en     km
en     km

សភា​ទុ​យ​នេ​ស៊ី​បោះ​ឆ្នោត​បណ្តេញ​នាយក​រដ្ឋមន្ត្រី​ Habib​ Essid​ ចេញពី​តំណែង​

Share

ទុយនេស៊ី៖ ​សភា​នៃ​ប្រទេស​ទុ​យ​នី​ស៊ី​ បាន​បោះ​ឆ្នោត​មិន​ទុកចិត្ត​ដល់​នាយក​រដ្ឋមន្ដ្រី​ ហា​ប៊ី​ប​ អ៊ី​ស៊ី​ត​(Habib​ ESSID)​ ព្រោះ​រដ្ឋាភិបាល​ទុ​យ​នេ​ស៊ី​បាន​ច្រានចោល​កិច្ច​សហប្រតិបត្តិការ​ណ៍​ក្បាល​សេដ្ឋកិច្ច​អា​មេ​រិ​ក​។​

នាយករដ្ឋមន្ដ្រី ហាប៊ីប អ៊ីស៊ីត(Habib ESSID) សម្តែងអាការៈសោកស្តាយខណៈសភាបានបោះឆ្នោតទម្លាក់រូបលោកពីតំណែង។រូបភាព BBC
នាយករដ្ឋមន្ដ្រី ហាប៊ីប អ៊ីស៊ីត(Habib ESSID) សម្តែងអាការៈសោកស្តាយខណៈសភាបានបោះឆ្នោតទម្លាក់រូបលោកពីតំណែង។រូបភាព BBC

​សមាជិក​សភា​សរុប​ចំនួន​ ១៨៨​នាក់​ បាន​បោះ​ឆ្នោត​បណ្តេញ​លោក​ ESSID​ចេញពី​តំណែង​ គឺ​មាន​តែ​បី​នាក់​ប៉ុណ្ណោះ​ដែល​គាំទ្រ​លោក​ ESSID​ ។​

​បើ​តាម​សារព័ត៌មាន​ BBC​ លោក​ ESSID​ ដែល​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​រយៈពេល​ ២​ឆ្នាំ​កន្លង​មកនេះ​ ឥឡូវ​កំពុង​ប្រឈម​នឹង​ការ​រិះគន់​ពី​សំណាក់​ក្រុមប្រឆាំង​ ដែល​រិះគន់​លោក​ថា​   បាន​បរាជ័យ​ក្នុង​ការ​ជំរុញ​កំណែទម្រង់សេដ្ឋកិច្ច​ទុ​យ​នេ​ស៊ី​។​

លោក​ប្រធានាធិបតី​ Beji​ Caid​ Essebsi​ កាលពី​ខែ​មុន​បាន​អំពាវនាវ​ឱ្យ​មាន​រដ្ឋាភិបាល​ត្រូវ​មាន​ឯកភាព​ជាតិ​ឡើង​វិញ​ ដើម្បី​ដោះស្រាយ​ភាព​ចលាចល​នៃ​សេដ្ឋកិច្ច​ប្រទេស​។​

ភាព​អត់​ការងារ​នៅ​ទុ​យ​នេ​ស៊ី​ធ្វើ​កាន់តែ​អាក្រក់​ឡើងៗ​ចាប់​តាំង​មាន​បដិវត្តន៍​កាល​ឆ្នាំ​ ២០១១​ កាល​ណ្ណោះ​លោក​ប្រធានាធិបតី​ Zine​ Al-Abidine​ Ben​ Ali​ ក៏​ត្រូវ​បាន​គេ​បណ្តេញចេញ​ផង​ដែរ​។​ បច្ចុប្បន្ន​ប្រជាជន​វ័យក្មេង​នៅ​ក្នុង​ទុ​យ​នេ​ស៊ី​ជាង​មួយ​ភាគ​បី​គ្មាន​ការងារ​ធ្វើ​នោះ​ទេ​៕

ប្រភព៖ BBC

ប្រជាជនទុយនេស៊ីចេញតវ៉ារដ្ឋាភិបាលដែលកម្សោយក្នុងការរកច្រកដោះស្រាយវិបត្តអត់ការងារធ្វើរបស់ប្រជាជន។រូបភាពពី BBC
ប្រជាជនទុយនេស៊ីចេញតវ៉ារដ្ឋាភិបាលដែលកម្សោយក្នុងការរកច្រកដោះស្រាយវិបត្តអត់ការងារធ្វើរបស់ប្រជាជន។រូបភាពពី BBC

Share

Image
Image
Image