en     km
en     km

សង្គ្រាម​កូរ៉េ​​ឆ្នាំ​​ ១៩៥០​-៥​៣​​ កង​ទ័ព​​ចិន​​និង​​កូរ៉េ​​ខាង​ជើង​​ស្លាប់​​ជាង​​ ១​​លាន​​ប្រាំ​​សែន​​នាក់​​

Share

សង្គ្រាម​លើ​ឧបទ្វីប​កូរ៉េ​ដែល​បាន​ផ្ទុះ​ឡើង​រវាង​ឆ្នាំ​ ១៩៥០​ ដល់​ ១៩៥៣​ បណ្ដាល​ឲ្យ​កងទ័ព​ចិន​និង​កង​ទ័ព​​​កូរ៉េ​​ខាងជើង​ស្លាប់​ជាង​ ១​លាន​ប្រាំ​សែន​នាក់​ ខណៈ​ចិន​បាន​រក​ឃើញ​អ​ដិ្ឋ​ធាតុ​ទាហាន​របស់​ខ្លួន​ ៣៦​នាក់​បន្ថែម​ទៀត​ ដែល​បាន​បាត់បង់​ជីវិត​នៅ​លើ​ទឹកដី​កូរ៉េ​ខាងជើង​។​ កាលពី​ថ្ងៃ​ម្សិលមិញ​អដ្ឋិធាតុ​ទា​ហាន​​​ចិន​ទាំងនេះ​ ត្រូវ​បាន​បញ្ជូន​ចូល​ទៅ​កាន់​ប្រទេស​ចិន​ដើម្បី​ធ្វើ​ពិធី​ទទួល​ជា​ផ្លូវការ​។​

China-North-Korea-1953-BBC
កងទ័ពចិនមុននឹងចាកចេញពីកូរ៉េខាងជើង ក្រោយបញ្ចប់សង្គ្រាមឆ្នាំកូរ៉េ ១៩៥៣

​សេចក្ដីរាយការណ៍​របស់​បណ្ដាញសារព័ត៌មាន​ BBC​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ឆ្នាំ​ ២០១៤​ អដ្ឋិធាតុ​កងទ័ព​ចិន​ចំនួន​ ៥០៥​ នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទឹកដី​កូរ៉េ​ខាងជើង​ ហើយ​បាន​បញ្ជូន​ទៅ​ប្រទេស​ចិន​។​

​ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា​ក្នុង​សង្គ្រាម​ឧបទ្វីប​កូរ៉េ​ អា​មេ​រិ​ក​ បាន​បាត់បង់​យុទ្ធ​ជន​របស់​ខ្លួន​ជិត​ ៣​ម៉ឺន​នាក់​ កូរ៉េ​ខាងត្បូង​ជិត​ ៤០​ម៉ឺន​នាក់​ និង​អង់គ្លេស​ ១​ពាន់​នាក់​ហើយ​ជន​ស៊ី​វិល​យ៉ាងតិច​ ២​លាន​នាក់​បាន​ស្លាប់​។

​កូរ៉េ​​ខាងជើង​ប្រកាស​ថា​ខ្លួន​នឹង​ធ្វើសង្គ្រាម​នៅ​ថ្ងៃ​ណាមួយ​ជា​ថ្មី​ទៀត​ប្រឆាំង​និង​កូរ៉េ​ខាងត្បូង​រួម​និង​អា​មេ​រិ​ក​ ព្រោះ​​​អា​មេ​រិ​ក​​និង​​កូរ៉េ​​ខាង​ត្បូង​​បាន​រំ​លោភ​បំពាន់​យ៉ាង​ខ្លាំង​សន្ដិសុខ​លើ​ឧបទ្វីប​កូរ៉េ​ដោយសារ​តែ​ធ្វើ​សមយុទ្ធ​យោ​ធា​ទ្រង់ទ្រាយ​ធំ​ជា​រៀង​រាល់​ឆ្នាំ​៕​

​ប្រភពៈ​BBC

Share

Image
Image
Image