en     km
en     km

សមត្ថកិច្ចខេត្តកំពង់ស្ពឺផ្អាកសិប្បកម្មផលិតស្ករត្នោតដោយរកថាធ្វើខុសលក្ខណៈបច្ចេកទេស

Share

​កំពង់ស្ពឺ​៖​ សមត្ថកិច្ចខេត្តកំពង់ស្ពឺសហការជាមន្រ្តីពាក់ព័ន្ធមួយចំនួនបានចុះស្រាវជ្រាវទីតាំងផលិតស្ករត្នោតមួយកន្លែង ដោយក្រុមអ្នកជំនាញបានដាក់ការសង្ស័យជាបឋមថា សិប្បកម្មនេះបានផលិតស្ករខុសលក្ខណៈបច្ចេកទេស ដោយម្ចាស់ទីតាំងយក «ស្ករស»លាយបញ្ចូលសារធាតុគីមី មកផលិតទៅជាស្ករត្នោតនាំចេញទៅទីផ្សារក្នុងស្រុកនិងក្រៅប្រទេស។ នេះបើយោងតាមគេហទំព័រអគ្គស្នងការនគរបាលជាតិចុះផ្សាយនៅថ្ងៃនេះ។

សិប្បកម្ម​ផលិត​នេះ​ ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៤​ ភូមិ​ព្រៃ​គុយ​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ។​ ទីតាំង​សិប្បកម្ម​ខាងលើ​ត្រូវ​បាន​មន្ទីរ​ជំនាញ​ខេត្ដកំពង់ស្ពឺ​ ណែនាំ​និង​ដកហូត​អាជ្ញាប័ណ្ណ​ជា​បណ្ដោះ អាសន្ន​។ ករណី​មិន​កែប្រែ​រូបមន្ដ​នៃ​ការ​ផលិត​ស្ករត្នោត​ខុស​បច្ចេកទេស​ និង​បន្លំ​​ប្រភព​ដើម​នៃ​ទំនិញ​នោះ​ទេ​ នោះម្ចាស់ទីតាំងនឹងប្រឈមមុខផ្លូវច្បាប់​។​

​ទីតាំង​សិប្បកម្ម​ផលិត​ស្ករត្នោត​ មាន​ម្ចាស់​ឈ្មោះ​ រាជ​ រ៉ា​ឌី​ ភេទ​ស្រី​ អាយុ​៥៧​ឆ្នាំ​។ សមត្ថកិច្ចបានរក​ឃើញ​ស្ករសរ​ ១១០​បាវ​ ស្មើ​ ៥៥០០គីឡូ ​ស្ករ​ក្រហម​​ ៥១៣​បាវ​ ស្មើប្រមាណ​ ២,៥ម៉ឺនគីឡូ ​ស្ករត្នោត​សម្រេច​ ៦៦​បាវ​ ស្មើ​ ៦៦០០​ គីឡូ ​ស្ករត្នោត​ដាក់​ក្នុង​ធុង​កាត់​ចំនួន​ ១៥៤​ ធុង​កាត់​ ស្មើ​ប្រមាណ ២ ម៉ឺន​គីឡូ ​សំបក​ធុង​កាត់​ទទេ​ចំនួន​ ៤២៤​ ធុង​,​សំបក​ធុង​ស្ពេ​ត្រូ​ចំនួន​ ៣៥០​ ធុង​-​ស្ករត្នោត​ច្រក​ក្នុង​ធុង​ស្ពេ​ត្រូ​ចំនួន​ ១៦​ ធុង​ ស្មើ​ ៧៥២​ គីឡូ។

សមត្ថកិច្ចក៏បាន​ចាប់​យក​សំណាក​ចំនួន​៩​គំរូ​ ប្រគល់​ជូន​ជំនាញ​កាំកុងត្រូល​ ដើម្បី​យក​ទៅ​ធ្វើតេស្ត​ ជំនាញ​បាន​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ឱ្យ​ផ្អាក​សកម្មភាព​ផលិត​ជា​បណ្តោះអាសន្ន​ រង់ចាំ​លទ្ធផល​តេស្ត​ និង​ការ​សម្រេច​ពី​ថ្នាក់លើ​ផងដែរ៕

Share

Image
Image
Image