en     km
en     km

សកម្មជន​​បរិស្ថាន​​ថា​​ក្រុមហ៊ុន​ស្រា​បៀរ​​អង្គរ​​ពិត​ជា​ជាប់​ពាក់ព័ន្ធ​ ​ទំនប់​​វា​រី​អគ្គី​ស​នី​​ដ​ន​សា​ហុង​​

Share

សកម្មជន​ការពារ​សង្គម​ និង​បរិស្ថាន​បដិសេធ​ចំពោះ​ការ​ឆ្លើយ​តប​របស់​ក្រុមហ៊ុនស្រា​បៀរខេ​ម​ប្រ៊ូ​វ​ ​កម្ពុជា​ ( Cambrew​ Ltd. )​ ដោយ​ពួក​គេ​អះអាង​ថា​មិន​បាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​សាងសង់​ទំនប់​វា​រី​អគ្គ​ស​នី​ដ​ន​ស​ហុង​ ។​ ការ​បដិសេធ​នេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​ សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ការ​ឆ្លើយ​តប​លិខិត​របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ទាក់ទង​នឹង​ទំនប់​វា​រី​អគ្គ​ស​នី​ ដ​ន​សា​ហុង​ ព្រឹក​ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០១៦​ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​។​
​លោក​ ជួន​ សា​រ៉េ​ត​រាយការណ៍​ពី​ព័ត៌មាន​នេះ​៖

 

Press-News-text
សកម្មជន​ការពារ​សង្គម​ និង​បរិស្ថាន

​សកម្មជន​ដែល​ធ្វើការ​ពាក់ព័ន្ធ​បញ្ហា​សង្គម​និង​បរិស្ថាន​បាន​បន្ត​ទាមទារ​ឱ្យ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ទទួលស្គាល់​ថា​ក្រុមហ៊ុន​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សាងសង់​ទំនប់​វា​រី​អគ្គ​ស​នី​ដ​ន​ស​ហុង​។​ ពួក​គេ​បាន​អះអាង​ថា​តាម​ការ​ស្រាវជ្រាវ​បានឱ្យ​ដឹង​ថា​ម្ចាស់​ក្រុមហ៊ុនស្រា​បៀ​អង្គរ​ លោក​ ហ្គោ​ណា​ន​ គៀ​ គឺ​មានការ​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ក្រុមហ៊ុន​ មេ​ហ្គា​ហ្វឺ​ស​(​ Mega​ First​ Corporation​ Berhad​ )​ដែល​ជា​ក្រុមហ៊ុន​ទទួល​ការ​សាងសង់​ទំនប់​វា​រី​អគ្គ​ស​នី​ដ​ន​ស​ហុង​។​


​ប្រធាន​យុវជន​ការពារ​សង្គម​ និង​បរិស្ថាន​ លោក​ ជុំ​ ហូត​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ លោក​មិន​អាច​ទទួលយក​បាន​នោះ​ទេ​ចំពោះ​ការ​ឆ្លើយ​តប​របស់​ក្រុមហ៊ុនស្រា​បៀ​អង្គ​រថា​មិន​បាន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​សាងសង់​ទំនប់​វា​រី​អគ្គ​ស​នី​ដ​ន​សា​ហុង​។​ ​លោក​ បន្ត​ថា​ម្ចាស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ លោក​ ហ្គោ​ណា​ន​ គៀ​ ពិតជា​មានការ​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ក្រុមហ៊ុនមេ​ហ្គា​ហ្វឺ​ស​ក្នុង​ការ​សាងសង់​ទំនប់​វា​រី​អគ្គី​ស​នី​ដ​ន​ស​ហុង​ហើយ​លោក​ក៏​មាន​ភស្តុ​តាង​គ្រប់់គ្រាន់​ដែរ ​។​ ​លោក​ប្តេជ្ញា​ចិត្ត​ថា​នឹង​ធ្វើ​យុទ្ធនាការ​បន្ត​ទៀត​ដើម្បី​ឱ្យ​ម្ចាស់​ស្រា​បៀរ​អង្គរ​បកស្រាយ​ឱ្យ​បាន​ច្បាស់លាស់​ជុំវិញ​ការ​សាងសង់​ទំនប់​វា​រី​អគ្គី​ស​នី​ដ​ន​សា​ហុង​ជា​ពិសេស​ត្រូវ​ដកខ្លួន​ចេញពី​ការ​ចូលរួម​សាងសង់​ទំនប់​វា​រី​អគ្គី​ស​នីមួយ​នេះ​។​


