en     km
en     km

សព​ទាហាន​មួក​ខៀវ​កម្ពុជា​មក​ដល់​ភ្នំពេញ​យប់​នេះ​

Share

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថាសពកងទ័ពមួកខៀវកម្ពុជាទាំងបួនរូប នឹងមកដល់រាជធានីភ្នំពេញនៅម៉ោង ៧យប់ថ្ងៃអាទិត្យទី២១ ខែឧសភា នេះ។

ប្រភពរូបភាពពីលោក Sambo Veng
ប្រភពរូបភាពពីលោក Sambo Veng

លោក ម៉ៅ អេង លោក អ៊ឹម សំ លោក មុំ តុលានិង លោក ស៊ាន នរិន្ទ ត្រូវក្រុមឧទ្ទាមស្ទាក់វាយប្រហារនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល កាលពីយប់ថ្ងៃទី៨ ខែឧសភា ខណៈដែលពួកគាត់វិលត្រឡប់ពីការបំពេញបេសកកម្មវិញ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លោករដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ត្រូវគេដឹងថានឹងអញ្ជើញទៅទទួលសពទាហានមួកខៀវកម្ពុជាទាំង៤រូបនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ សពនៃកងទ័ពមួកខៀវកម្ពុជាទាំងបួនរូបនឹងត្រូវដង្ហែដោយមានការអមដោយរថយន្តផ្លូវការទៅកាន់លំនៅស្ថានរៀងៗខ្លួននៅខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តស្វាយរៀង និង រាជធានីភ្នំពេញ។ តាមគម្រោងក្រុមគ្រួសារសពនិមួយៗនឹងទទួលបានប្រាក់សំណងពីអង្គការសហប្រជាជាតិចំនួន៧ ម៉ឺនដុល្លារអាមេរិក។ដោយឡែកភាគីកម្ពុជាក៏ នឹងផ្តល់ជំនួយមួយចំនួនផងដែរ៕

Share

Image
Image
Image