en     km
en     km

សកម្មប្រយុទ្ធ​ IS​ ពីរ​នាក់​ សម្លាប់​បុព្វ​ជិត​ម្នាក់​នៅ​ក្នុង​វិហារ​កាត់​តូ​លិ​ក​នៅ​ប្រទេស​បារាំង​

Share

បារាំង៖ ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ រាយការណ៍​ថា​ បុព្វ​ជិត​នៃ​សាសនា​កាត់​តូ​លិ​ក​ម្នាក់​ត្រូវ​បាន​សម្លាប់​កាលពី​ថ្ងៃ​អង្គារ​ទី​ ២៦​កក្កដា​ ដោយ​ពួក​សកម្មប្រយុទ្ធ​ ពីរ​នាក់​ដែល​បាន​សម្រុកចូល​ក្នុង​វិហារ​មួយ​នៅ​ភាគ​ខាងជើង​នៃ​ជាយក្រុង​ Rouen​ នៃ​ប្រទេស​បារាំង​។​

​វិហារ​កាត់​តូ​លិ​ក​នៅ​ប្រទេស​បារាំង
​វិហារ​កាត់​តូ​លិ​ក​នៅ​ប្រទេស​បារាំង

សកម្មប្រយុទ្ធ​ទាំង​ពីរ​នាក់​នោះ​ បាន​សម្រុកចូល​វិហារ​ឈ្នោះ​ថា​ Saint-Etienne-du-Rouvray​ កំ​ ឡុ​ង​ពេល​អ្នក​គោរព​សាសនា​ជួបជុំ​គ្នា​។​ ជន​ដៃដល់​បាន​ចាប់​បុព្វ​ជិត​ ឈ្មោះ​ថា​ Fr​ Jacques​ Hamel​ មាន​អាយុ​ ៨៤​ ឆ្នាំ​ និង​ចំណាត់​ខ្មាំង​៤​នាក់​ផ្សេង​ទៀត​។​

​ភ្លាមៗ​នរ​គ​បាល​បារាំង​ក៏​បាន​ឡោម​ព័ន្ធ​ជុំវិញ​ព្រះ​វិហារ​នោះ​ខណៈ​ ទូរទស្សន៍​បារាំង​ផ្សាយ​ថា​ ការ​បាញ់ប្រហារ​មួយ​បាន​កើតឡើង​ ហើយ​អ្នក​ចាប់​ចំណាត់​ខ្មាំង​ទាំង​ពីរ​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​។​

​ទីភ្នាក់ងារសារព័ត៌មាន​ Amaq​ បាន​ភ្ជាប់​រឿង​នេះ​ថា​ មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​គឺ​ «​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​»​ ជា​អ្នក​វាយប្រហារ​ទៅ​លើ​ព្រះ​វិហារ​នោះ​។​

​ប្រ​ធានា​ធ​បតី​បារាំង​ Francois​ Hollande​ បាន​និយាយ​ថា​ បុរស​ពីរ​នាក់​នោះ​អះអាង​ថា​ មក​ពី​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​។​

​លោក​ Hollande​ ថ្លែង​ដូន​នេះ​នៅ​ក្នុង​ព្រះ​វិហារ​ Saint-Etienne-du-Rouvray​ ។​ លោក​ហៅ​ ការ​វាយប្រហារ​នេះ​ ថា​៖​ «​ការ​ធ្វើឃាត​កម្ម​ដ៏​កំសាក​ ដោយ​និយាយ​ថា​ ប្រទេស​បារាំង​នឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​ IS​ តាម​គ្រប់​មធ្យោបាយ​››​។​

​សម្តេច​សង្ឃ​ Pope​ Francis​ មាន​បន្ទូល​ថា​៖​ «​គឺជា​ការ​ឈឺចាប់​ និង​ភ័យ​ខ្លាច​នៃ​ការ​ប្រើ​អំពើរ​ហឹ​ង្សា​»​។​
​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បារាំង​ លោក​ Pierre-Henri​ Brandet​ និយាយ​ថា​ ចំណាត់​ខ្មាំង​ម្នាក់​ក្នុង​ចំណោម​នោះ​រង​របួសធ្ងន់​។​

​ប្រភព​ពី​មន្ត្រី​នគរបាល​បារាំង​ និយាយ​ថា​ ឃាតករ​បាន​យក​កាំបិត​អាករ​សម្លាប់​បុព្វ​ជិត​នោះ​។​

​នៅ​ជុំវិញ​ព្រះ​វិហារ​នោះ​ត្រូវ​បាន​ព័ន្ធ​ជុំ​ជិត​ ដើម្បី​ស្វែងរក​គ្រឿងផ្ទុះ​ ហើយ​នរ​គ​បាល​បាន​ប្រកាស​ឲ្យ​ប្រជាជន​នៅ​ឲ្យ​ឆ្ងាយ​ពី​តំបន់​នោះ​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បារាំង​ លោក​ Brandet​ និយាយ​ថា​ ឧបទ្ទវហេតុ​នោះ​កំពុង​ស៊ើបអង្កេត​ ដោយ​ក្រុម​រដ្ឋ​អាជ្ញា​ប្រឆាំង​ភេរវកម្ម​៕​ប្រភព​:BBC


Share

Image
Image
Image