en     km
en     km

សង្គម​ស៊ី​វិល​ថា​ រដ្ឋា​ភិ​បាល​ មិន​ផ្តល់​ឱកា​ស​ឲ្យ​ខ្លួន​បញ្ចេញ​យោ​បល់​លើ​យុទ្ធ​សាស្រ្ត​អភិ​វឌ្ឍ​ជាតិ​

Share

ភ្នំពេញ៖ ​សង្គម​ស៊ី​វិល​បាន​លើក​ឡើ​ង​ថា ​កន្លង​មក​ រាល់​ការ​ជជែក​ពិភា​ក្សា​ទៅ​លើ​គោល​នយោ​បាយ​អភិ​វឌ្ឍ​ជាតិ​ផ្សេង​ៗ​ សំឡេង​របស់​សង្គម​ស៊ី​វិល​មិន​សូវ​មាន​ឥទ្ធិ​ពល ​និង​មិន​ត្រូ​វ​បាន​រាជ​រដ្ឋា​ភិ​បាល​ផ្តល់​ឱកាស​ឲ្យ​នោះ​ទេ​។ ​ផ្ទុយ​ទៅ​វិញ​ មន្រ្តី​​នាំ​ពាក្យ​រដ្ឋា​ភិ​បាល​បាន​បញ្ជាក់​ទៅ​វិញ​ថា​ រដ្ឋា​ភិបាល​បាន​ផ្តល់​ឱកាស​ច្រើន​ដល់​សង្គម​ស៊ីវិល​ ប៉ុន្តែ​សង្គម​ស៊ី​វិ​ល​វិញ​ទេ​ ដែល​គ្មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ជជែក​ពិភាក្សា​ទៅ​លើ​បញ្ហា​ផ្សេង​ៗ​ជា​មួយ​រដ្ឋា​ភិ​បាល​។​

Seoung Sareoung
​ ​លោក ​សឿង ​សារឿន នាយក​ប្រតិ​បត្តិ​អង្គ​ការ​គណៈ​កម្មា​ធិ​ការ​សហ​ប្រ​តិ​បតិ្ត​កា​រ​​ដើម្បី​​កម្ពុជា

​នាយក​ប្រតិ​បត្តិ​អង្គ​ការ​គណៈ​កម្មា​ធិ​ការ​សហ​ប្រ​តិ​បតិ្ត​កា​រ​​ដើម្បី​​កម្ពុជា​ ​លោក ​សឿង ​សារឿន​ បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ពិ​ភាក្សា​ស្តី​ពី៖​​ ​«​ការ​ត្រៀម​ខ្លួន​របស់​អង្គការ​សង្គម​ស៊ី​វិល​នៅ​ក្នុង​គោល​ដៅ​អភិវឌ្ឍ​​ប្រកប​ដោយ​និរន្តរភាព» ​ដែល​បាន​រៀប​ចំ​ឡើង​ដោយ​​​​គណៈ​កម្មា​ធិ​​កា​​សហ​ប្រតិ​បតិ្ត​ការ​ដើ​ម្បី​កម្ពុជា​​កាល​ពី​ថ្ងៃ​ទី ​០៤​ សីហា​ ​ម្សិល​ម៉ិញ​នេះ​នៅ​មជ្ឈម​ណ្ឌល​ ​ICF​ ថា​ សំឡេង​របស់​សង្គម​ស៊ីវិល​ដែល​ជជែក​ពិភាក្សា​ក្នុង​ក្រុម​ការ​ងារ​បច្ចេក​ទេស​អំពី​យុទ្ធ​សាស្រ្ត​អភិ​វឌ្ឍ​​ជាតិ​ហាក់​ដូច​ជា​មិន​សូវ​មាន​ឥទ្ធិ​ពល​ឡើយ​។​ ​លោក​​​បាន​​​បន្ត​​ទៀត​ថា ​​ភាគ​ច្រើន​ការ​រៀប​ចំ​យុទ្ធ​សាស្រ្ត​ ​ឬ ​ផែន​ការ​ផ្សេង​ៗ​​ក្នុង​ពេល​កន្លង​មក​ គឺ​រដ្ឋា​ភិ​បាល​ធ្វើ​តែ​ម្នាក់​ឯង​ ចុង​ក្រោយ​ទើប​ឲ្យ​សង្គម​ស៊ីវិល​ជួយ​ត្រួត​ពិនិត្យ​ ប៉ុន្តែ​ក្រោយ​ពី​សង្គម​ស៊ីវិល​​បដិ​សេធ​មិ​ន​ទទួល​យក​គំនិត​ណា​មួយ​ រដ្ឋា​ភិបាល​មិន​ដែល​អនុវត្ត​តាម​ឡើយ​។​

