en     km
en     km

សង្រ្គាម រវាង ព្រះបាទច័ន្ទរាជា និងព្រះស្ដេចកន៖សុបិន ក្លាយជាការពិត

Share

សង្រ្គាម រវាង ព្រះបាទច័ន្ទរាជា និងព្រះស្ដេចកន បានប្រើពេលដល់ ៩ឆ្នាំទើបដល់ទីបញ្ច​ប់។ អ្នក​ឈ្នះ​សង្រ្គាម គឺព្រះបាទច័ន្ទរាជា។ សង្រ្គាម ដើមសតវត្សទី១៦នោះ គឺ ជា​ស​ង្រ្គាម ដណ្ដើមរាជ ឬសង្រ្គាម​សងសឹក ដោយសារតែ ហ្លួងស្ដេចកន បានធ្វើគត់ ព្រះស្រីសុគុន្ធបទ​ហើយ​​ឡើង​សោយរាជ្យ។ ​ព្រះស្រីសុគុន្ធបទសុគត់ក្នុងភ្លក់ភ្លើងសង្រ្គាម ក្រោមការដឹកនាំ​ប្រយុទ្ធដោយ​ផ្ទាល់​របស់ ហ្លួងស្ដេចកន ។

សៀវភៅប្រវត្តិសាស្ត្រ របស់អ្នកនិពន្ធ​អាដេ​ម៉ាឡឺក្លេ អតីតរ៉េស៊ីដង់បារាំង ប្រចាំ​នៅកម្ពុជា បានហៅ​ស្ដេចកនថាជាស្ដេចជ្រៀករាជ្យ។  តែយ៉ាងណា ព្រះស្ដេចកននេះ គឺជាអ្នកមាន​ឬទិ្ធ​បារមីខ្លាំងណាស់​ទើបឈ្នះសង្រ្គាមនឹងព្រះស្រីសុគន្ធបទ។​បែបនេះក្ដី ស្ដេចកនចាញ់សង្រ្គាម​នឹង​ព្រះបាទ​ច័ន្ទរាជាក៏កើត​ឡើង​ដោយអស់​ឬទិ្ធបារមីដែរ។

សូមស្ដាប់ការប្រែសម្រួលរបស់លោកនួន បូរិនដូចតទៅ៖

ក្នុងភាគនេះ យើងសូមលើកយកជ្រុងមួយនៃ សាច់រឿងក្នុងសង្រ្គាម រវាងព្រះបាទច័ន្ទរាជា និងហ្លួង​ព្រះស្ដេចកន ។ ជ្រុងមួយនៃរឿងនេះ គឺសុបិន ក្លាយជាពិត។ ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ អ្នកនិពន្ធ​អាដេ​ម៉ាឡឺក្លេ គឺទំព័រទី២២២ រៀបរាប់អំពី ស្ដេចកន លង់លក់ហើយ សុបិនឃើញមានភ្លើងឆេះ រាជវាំង ហើយ ឆេះទាំងព្រះកាយរបស់ព្រះអង្គទៀតផង។ សេចក្ដីរៀបរាបដើមរបស់សៀវភៅនេះ មានដូចតទៅ៖

បើតាម សៀវភៅ ប្រវត្តិសាស្ត្រមួយទៀត  គឺមហាបុរសខ្មែរ  ស្ដេចកន បានសុបិន ឃើញភ្លើងក្ដៅ​រោរាល​ផែន​ដីរបស់ព្រះអង្គគឺមកពីទិសខាងលិច គឺដូច ជាព្រះអាទិត្យរះពីទិស​ខាងលិច​មកវិញ។

