en     km
en     km

សភា​វៀតណាម​ អនុម័ត​ឱ្យ​ លោក​ ង្វៀ​ន​ តាង​យ៉ុ​ង​ បញ្ចប់​តំណែង​នាយក​រដ្ឋមន្ត្រី​

Share

ហាណូយ​៖​ នាយក​រដ្ឋមន្ដ្រី​វៀតណាម​ ង្វៀ​ន​ តាង​យ៉ុ​ង​ ត្រូវ​បាន​សភា​បញ្ចប់​អាណត្តិ​ហើយ​កាលពី​ថ្ងៃ​ពុធ​ ប​ន្ទាប់​ពី​លោក​បាន​កាន់​តំណែង​នេះ​រយៈពេល​ ១០​ឆ្នាំ​ ដោយ​បន្សល់​ទុក​នូវ​កេរតំណែល​បរាជ័យ​មួយ​ចំនួ​ន​​ដែល​មិន​អាច​ដោះស្រាយ​បាន​គឺ​ករណី​ពុក​រលួយ​។​

Nguyen​-Phu​-Trong​-VETMAN
លោក ង្វៀ​ន​ តាង​យ៉ុ​ង​ នាយក​រដ្ឋមន្ដ្រី​វៀតណាម​

​យោ​ងា​តាម​ទីភ្នាក់ងារសារព័ត៌មាន​ AP​ សភា​ប្រទេស​វៀតណាម​ បាន​បោះ​ឆ្នោត​ឲ្យ​លោក​ ង្វៀ​ន​ តាង​យ៉ុ​ង​ ចាក​ចេញពី​តំណែង​ដោយ​សំឡេង​ ៤៣០​ លើ​ ៤៦០​ សំឡេង​។​

​ការ​ចាកចេញ​របស់​ លោក​ ង្វៀ​ន​ តាង​យ៉ុ​ង​ គឺ​បន្ទាប់​ពី​លោក​ព្យាយាម​កាន់​តំណែង​អគ្គ​លេ​ខា​ធិ​ការ​​បក្ស​ដ៏​មាន​ឥទ្ធិ​​ពល​មិន​បាន​សម្រេច​។​ លោក​បាន​ចាញ់ឆ្នោត​លោក​ Nguyen​ Phu​ Trong​ ដែល​ត្រូវ​បាន​ជ្រើសតាំង​ជា​ថ្មី​ម្ដង​ទៀត​​ឲ្យ​កាន់​តំណែង​ជា​អគ្គលេខាធិការ​បក្ស​ដ៏​មាន​ឥទ្ធិពល​ រយៈពេល​ ០៥​ ឆ្នាំ​ទៀត​។​ នៅ​ពេល​ជាមួយ​គ្នា​នេះ​ ស​ភា​​ប្រថាបត្រា​ប្រទេស​វៀតណាម​ ក៏​លើក​បន្ដ​ប់លោក​ Nguyen​ Xuan​ Phuc​ ឲ្យ​កាន់​តំណែង​នាយក​រដ្ឋមន្ដ្រី​។​

​នៅ​ប្រទេស​វៀតណាម​មាន​គណបក្សកាន់អំណាច​តែ​មួយ​គត់​ គឺ​បក្ស​កុម្មុយនីស្ដ​។​ អគ្គលេខាបក្ស​និង​នាយក​រដ្ឋមន្ដ្រី​មាន​អំណាច​ខ្ពស់​ជាងគេ​ បើ​ប្រៀបធៀប​និង​ប្រធានាធិបតី​និង​ប្រធានរដ្ឋសភា​។​

​កេរតំណែល​របស់​ លោក​ ង្វៀ​ន​ តាង​យ៉ុ​ង​ គឺ​ការ​បន្សល់​ទុក​អំពើ​ពុក​រលួយ​នឹង​ឆន្ទៈ​ប្រឆាំង​ចិន​

​លោក​ ង្វៀ​ន​ តាង​យ៉ុ​ង ​ត្រូវ​បាន​មើលឃើញ​ថា​ជា​មេដឹកនាំ​ ដែល​មាន​ទំនោរ​ទៅ​រក​លោក​ខាងលិច​ ខណៈ​ដែល​លោ​ក​​ជា​អ្នក​ជាតិនិយម​ហ៊ាន​ប្រឈម​មុខជា​មួយ​និង​ប្រទេស​ចិន​ ករណី​ជំ​លោះ​សមុទ្រ​ចិន​ខាងត្បូង​។​

