en     km
en     km

វេណេហ្ស៊ូអេឡាបណ្ដេញអ្នកការទូតអាមេរិកជាការសងសឹកករណីអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ច

Share

ប្រធានាធិបតីវេណេហ្ស៊ូអេឡានីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសបណ្ដេញអ្នកការទូតអាមេរិកជាន់ខ្ពស់ពីររូបចេញពីប្រទេសក្រោមបទចោទថា រៀបចំផែនការយោធាប្ដូររលំរដ្ឋាភិបាលសង្គមនិយមរស់លោក ។

តាមបណ្ដាញផ្សាយព័ត៌មាន ​The Times ក្រៅពីបទចោទនេះ លោកម៉ាឌូរ៉ូបានចោទអ្នកការទូតពីររូបនេះទៀតពីបទធ្វើមជ្ឈិតកម្មនឹងធ្វើអោយគ្រោះថា្នក់ដល់ការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យ ទី ២០ឧសភា។

លោក ម៉ាឌូរ៉ូ បានថ្លែងបញ្ជាក់ដូចនេះ នៅពេលលោកថ្លែងតាមកញ្ចក់ទូរទស្សន៍ទៅកាន់ជនរួមជាតិនិងអ្នកគាំទ្ររបស់លោកដែលបានបោះឆ្នោតអោយលោកបន្ដធ្វើជាប្រធានាធិបតីរយៈពេល ៦ឆ្នាំទៅមុខទៀត។

អ្នកការទូតទាំងរូបនេះ មានឈ្មោះ Todd Robinson ឋានៈជាភារៈធារី និងលោក  Brian Naranjo ជាអនុប្រធានស្ថានទូតអាមេរិកប្រចាំនៅប្រទេសវេណេហ្ស៊ូអេឡា។តាមប្រភពដដែល អ្នកការទូតទាំងពីររូបខាងលើនេះ នឹងត្រូវស្នើឱ្យចាកចេញពីប្រទេសវេណេហ្ស៊ូអេឡា រយៈពេល ៤៨ម៉ោង។

ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងវេណេហ្ស៊ូអេឡាបានកើតឡើងរយៈពេល ១ឆ្នាំមកហើយ ចាត់តាំងពីលោក ម៉ាឌូរ៉ូ រំលាយសភារបស់គណបក្សប្រឆាំង ប៉ុន្ដែការបណ្ដេញអ្នកការទូតអាមេរិករូបនេះធ្វើឡើងជាការឆ្លើយតបលោក ដូណាល់ត្រាំ ដែលបានអនុម័តដាក់ទណ្ឌកម្មលើប្រទេសវេណេហ្ស៊ូអេឡា ដោយសារតែសេតវិមានមិនទទួលស្គាល់​លទ្ធផលបោះឆ្នោតប្រធានាធិបតីដោយចាត់ទុកការបោះឆ្នោតនេះមិនឆ្លើយតបនឹងឆន្ទៈរបស់ប្រជា ជន ខណៈក្រុមគណបក្សប្រឆាំងដែលអាមេរិកគាំទ្របានធ្វើពហិការចំពោះការបោះឆ្នោតនេះ។

លោក ដូណាល់ត្រាំ បានចេញបទបញ្ជាប្រធានាធិបតីដោយរឹបអូសទ្រព្យសម្បត្តិមួយចំនួន ក្រុមហ៊ុនប្រទេសវេណេហ្ស៊ូអេឡាដែលកំពុងមានភាគហ៊ុននៅសហរដ្ឋអាមេរិក។ការបណ្ដេញអ្នកការទូតអាមេរិកទាំងពីររូបនេះ ត្រូវបានអ្នកសង្កេតការណ៍ព្រមានថា ជម្លោះការទូតរវាងអាមេរិក​និងវេណេហ្ស៊ូអេឡាឈានដល់ការបែកបាក់គ្នាយ៉ាងខ្លាំង៕

 

 

 

Share

Image
Image
Image