en     km
en     km

សមាជិកសភានិងឧត្តមសេនីយ៍អាមេរិកសិក្សាអំពីផែនការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់

Share

សមាជិករដ្ឋសភានិងព្រឹទ្ធសភា រួមទាំងឧត្តមសេនីយ៍ជាទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិកបានបញ្ចេញ​ទស្សនៈប្រហាក់ប្រហែលគ្នាអំពីការវាយបកភ្លាមៗតាមដែលអាចធ្វើទៅបានទៅលើប្រទេសអ៊ីរ៉ង់។

សមាជិកសភាមួយចំនួនបានយកមាត្រានៃរដ្ឋធម្មនុញ្ញមកធ្វើការសម្អាងហើយបានអះអាងថាយោងតាមច្បាប់កំពូលនេះគឺមានតែសមាជិកសភាទេដែលមានសិទិ្ធអំណាចអនុម័តឱ្យប្រធានាធិបតីវាយប្រហារទៅលើដែនដីបរទេសហើយក្នុងកម្រិតនៃការសងសឹក ឬក៏វាយប្រហារទ្រង់ទ្រាយធំណាមួយ។

ទស្សនៈរបស់សមាជិកសភាទាំងពីរបក្សគឺគណបក្សសាធារណៈរដ្ឋនិងប្រជាធិបតេយ្យបាននិយាយយោងទៅដល់ស្ថានការណ៍យោធានៅឈូងសមុទ្រពែក្សគឺធ្វើឡើងនៅពេលដែលលោកប្រធានាធិបតីដូណាល់ត្រាំបានជួបនឹងឧត្តមសេនីយ៍របស់លោកកាលពីថ្ងៃអង្គារដើម្បីសិក្សាពីផែនការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ក្នុងករណីចាំបាច់។

បណ្ដាញផ្សាយព័ត៌មាន NBC ចុះផ្សាយថា ក្រៅពីសមាជិកសភាគឺពួកឧត្តមសេនីយ៍ក៏បានបង្ហាញផែនការទៅលោកត្រាំឱ្យប្រុងប្រៀបធ្វើការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់គឺទៅលើគោលដៅមួយចំនួនដែលចាំបាច់។

នាយសេនាធិការសហរដ្ឋអាមេរិកឧត្តមសេនីយ៍JOSEPH Dunford បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃម្សិលមិញថា លោកត្រាំបានសិក្សារួមគ្នាជាមួយនឹងឧត្តមសេនីយ៍របស់លោកក្នុងការត្រៀមលក្ខណៈដើម្បីវាយបកទៅលើទីតាំងមួយចំនួនក្នុងប្រទេសអ៊ីរ៉ង់គឺដូចជាអ៊ីរ៉ង់បានវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងនៃប្រទេសអារ៉ាប់ប៊ីសាអូឌីតផងដែរ។

តែនៅជាមួយគ្នានេះសម្រាប់លោកដូណាល់ត្រាំ បើទោះបីជាបានប្រាប់អ៊ីរ៉ង់ថាអាមេរិកត្រៀមហើយដើម្បីសង្រ្គាមនៅឈូងសមុទ្រពែក្សតែលោកថាសម្រាប់អាមេរិកក៏គិតអំពីផលវិបាកមួយចំនួនអាចកើតនៅមជ្ឈឹមបូព៌ា។

យ៉ាងណានេះក្ដី  នាយសេនាធិការរូបនេះបានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកមិនបិទភ្នែកឱ្យសម្ព័ន្ធមិត្តរបស់ខ្លួននៅមជ្ឈឹមបូព៌ាបន្តរងការវាយប្រហារម្ដងទៀតឡើយ។លោកថា មន្ទីរ ប៉ុងតាហ្កោន បានបញ្ចូនអ្នកជំនាញទៅប្រទេសអារ៉ាប់ប៊ីសាអូឌីត។

លោកថា អ្នកជំនាញយោធាទាំងនោះទៅពិនិត្យដល់ទីតាំងក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីតដែលរងការវាយប្រហារដោយយន្ដហោះដ្រូនកាលពីថ្ងៃអាទិត្យ។តែនៅជាមួយគ្នា សមាជិករដ្ឋសភាម្នាក់គឺលោក Elliot Angel បាននិយាយថា សហរដ្ឋអាមេរិកមិនត្រូវវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ដោយគ្រាន់តែសងសឹកជំនួសប្រទេសអារ៉ាប់បីសាអូឌីតនោះទេ។ តែលោកថា លោកត្រាំមុននឹងធ្វើការវាយប្រហារណាមួយគឺសុំសិទ្ធិពីសមាជិកសភាជាមុនសិន។ចំណែកឯសមាជិកព្រឹទ្ធសភាម្នាក់ទៀតគឺលោក Dit Dobin មកពីគណបក្សប្រជាធិបតេយ្យផងដែរ ក៏បាននិយាយថាអាមេរិកនិងអារ៉ាប់ប៊ីសាអូឌីតពុំមានសិន្ធិសញ្ញាសន្ដិសុខជាតិជាមួយគ្នានោះទេ។ លោកថា លោកត្រាំមិនអាចធ្វើអ្វីហួសពីច្បាប់បានឡើយ។

យ៉ាងណាក៏ដោយសមាជិកសភាមកពីគណបក្សសាធារណរដ្ឋនិងពួកឧត្តមសេនីយ៍ដែលសុទ្ធសឹងជាទីប្រឹក្សានៃក្រសួងការពារជាតិកំពុងតែរុញឱ្យលោកត្រាំប្រើប្រាស់អំណាចក្នុងឋានៈជាប្រធានាធិបតីក្នុង​ការឆ្លើយតបនឹងប្រទេសអ៊ីរ៉ង់ឬប្រទេសណាមួយក៏ដោយដែលបានបំផ្លាញផលប្រយោជន៍របស់អាមេរិក។

ស្របពេលនេះដែរ រដ្ឋមន្រ្ដីការបរទេស អាមេរិកម៉ៃប៉ុមពីអូក៏បានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប់​ប៊ីសាវអូឌិតដើម្បីធ្វើស្ទង់មតិចុងក្រោយ របស់មេដឹកនាំប្រទេសនេះ ថាតើមានអ្វីត្រូវអោយអាមរិក​ធ្វើអន្តរាគ​មន៍ វាយបកលើប្រទេសអ៊ីរ៉ង់។

តាមសេចក្ដីរាយការណ៍ ពីសារព័ត៌មាន អាមេរិកនិងអ៊ីស្រាអ៊ែល យ៉ាងណាតិច គ្រាប់មីស៊ីល ២០គ្រាប់ ត្រូវបាន បាញ់ចេញពីយន្តហោះដ្រូន ដែលហោះចេញពីប្រទេសអ៊ីរ៉ង់បានវាយប្រហារលើទឹក​ដី​អារ៉ាប់​ប៊ីសាវអូឌិតកាពីថ្ងៃអាទិត្យបណ្ដាលអោយរោចក្រចម្រាញប្រេងពីរកណ្ដែងរបស់ប្រទេសរងការបំផ្លាញធ្ងន់ធ្ងរ។ សម្រាប់ប្រទេសអារ៉ាប់ប៊ីសាវអូឌិត មិនប្រកាសដាច់ណាត់ថា ខ្លួនរងការវាយ​ប្រហារ​ដោយ​ផ្ទាល់ពីអ៊ីរ៉ង់នោះទេ ខណៈអាមេរិកបានចោទចំលើប្រទេសអ៊ីរ៉ង់ក៏ដោយ៕​

Share

Image
Image
Image