«​ខ្ញុំ​យល់​ថា​ការ​ឆ្លើយ​តប​ស្រា​បៀរ​អង្គរ​គឺ​គ្រាន់តែ​ជា​ទ្បេ​ស​សម្រាប់​ដក​យករួចខ្លួន​នោះ​ទេ​ការ​ពិត​គឺ​គាត់​ជាប់​ពាក់ព័ន្ធ​រួច​ហើយ​ គាត់​ជា​ម្ចាស់​ក្រុមហ៊ុនមេ​ហ្គា​ហ្វឺ​ស​ផង​ ហើយ​គាត់​ជា​អគ្គនាយក​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ផង​លោក​ ហ្គោ​ណា​ន​ គៀ​ ជា​ម្ចាស់​ក្រុមហ៊ុន​ផ្ទាល់​ធំ​តែ​ម្តង​»​។​


​លោក​ ជុំ​ ហូត​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​កន្លង​មកនេះ​ពួក​គាត់​បាន​យក​ញ្ញត្តិ​ដាក់​ឱ្យ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ ដែល​លោក​ជុំ​ ហូត​ថា​ លោក​  ហ្គោ​ណា​ន​ គៀ​ គឺជា​ម្ចាស់​ក្រុមហ៊ុនស្រា​បៀ​អង្គរ​មានការ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​សាងសង់​ទំនប់​វា​រី​អគ្គី​ស​នី​ដ​ន​សា​ហុង​ ដោយ​ស្នើ​ឱ្យ​ដកខ្លួន​ចេញពី​ការ​សាងសង់​ទំនប់​វា​រី​អគ្គី​ស​នី​ដ​ន​សា​ហុង​ ឬ​ត្រូវ​ដើរ​ចេញពី​ក្រុមហ៊ុនស្រា​បៀ​អង្គរ​តែ​ម្តង​។​


​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ដែរ​វិទ្យុ​ស្ត្រី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​តំណាង​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​បាន​នៅ​ទ្បើ​យ​នោះ​ទេ​ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល​។​


​បើ​យោង​ទៅ​តាម​លិខិត​របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ផ្ញើ​ជូន​សកម្មជន​ការពារ​សង្គម​និង​ បរិស្ថាន​កាលពី​ថ្ងៃ​ទី​០២​ ខែមីនា​ ឆ្នាំ​២០១៦​ ក្រុមហ៊ុន​ មេ​ហ្គា​ហ្វឺ​ស​ និង​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​គឺជា​នីតិបុគ្គល​ពីរ​ដាច់​ដោយ​ទ្បែ​ក​ពី​គ្នា​ ហើយ​មិន​មាន​ទំនាក់ទំនង​ណាមួយ​ជាមួយ​គ្នា​នោះ​ទេ​ ។​ លិខិត​បន្ត​ថា​អាជីវកម្ម​របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផលិត​ និង​ការ​ចែកចាយ​នូវ​ផលិតផល​ទាំង​ទ្បា​យ​របស់​ខ្លួន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ​ ហើយ​គ្មាន​ទំនាក់ទំនង​អ្វី​ទាល់តែ​សោះ​នៅ​ក្នុង​គម្រោង​នៃ​ការ​សាងសង់​ទំនប់​វា​រី​អគ្គី​ស​នី​ដ​ន​សា​ហុង​នៅ​ប្រទេស​ទ្បា​វ​ ។​ ​នៅ​ក្នុង​លិខិត​ដដែល​បន្ត​ថា​ចំពោះ​ការ​ដាក់​ញត្តិ​ឱ្យ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ខាងលើ​នោះ​គឺជា​ប្រការ​មិន​ត្រឹមត្រូវ​នោះ​ទេ​ ដោយហេតុ​ថា​ក្រុមហ៊ុន​ទទួលខុសត្រូវ​លើ​គម្រោង​នៃ​ការ​សាងសង់​ទំនប់​វា​រី​អគ្គី​ស​នី​ដ​ន​សា​ហុង​ ខាងលើ​នេះ​គឺ​ក្រុមហ៊ុនមេ​ហ្គា​ហ្វឺ​ស​ មិនមែន​ជា​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​នោះ​ទ្បើ​យ​ ។​


