en     km
en     km

វេណេហ្សូអេឡ៖ ស្លាប់ជិត ៧០នាក់ករណីហិង្សាខណៈអ្នកទោសដុតសម្លៀកបំពាក់របស់ខ្លួន

Share

ប៉ូលីសបាននិយាយថា អំពើកុប្បកម្មនិងអគ្គិភ័យមួយកើតឡើងនៅស្នាក់ការប៉ូលិស​ក្រុង Valencia ដោយបណ្ដាលឱ្យមនុស្សស្លាប់ ៦៨នាក់។

 

រដ្ឋអាជ្ញា Tarek Saab បាននិយាយថា ការស៊ើបអង្កេត ករណីនេះ ចាប់ផ្ដើមហើយ។ តាមមន្ត្រីប៉ូលិស​អំពើហិង្សានេះ កើតឡើងបន្ទាប់ពីមានអគ្គិភ័យមួយកើតឡើងដោយសារ អ្នកទោស បាន ដុតសម្លៀកបំពាក់ហើយ ប៉ុនប៉ងហែកគុករត់កាលពីថ្ងៃពុធទី២៨មីនា។

តាមបណ្ដាញផ្សាយព័ត៌មានBBC ក្នុងអំពើកុប្បកម្មនេះ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បី បង្ក្រាប។ ក្នុងអំពើហិង្សានេះ ប៉ូលីសម្នាក់បានស្លាប់។ អ្នកស្លាប់ក៏មានស្ត្រីនិងកុមារដែរ៕

 

Share

Image
Image
Image