​នាយក​ប្រតិ​បត្តិ​​គណៈ​កម្មា​ធិ​​កា​សហ​ប្រ​តិ​បតិ្ត​ការ​ដើម្បី​កម្ពុជា​រូប​នេះ​ បាន​ឱ្យ​ដឹង​បន្ថែម​ថា​ យន្ត​ការ​នៃ​ការ​ប្រើ​ប្រាស់​គោលន​​យោ​បាយ​អភិ​វឌ្ឍ​ជាតិ​នេះ​ មិន​មែន​​​ធ្វើ​​ឡើង​តែ​នៅ​ក្នុង​ថ្នាក់​ជាតិ​នោះ​ទេ​ គឺ​សម្រាប់​អភិ​វឌ្ឍ​ប្រទេស​ទាំង​មូល​​ហេតុ​ដូច​នេះ​ទាម​ទារ​ឱ្យ​មាន​ការ​ពិគ្រោះ​យោ​បល់​ឱ្យ​បាន​ទូលំ​ទូលាយ​ និង​ប្រើ​ប្រាស់​យន្ត​ការ​ឱ្យ​មា​ន​ប្រសិទ្ធ​ភាព​ជាង​នេះ​ ។​

សំឡេង៖

​ឆ្លើយ​តប​នឹ​ង​ការ​លើក​ឡើង​នេះ​ អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​ លោក ​ផៃ ​ស៊ីផាន​ បញ្ជាក់​ថា ​រដ្ឋា​ភិបាល​បាន​ធ្វើ​ការ​ផ្សាយ​ពី​គោល​ការណ៍​អភិវឌ្ឍ​ជាតិ​រយៈ​ពេល​ ​៥ ​ឆ្នាំ ​និង​គោល​ការណ៍​រំកិល ​៣ ​ឆ្នាំ ​ដែល​សង្គម​ស៊ី​វិល​អាច​មាន​សិទ្ធិ​ក្នុង​ការ​ផ្តល់​នូវ​អនុ​សាសន៍​នានា​។ ​​ប៉ុន្តែ​​​​​លោក​​​​អះ​​​​អាង​​​​ថា ​​​ដោយ​​​​សារ​​​​តែ​​​​សង្គម​​​ស៊ី​វិល​មិន​យក​ចិត្ត​ទុក​ដាក់​ និ​ង​មិន​មាន​សមត្ថ​ភាព​ក្នុង​ការ​ផ្តល់​យោបល់​ទៅ​លើ​បញ្ហា​នេះ​ ទើប​រ​ដ្ឋា​ភិបាល​មិន​​អាច​​ទទួល​​យក​​គំនិត​​របស់​​សង្គម​​ស៊ី​វិល​​បាន​​។​

សំឡេង៖

យ៉ាង​​ណា​ម៉ិញ​ ​លោក​ ​សឿង ​សារឿន ​ទទួល​ស្គាល់​ថា ការ​ចូល​រួម​របស់​សង្គម​ស៊ី​វិល​នៅ​មាន​ភាព​ឆក់​ល្វែង ​ដោយ​សារ​សមត្ថ​ភាព​របស់​ពួក​គាត់​នៅ​មាន​កំរិត​។ ​លោក​បន្ត​ថា ​កន្លង​​មក​នៅ​ពេល​រដ្ឋា​ភិបាល​រៀប​ចំ​យុទ្ធ​សាស្រ្ត​ផែន​ការ​អភិវឌ្ឍ​ជាតិ​ពី​ឆ្នាំ​ ២០១៤ ​ដល់​ឆ្នាំ ​២០១៨​ ​អង្គ​ការ​សង្គម​ស៊ី​វិល​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ពិគ្រោះ​យោ​បល់ ​ប៉ុន្តែ​នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​ប៉ុណ្ណោះ​។ ​នៅ​ដំណាក់​កាល​នេះ​ ​វា​ហាក់​បី​ដូច​ជា​ហួស​ពេល​ទៅ​ហើយ​។​ លោក​ថា​ ការ​ពិគ្រោះ​យោបល់​គួរ​តែ​ធ្វើ​តាំង​ពី​ដំបូង​។​

សំឡេង៖

Share

Image
Image
Image