en     km
en     km

សព​លោក​បណ្ឌិត​ កែម​ ឡី​ ត្រូវ​បាន​ក្រុម​គ្រួសារ​ រៀបចំ​បញ្ចុះ​ហើយ​នៅ​ព្រឹក​នេះ​

Share

​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ សមាជិក​គណៈកម្មការ​បុណ្យ​ បាន​ឲ្យ​ដឹង​ថា​ សព​លោក​បណ្ឌិត​ កែម​ ឡី​  នឹង​រៀបចំ​ដាក់​បញ្ចុះក្នុង​មឈូស​ឈើ​ ​ក្នុងភូមិ​គេហដ្ឋាន​របស់​លោក ​​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​កក្កដា​នេះ​។​

ប្រភពរូបភាពពី៖ Facebook SBN
ប្រភពរូបភាពពី៖ Facebook SBN

បើ​តាម​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​ទិញ​ ដដែល​សព​លោក​បណ្ឌិត​ កែម​ ឡី​ នឹង​ត្រូវ​បញ្ចុះ​នៅ​វេលា​ម៉ោង​១១​ និង​៣០​នាទី​ថ្ងៃត្រង់​ ថ្ងៃ​ទី​២៥​កក្កដា​នេះ​។​

​សូម​បញ្ជាក់​ថា​ សព​លោក​បណ្ឌិត​ កែម​ ឡី​ ត្រូវ​បាន​ក្រុម​គ្រួសារ​ និង​ប្រជាពលរដ្ឋ​ដង្ហែរ​ចេញពី​វត្ត​ពោធិ​យា​រាម​ ហៅ​វត្ត​ចាស់​ ឆ្ពោះទៅ​កាន់​ស្រុក​កំណើត​របស់​លោក​ ដែល​ស្ថិត​នៅ​ ភូមិ​អង្គ​តា​កុប​ ឃុំ​លាយ​បូ​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ កាលពី​ថ្ងៃ​ទី​២៤​កក្កដា​ ម្សិលមិញ​នេះ​ ជាមួយ​និង​ការ​អមដំណើរ​ពី​ប្រជាពលរដ្ឋ​ជិត​២​លា​នាក់​។​

​លោក​បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​បញ្ហា​សង្គម​ ដ៏​មាន​ប្រជាប្រិយភាព​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​ ប្រហារ​ នៅ​ថ្ងៃ​ទី​១០​កក្កដា​ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​។​

​ពលរដ្ឋ​ដែល​ចូលរួម​ហែសព​លោក​ កាលពី​ថ្ងៃ​ម្សិល​ ម្នាក់ៗ​មានការ​ស្ដាយ​លោក​បណ្ឌិត​យ៉ាង​ខ្លាំង​។​ ពួក​គាត់​ចាត់​ទុក​ លោក​បណ្ឌិត​ជា​ វីរៈជន​របស់​ពួក​គេ​៕​ ​

Share

Image
Image
Image