en     km
en     km

សភា Zimbabwe នឹងអនុម័តឱ្យប្រើរូបិយប័ណ្ណជាតិចិន Yuan ខណៈប្រទេសធ្លាក់​ក្នុងបំណុល​ចិនធ្ងន់ធ្ងរ

Share

ប្រទេសដែលជំពាក់បំណុលចិនពាន់លានដុល្លារ គឺប្រទេសZimbabwe ស្នើច្បាប់អនុម័តរូបិយប័ណ្ណ ចិនចរាចរពាសពេញផ្ទៃប្រទេស ។

ការណ៍នេះអ្នកជំនាញសេដ្ឋកិច្ចថា ហានិភ័យខ្លាំងណាស់ ចំពោះZimbabwe។

ព្រោះតែចិនជាវិនិយោគិនធំបំផុតរបស់ប្រទេសនេះ  លោករដ្ឋមន្រ្ដីហិរញ្ញវត្ថុ Patrick Chinamasa បានប្រកាសកាលពីថ្ងៃចន្ទថា លុយYuan នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងធុរកិច្ចរវាង ប្រទេសពីរនេះ ដែលនឹងងាយស្រួលទាក់ទាញវិនិយោគិនកាន់តែច្រើន។ នេះបើតាមការចុះផ្សាយបន្ដរបស់សារព័ត៌មានអន្ដរជាតិ Bloomberg ។

ប្រាំ​ឆ្នាំ​ចុងក្រោយមកនេះ Zimbabweបានទទួលប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបគឺមានជាង ១ពាន់លានដុល្លារ ពីប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី 2  បន្ទាប់ពីប្រទេសអាហ្វ្រិក ខាងត្បូង។

ទោះមិនបញ្ជាក់ថា ការចរាចរប្រាក់Yuan គឺជំនួសនូវការលាងបំណុលខ្លះក្ដី អ្នកជំនាញសេដ្ឋកិច្ចម្នាក់ គឺ លោក John Roberston ចាប់បានសម្ដីរបស់រដ្ឋមន្រ្ដីរូបនេះត្រង់លោកថា ចិនកំពុងទូទាត់បំណុល ចាស់ៗក្នុងឆ្នាំនេះជាមួយមធ្យោបាយមួយចំនួន។ អ្នកសង្កេតការណ៍រូបនេះបន្ដបញ្ជាក់ ថា លុយ Yuanត្រូវបានដាក់បញ្ចូលក្នុងប្រព័ន្ធរូបិយប័ណ្ណពហុរូបិយប័ណ្ណកាលពីប៉ុន្មានឆ្នាំមុនគឺ វាគ្មានអ្វីថ្មីទេ។ អ្វីដែលខុសគ្នាគឺការភ្ជាប់ទៅនឹងបំណុល។

យ៉ាងណារឿងនេះហាក់ដូចជារដ្ឋាភិបាលកំពុងព្យាយាមធ្វើឱ្យប្រទេសនេះក្លាយជាសម្បទានដោយប្រទេសចិន ខណៈចិនមានលទ្ធភាពពេញទំហឹងក្នុងការរុករានធនធានធម្មជាតិប្រទេសនេះ។

ក្រោយពី ដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់ទីក្រុងហារ៉ារ៉េដោយមេដឹកនាំចិនលោកស៊ីជីនភីង បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចចំនួន 10 កាលពីដើមខែមេសានេះ ។លោកបាននិយាយអំពីកម្ចី ១ ពាន់លានដុល្លារផងដែរ រួមនឹងការពង្រីករោងចក្រថាមពលកំដៅដ៏ធំបំផុត របស់ហ្ស៊ីមបាវ៉េ។

កាលពីសម័យលោកមូហ្គាបេ លោកបានដាក់សារៈសំខាន់យ៉ាងធំធេងចំពោះទំនាក់ទំនងរបស់ប្រទេស ហ្ស៊ីមបាវ៉េជាមួយប្រទេសចិនជាពិសេសក្រោយពីការប្រឈមមុខដាក់គ្នានៅឆ្នាំ 2003 ជាមួយសហ ភាពអឺរ៉ុប។

គួរឱ្យដឹងថា Zimbabwe ជាប្រទេសតូចមួយនៅអាហ្វ្រិក ដែលមានប្រជាជន ជាង១៦លាននាក់់។ ប្រទេសនេះ ជាកូន បំណុលបរទេសធ្ងន់ធ្ងរ។ ប្រទេសចិន ជាម្ចាស់បំណុលធំជាងគេបង្អស់។ ចាប់តាំងពី ឆ្នាំ ១៩៨០មក ប្រទេសនេះ បានជាប់បំណុលបរទេស ជាង១០ពាន់លានដុល្លារអាមេរិកហើយ បំណុលនេះ បានកើនឡើង ជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យមានការព្រមានពីគ្រោះថ្នាក់សេដ្ឋកិច្ចជាតិ ។

Share

Image
Image
Image