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ និង​ ឧតុនិយម​ ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ ភ្លៀវ​ទេសចរ​ជាតិ​ និង​ អន្ដរជាតិ​ ត្រូវ​ប្រុង​ប្រយ័ត្ន​ ជា​ពិសេស​ត្រូវ​បញ្ចៀស​ការ​ធ្វើ​ដំណើរ​លើ​ផ្ទៃសមុទ្រ​ចាប់ពី​ថ្ងៃ​ទី​ ០៩​ ដល់​ថ្ងៃ​ទី​ ១២​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៦៕

Share

Image
Image
Image