​អ្នក​​វិភាគ​មើលឃើញ​ថា​កេរ្ដិ៍ឈ្មោះ​របស់​លោក​ ង្វៀ​ន​ តាង​យ៉ុ​ង​ ទទួល​បានការ​កត់ត្រា​ទុក​ពី​ក្មេង​ជំនាន់​ក្រោយ​ទោះបីជា​លោក​រង​ការ​រិះគន់​ពី​ការ​ដឹកនាំ​ប្រទេស​ បង្ក​ឲ្យ​មាន​អំពើ​ពុក​រលួយ​កាន់តែ​កើនឡើង​ក៏​ដោយ​នោះ​។​

​អ្នកជំនាញ​ម្នាក់​មក​ពី​សាកលវិទ្យាល័យ​ក្រុង​ហុងកុង​ គឺ​លោក​ Jonathan​ London​ និយាយ​ថា​លោក​ ង្វៀ​ន ​តាង​យ៉ុ​ង​​ ជា​មេដឹកនាំ​ឈរ​នៅ​ចំណុចកណ្ដាល​ គឺ​មាន​ន័យ​ថា​លោក​មិនមែន​ជា​ក្រុម​អភិរក្ស​ហើយ​ជា​មេដឹកនាំ​កែ​ទម្រ​ង់​​តិចតួច​ដែរ​។​

​អ្នកវិភាគ​រូប​នេះ​ បាន​លើក​ឡើង​ទៀត​ថា​ សម័យកាល​គ្រប់គ្រង​របស់​លោក​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​វៀតណាម​មាន​កំណើ​ន​​ជាប់​ជា​និច្ច​ ខណៈ​កំលាំង​វិនិយោគទុន​បរទេស​កាន់តែ​កើនឡើង​ តែ​លោក​ថា​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​រង​ការ​រិះគន់​នោះ​គឺ​អំពើ​ពុក​រលួយ​និង​ការ​គ្រប់គ្រង​សហគ្រិន​របស់​រដ្ឋ​មិន​មាន​ប្រសិទ្ធភាព​ ដែល​ធ្វើ​ឲ្យ​បំណុល​សាធា​រណ​​កើ​ន​ឡើង​។​ អ្នកវិភាគ​រូប​នេះ​មើលឃើញ​ទៀត​ថា​អ្នក​ស្នង​តំណែង​លោក​ទំនងជា​មាន​ឥទ្ធិពល​តិចតួច​ចំពោះ​ការ​ដឹ​ក​នាំ​ប្រទេស​។​

​អ្នកវិភាគ​ម្នាក់​ទៀត​ មក​ពី​វិទ្យាស្ថាន​សិង្ហ​បុរី​ដើម្បី​សិក្សា​តំបន់​អាស៊ី​អាគ្នេយ៍​ លោក​ Le​ Hong​ Hiep​ មាន​ទស្សនៈ​ស្រប​នឹង​លោក​ Jonathan​ London​ ដែរ​។​ លោក​បាន​កត់​សំគាល់ថា​ រយៈពេល​នៃ​ការ​ដឹកនាំ​របស់​លោក​ ង្វៀ​ន​ តា​ង​យ៉ុ​ង​ ដែល​គេ​មើលឃើញ​ថា​មិន​មាន​ប្រសិទ្ធភាព​នោះ​គឺ​កំណើន​នៃ​អំពើ​ពុក​រលួយ​កាន់តែ​កើនឡើង​ ប៉ុន្ដែ​លោ​ក​ យ៉ុ​ង​ ទំនងជា​ម្នាក់​គត់​ដែល​អាច​ប្រឈម​មុខ​ករណី​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​ជាមួយ​និង​ប្រទេស​ចិន​​។​

​អ្នកវិភាគ​ម្នាក់​ទៀត​ ​​ជា​អ្នកឯកទេស​ខាង​សេដ្ឋកិច្ច​គឺ​លោក​ Le​ Dang​ Doanh​ ក៏​យល់​ស្រប​ដូច​ដែរ​។​ លោក​​ថា​​ លោក​ យ៉ុ​ង​ ជា​មេដឹកនាំ​ដែល​ធ្វើ​ឲ្យ​មាន​សមាហរណកម្ម​សេដ្ឋកិច្ច​វៀតណាម​ ជាមួយនឹង​លំហូ​នៃ​វិនិ​យោ​គ​ទុ​ន​​​បរទេស​ដ៏​គួរ​ឲ្យ​កត់សំគាល់​។​ ប៉ុន្ដែ​អ្វី​ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់​នោះ ​គឺ​បំណុល​សាធារណៈ​កាន់តែ​កើន​ឡើង​ ខណៈ​​​ឱន​ភាព​​ថវិកា​និង​អំពើ​ពុក​រលួយ​មិន​អាច​គ្រប់គ្រង​បាន​៕​

Share

Image
Image
Image