​បន្ថែម​ពី​នេះ​ទៀត​នោះ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ស្នើ​ឱ្យ​សកម្មជន​ការពារ​សង្គម​ និង​បរិស្ថាន​ប​ឈ្ឈប់​ការ​ទាមទារ​មក​កាន់​ ក្រុមហ៊ុនស្រា​បៀរ​អង្គរ​តទៅ​ទៀត​ ចំពោះ​កា​រប​ឈ្ឈប់​ជា​បន្ទាន់​នូវ​ការ​ញុះញង់​ទៅ​កាន់​សាធារណជន​ ឱ្យធ្វើ​ពហិកា​មិន​ទទួលទាន​ ស្រា​បៀរ​អង្គរ​ ដោយហេតុ​ថា​ ក្រុមហ៊ុនស្រា​បៀរ​អង្គរ​មិន​មាន​ទំនាក់ទំនង​អ្វី​ជាមួយនឹង​ក្រុមហ៊ុន​ មេ​ហ្គា​ហ្វឺ​ស​នោះ​ទេ​ ។​​


​ជុំវិញ​បញ្ហា​នេះ​ដែរ​អ្នកវិភាគ​ឯករាជ្យ​ និង​ជា​អ្នក​ស្រាវជ្រាវ​ពី​សង្គម​ និង​បរិស្ថាន​ លោក​ ហែម​ ឧត្តម​ បាន​ផ្តល់​បទ​សម្ភាសន៍​នៅ​ថ្ងៃនេះ​ដែរ​ថា​ម្ចាស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​គួរតែ​មានការ​ជួប​ជជែក​គ្នា​ជាមួយនឹង​សកម្មជន​ការពារ​សង្គម​ និង​បរិស្ថាន​ ក៏​ដូច​ជា​ក្រុមហ៊ុនមេ​ហ្គា​ហ្វឺ​ស​ដើម្បី​ពិភាក្សា​គ្នា​ឱ្យ​បាន​ច្បាស់លាស់​ជុំវិញ​ការ​សាងសង់​ទំនប់​វា​រី​អគ្គ​ស​នី​ដ​ន​ស​ហុង​។​​​

«​ការ​ឆ្លើយ​តប​នេះ​ហាក់បីដូចជា​ខ្លី​អាច​ថា​ជា​ការ​ឆ្លើយ​ក​រួចខ្លួន​បើ​និយាយ​ឱ្យ​ងាយ​ស្តាប់​ ឥលូវ​នេះ​ខ្ញុំ​សោកស្តាយ​ដែរ​ដែល​គាត់​មិន​ព្យាយាម​បើកចំហរ​ឱ្យ​មាន​សន្ទនា​វែង​ជាង​នេះ​បន្តិច​ព្រោះ​អី​យើង​ឃើញ​ថា​ប្រជាពលរដ្ឋ​មិន​ថា​ចំពោះ​នរណា​ម្នាក់​នោះ​ទេ​ ឥលូវ​ច្រើន​ដែរ​យើង​ឃើ​ ជា​ពិសេស​សហគមន៍​ដែល​រង​ប៉ះពាល់​គាត់​លេង​ជាវ​ស្រា​បៀរ​អង្គរ​ដែរ​»​។​