សុបិននេះ បាននាំឱ្យហ្លួងស្ដេចកន ចាប់ផ្ដើមព្រួយបារម្ភអំពីរាជបល្ល័ងរបស់អង្គនឹងគ្រោះថ្នាក់ ថ្បិតអី ព្រះបាទចន្ទរាជា ភៀសព្រះកាយនៅទិសខាងលិច នឹងចេញមកធ្វើសង្រ្គាម ដើម្បីដណ្ដើមរាជ​ពីស្ដេច​កន​វិញ។​ មិនយូរឡើយ ស្រាប់តែដណឹងនេះ បានលាន់លឺដល់ស្ដេចកន ថាព្រះបាទច័ន្ទរាជាដែល ឧបរាជ របស់ព្រះសុគុន្ធបទ នឹងកែណ្ឌទ័ព ធ្វើសង្រ្គាមប្រឆាំងរាជបល្ល័ង្ករបស់ព្រះអង្គ។

ស្ដេចកន បានប្រាប់មន្ត្រីរបស់ខ្លួនថា សប្បាយចិត្តណាស់ ដែល ចៅពញ្ញាច័ន្ទរាជា គេចព្រះកាយ​ទៅ​នៅសៀម ។

យ៉ាងណា មុននឹង សង្រ្គាមវគ្គ ដំបូង ក៏បានចាប់ផ្ដើមមែន គឺដូចសុបិនថាភ្លើងឆេះពីទិសខាងលិច។

សង្រ្គាម ឆេះពេញបន្ទុក

សង្រ្គាមចាប់ផ្ដើមដំបូងគឺទ័ពហ្លួងសេចកនមានទ័ព ដល់ទៅ១០ម៉ឺននាក់ ហើយ ចំណែក​ព្រះ​បាទ​ច័​ន្ទរាជាមាន ពីរពាន់នាក់ឡើងទៅ ១០ម៉ឺននាក់ដូចគ្នា។ គ្រប់សមរភូមិមានឈ្នះ មានចាញ់ដូចគ្នា។តែ ក្រោយមកឥទិ្ធពល ព្រះបាទច័ន្ទរាជាកាន់តែរីកធំឡើងៗ ហើយ ចេះតែឈ្នះលើស្ដេចកន ពីខេត្តទៅខេត្ត រហូត ដេញចាប់ស្ដេចកន ដល់បន្ទាយស្រឡប់ពិជ័យ ព្រៃនគរតែម្ដង។ 

សង្រ្គាម រយៈពេល៩ឆ្នាំ បានបិទបញ្ចប់ ជាសា្ថពរ បន្ទាប់ពីទ័ពនិងព្រះបាទច័ន្ទរាជាបានឡោមព័ន្ធ និង វាយកំទេច បន្ទាយ ក្រុង​ស្រឡប់​ពិជ័យព្រៃនគរ ចាប់ខ្លួនស្ដេចកន និង សម្លាប់មេទ័ពជាច្រើននាក់ ក្នុង​នោះមានលោកចៅហ្វាកៅ ឪពុកមា ហ្លួងស្ដេចកន ជាកំពូលមេទ័ព។ ចំណែកស្ដេចកន រងរបួសដោយ​គ្រាប់​​ព្រួយបាញ់ត្រូវ ហើយចាប់បានទាំងរស់ុំ

ជារួមទៅ គឺសូម្បីព្រះសុគ្ធបទ សុគត ក្នុងភ្លក់ភ្លើងសង្គ្រាម ជាមួយព្រះស្ដេចកន ក៏កើតចេញពី​សុបិន​ផង​ដែរ គឺព្រះអង្គបានឃើញនាគរាជដេញខាំព្រះអង្គហើយខាំពាំស្វេតច្ឆ័ត្រទៅបាត់។ ដូចគ្នានេះ ដែរ ចំពោះ​ហ្លួងស្ដេចកន ក៏បានឃើញសុបិន​អាក្រក់ខ្លាំងណាស់ គឺមានភ្លើងឆេះរាជវាំងនិងឆេះសុសខ្លួន​។ សុបិន​ទាំងនេះ បានក្លាយជាការពិតនៃអតីតស្ដេចខ្មែរពីរអង្គនេះបាននាំអោយកើតមានសង្រ្គាមវិនាសដូចគ្នា ៕

Share

Image
Image
Image