en     km
en     km

សង្គម​ស៊ី​វិល​ព្រួយបារម្ភ​ពី​ការ​រំលោភសិទ្ធិ​បើ​មានច្បាប់​គ្រប់គ្រង​ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា​នៅ​កម្ពុជា​

Share

អ្នកស្រី​ ចក់​ សុភាព​ នាយិកា​ប្រតិបត្តិ​ នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​
អ្នកស្រី​ ចក់​ សុភាព​ នាយិកា​ប្រតិបត្តិ​ នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​

​ដូច​ទៅ​នឹង​ព័ត៌មាន​បែកធ្លាយ​កន្លង​មកនេះ​ អាច​ជា​ការ​គំរាម​ និង​មានការ​រឹតត្បិត​សិទ្ធិ​សេរីភាព​យ៉ាងធ្ងន់ធ្ងរ​ក្នុង​កា​រប​ច្ចេញ​មតិ​តាម​រយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​កម្ពុជា​។​

​ម​ជ្ឃ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​រៀបចំ៖​ “​វេទិកា​ជួបជុំ​អ្នក​ប្រើប្រាស់​អ៊ី​ន​ធឺ​ណែ​ត​”​ និង​កិច្ច​ពិភាក្សា​ស្តី​ពី​ អនាគត​នៃ​សិទ្ធិ​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃ​ទី​៣០​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​ក្រុម​អង្គការ​ទាំងនោះ​លើក​ឡើង​ថា​ ប្រសិនបើ​រដ្ឋាភិបាល​ពិតជា​មាន​គម្រោង​ក្នុង​ការ​ចេញ​ច្បាប់​នេះ​មែន​ នោះ​សង្គម​ស៊ី​វិល​ រួម​ជាមួយ​អ្នក​ប្រើប្រាស់​លើ​បណ្តាញ​នេះ​ មិន​ថា​ក្នុង​គោលបំណង​បញ្ជូន​ព័ត៌មាន​ ឬ​ការ​បញ្ចេញមតិ​ទេ​ នឹង​ទទួល​រង​នូវ​ផល​ប៉ះពាល់​ ដោយ​ការ​គំរាមកំហែង​សិទ្ធិ​ធ្ងន់ធ្ងរ​ ក្នុង​ការ​ប្រើប្រាស់​ ខណៈ​ច្បាប់​នេះ​ ចេញ​មក​ដោយ​មិន​បាន​ធ្វើការ​ជជែក​ពិភាក្សា​ ឬ​ដាក់​បញ្ចូល​នូវ​តម្រូវការ​ ដែល​ស្នើ​ឡើង​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​កន្លង​មក​នោះ​ទេ​។​

​ប្រធាន​បណ្តាញ​យុវជន​កម្ពុជា​ លោក​ ទឹម​ ម៉ា​ឡៃ​ បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រួយបារម្ភ​ខាងលើ​ថា​ លោក​ពិតជា​មាន​ក្តី​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​នៃ​កា​រប​ច្ចេញ​មតិ​តាម​បណ្តាញ​សង្គម​ ដោយសារ​អ្វី​ដែល​បានដឹង​មក​ទាក់ទង​ការ​ធ្វើ​សេចក្ដីព្រាងច្បាប់​នេះ​ អាច​មាន​ភាព​លម្អៀង​ ហើយ​មិន​បាន​បម្រើ​ប្រយោជន៍​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ឡើយ​។​
​នាយិកា​ប្រតិបត្តិ​ នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ អ្នកស្រី​ ចក់​ សុភាព​ បាន​សម្ដែង​កង្វល់​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ប្រធាន​បណ្តាញ​យុវជន​កម្ពុជា​ដែរ​ ដោយ​អ្នកស្រី​មាន​ប្រសាសន៍​ថា​ បើ​ច្បាប់​នោះ​ត្រូវ​បង្កើត​ឡើង​ ដូច​ទៅ​នឹង​ខ្លឹមសារ​បែកធ្លាយ​កន្លង​ទៅ​មែន​នោះ​ អ្នក​ប្រើប្រាស់​អាច​នឹង​ប្រឈម​ជាមួយ​បញ្ហា​ដូច​ជា​ ទំនុកចិត្ត​លើ​ការ​ប្រើប្រាស់​ និង​ការ​ឆ្លៀតឱកាស​ណាមួយ​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រំលោភសិទ្ធិ​។​

​អ្នកស្រី​ ចក់​ សុភាព​ បាន​សំណូមពរ​ទៅ​កាន់​រដ្ឋាភិបាល​ថា​ មុន​នឹង​បង្កើត​ច្បាប់​នេះ​ ត្រូវ​តែ​មានការ​ជជែក​ពិភាក្សា​ជាមួយ​អង្គការ​ ឬ​អ្នក​ពាក់ព័ន្ធ​ជា​មុន​សិន​។​

​ធ្លើ​យ​តប​ទៅ​នឹង​ក្តី​បារម្ភ​របស់​អង្គការ​សង្គម​ស៊ី​វិល​នេះ​ លោក​ផៃ​ ស៊ី​ផា​ន​ ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​ អង្គការ​សង្គម​ស៊ី​វិល​មិន​គួរ​មានការ​ព្រួយបារម្ភ​ទាក​ទង់​នឹង​ច្បាប់​គ្រប់គ្រង​ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា​នេះ​ទេ​ ព្រោះ​ច្បាប់​នេះ​មិន​ពាក់ព័ន្ធ​ដល់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ ក្រៅពី​ឧក្រិដ្ឋជន​នោះ​ឡើយ​៕

Share

Image
Image
Image