​សូម​ជំរាប​ជូន​ថា​ ទំនប់​វា​រី​អគ្គី​ស​នី​ដ​ន​សា​ហុង​នេះ​ មា​នទី​តាំងនៅ​ក្បែរ​អន្លង់​ផ្សោត​ក្នុង​ឃុំ​ព្រះ​រំកិល​ ស្រុក​ថា​ទ្បា​បរិ​វ៉ា​ត់​ ខេត្តស្ទឹងត្រែង​ ជាប់​ព្រំដែន​ប្រទេស​ទ្បា​វ​ដែល​នៅ​ចម្ងាយ​ប្រហែល​២​គី​ទ្បូ​ម៉ែត្រ​ពី​តំបន់​ស៊ី​ផា​ន់​ដ​ន​ កោះ​ដ​ន​សា​ហុង​ ប្រទេស​ទ្បា​វ​ ហើយ​ទំនប់​វា​រី​អគ្គី​ស​នី​ដ​ន​សា​ហុង​អាច​ផលិត​កម្លាំង​ថាមពលអគ្គីសនី​ប្រមាណ​ពី​២៥០​ ដល់​ ៣៦០​មេ​ហ្គា​វ៉ា​ត់​ ។​


​កាលពី​ឆ្នាំ​២០០៦​ ក្រុមហ៊ុនមេ​ហ្គា​ហ្វឺ​ស​របស់​ប្រទេស​ម៉ា​ទ្បេ​ស៊ី​បាន​ចុះ​កិច្ចសន្យា​វិនិយោគ​ទៅ​លើ​គម្រោង​ទំនប់​វា​រី​អគ្គី​ស​នី​ទន្លេ​ដ​ន​សា​ហុង​ ជាមួយ​រដ្ឋាភិបាល​ទ្បា​វ​ក្នុង​ទឹកប្រាក់​ប្រមាណ​ ៣០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ហើយ​នៅ​ថ្ងៃ​ទី​០៣​ ខែតុលា​ ឆ្នាំ​២០១៣​ រដ្ឋាភិបាល​ទ្បា​វ​បាន​ជូនដំណឹង​គណៈកម្មការ​ទន្លេមេគង្គ​ពី​គោលបំណង​របស់​ខ្លួន​ក្នុង​ការ​សាងសង់​ទំនប់​វា​រី​អគ្គី​ស​នី​នេះ​ ។​​​​


​កាលពី​ថ្ងៃ​ទី​ ២១​ ខែកញ្ញា​ ឆ្នាំ​២០១៥​ សម្ព័ន្ធ​ទន្លេ​កម្ពុជា​ ព្រមទាំង​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ និង​អន្តរជាតិ​ បាន​ចេញ​សេចក្តីថ្លែង
ការណ៍​រួម​មួយ​ សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​អនុម័ត​យល់ព្រម​របស់​សភាជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ទ្បា​វ​ លើ​កិច្ចសន្យា​សម្បទាន​ ដើម្បី​ឈាន​ទៅ​ធ្វើការ​សាងសង់​គម្រោង​ទំនប់​វា​រី​អគ្គី​ស​នី​ ដ​ន​សា​ហុង​ ។​ ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នោះ​ បាន​ស្នើ​យ៉ាង​ទ​ទួ​ច​ដល់​រដ្ឋាភិបាល​ទ្បា​វ​ ឱ្យ​ប​ឈ្ឈប់​ជា​បន្ទាន់​រាល់​សកម្មភាព​ទាំង​ទ្បា​យ​ពាក់ព័ន្ធ​នឹង​ការ​សាងសង់​ទំនប់​វា​រី​អគ្គី​ស​នី​ដ​ន​សា​ហុង​មិន​ត្រូវ​អនុម័ត​លើ​កិច្ចសន្យា​ទិញ​អគ្គី​ស​នី​ មុន​ពេល​ដែល​បញ្ហា​ ឬ​សំណូមពរ​ទាំង​ទ្បា​យ​របស់​ភាគី​ពាក់ព័ន្ធ​មិន​ទាន់​បាន​ដោះស្រាយ​កុំ​បន្ត​ឱ្យ​មានការ​ចុះ​កិច្ចសន្យា​ផ្សេង​ទៀត​លើ​គម្រោង​នេះ​ដោយ​រួម​បញ្ចូល​ទាំង​កិច្ចព្រមព្រៀង​លទ្ធកម្ម​វិស្វកម្ម​ទំនប់​ និង​ការ​សាងសង់ ​៕​​​

Share

Image
Image
Image