en     km
en     km

វេណេហ្សូអេឡា៖ គម្រោងអភិវឌ្ឍន៍របស់ចិនភាគច្រើនផ្អាកដំណើរការដោយសារវិបត្តិនយោបាយ និង អំពើពុករលួយ

Share

គេហទំព័រថ្មីមួយឈ្មោះថា  Caracaschronical.com ចុះផ្សាយថា សាធារណរដ្ឋប្រជាមានិតចិន កំពុងតែប្រឈមមុខ និង ការខាតបង់ប្រាក់រាប់ពាន់លានដុល្លារដោយសារតែ គម្រោងអភិវឌ្ឍមួយចំនួន នៅក្នុងប្រទេសវេណេហ្សូអេឡា ត្រូវបានផ្អាកដំណើរការដោយសារតែ វិបត្តិនយោបាយនិង ការផ្ទុះអំពើ ពុករលួយ។ លោក Victor Mieza ជាអ្នកសម្របសម្រួលការអភិវឌ្ឍជនបទនៃប្រទេសវេណេ ហ្សូអេឡាបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា គម្រោងហេដ្ឋារចនាសម្ព័ន្ធមានផ្លូវស្ពាន និង វារីអគ្គិសនី ដែលក្រុមហ៊ុនចិន បានម៉ៅការសាងសង់ក្រោមប្រាក់កម្ចីរបស់ចិនមកឱ្យប្រទេស វេណេហ្សូ អេឡា កំពុងតែបោះបង់ចោល ហើយគម្រោងភាគច្រើន បានស្ថាបនាពាក់កណ្ដាលទៅហើយនោះ។

យោងតាមប្រភពដដែលនេះ តុលាការមួយនេះប្រទេសវេណេហ្សូអេឡា បានរកឃើញប្រាក់ពុករលួយ ដល់ទៅ១០០លានដុល្លារដែលមានទៅលើការស្ថាបនាវារីអគ្គិសនី និង រោងម៉ាស៊ីនកិនស្រូវ។ ដោយឡែកទៀតគម្រោងស្ថាបនាស្ពានថ្នល់ ក៏ជួបនឹងគ្រោះថ្នាក់ដោយអំពើពុករលួយនេះផងដែរ។ នេះជាផ្នែកមួយដែលថ្វើឱ្យក្រុមហ៊ុនរបស់ប្រទេសចិន ផ្អាកការស្ថាបនា គម្រោងដែលខ្លួនម៉ៅការ។

តុលាការប្រទេសវេណេហ្សូអេឡា បានធ្វើការចោទប្រាក់មន្រ្ដីជាន់ខ្ពស់ លោកម៉ាឌូរ៉ូចំនួន១២នាក់ ករណីនាំឱ្យមានការប្រព្រឹត្តអំពើពុករលួយនៅក្នុងគម្រោងទាំងនោះ គឺការកិបកេងប្រាក់សាងសង់ ជាមួយគ្នានេះប្រភពដដែលបានបញ្ចាក់ថា  អង្គភាពចារកម្មប្រឆាំងអំពើពុករលួយរបស់ប្រទេស វេណេហ្សូអេឡាកំពុងតែស៊ើបអង្កេតផងដែរទៅលើការបាត់ប្រាក់ចំណូលពីក្រុមហ៊ុនប្រេងរបស់រដ្ឋ     PDVSA នូវទឹកប្រាក់រាប់រយលានដុល្លារពាក់ព័ន្ធនឹងអំពើពុករលួយនេះ។

តុលាការបានរកឃើញមន្រ្ដីឯកអគ្គរដ្ឋទូតវេណេហ្សូអេឡាម្នាក់ប្រចាំនៅទីក្រុងប៉េកាំងជាអ្នកផ្ដួចផ្ដើមឱ្យមានការប្រព្រឹត្តអំពើពុករលួយ។ យ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍មួយចំនួនមើលឃើញថា ការផ្អាកគម្រោងស្ថាបនាមួយចំនួនដែលក្រុមហ៊ុនចិនជាអ្នកកាន់កាប់ទទួលខុសត្រូវក្រោមគម្រោងប្រាក់កម្ចីរបស់ខ្លួន រាប់ពាន់លានដុល្លារ គឺដោយសារតែវិបត្តិនយោបាយផងដែរ ដែលផ្ទុះឡើងចាប់តាំងពីឆ្នាំ ២០១៥មក។ ករណីនេះ មេបក្សប្រឆាំងជួនហ្គៃដូ ដេលកំពុងដឹកនាំការធ្វើបាតុកម្មដើម្បីទម្លាក់លោកម៉ាឌូរ៉ូ ពីតំណែងបានព្រមានទៅកាន់ប្រទេសចិនថា ខ្លួននឹង មិនផ្ទេរប្រាក់សំណងទៅឱ្យប្រទេសចិន នោះទេ ប្រសិនបើរកឃើញថា សំណង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនបានប្រព្រឹត្តអំពើពុករលួយក្រោម របបរបស់ លោកម៉ាឌូរ៉ូ។ សូមជម្រាបថា ប្រទេសចិន ជាម្ចាស់បំណុលដ៏ធំបំផុត នៃប្រទេសវេណេហ្សូអេឡា ដេលមានទឹកប្រាក់ ៧០ពាន់លានដុល្លារអាមេរិក។

ប្រាក់កម្ចីទាំងនេះត្រូវយកមកប្រើប្រាស់ក្នុងគម្រោងអភិវឌ្ឍនានាទាំងនៅជនបទនិងទីប្រជុំជននៃប្រទេសវេណេហ្សូអេឡា។ ប្រាក់កម្ចីទាំងនេះ ភាគច្រើនធ្វើការទូទាត់ជាមួយគ្នាតាមរយៈការ បញ្ចេញប្រេងឆៅ ទៅឱ្យចិន ក្នុងមួយថ្ងៃបីពាំន់បួនរយធុង។ ប៉ុន្ដែមកដល់ពេលនេះការផលិតប្រេងរបស់ក្រុមហ៊ុន pdvsa បានធ្លាក់ចុះរហូតដល់ជិត៧០ភាគរយដោយសារប្រទេសនេះធ្លាក់ក្នុងវិបត្តិនយោបាយ វិបត្តិសេដ្ឋកិច្ច ក្រោមការហ៊ុមព័ទ្ធពីសំណាក់សហរដ្ឋអាមេរិក៕

 

Share

Image
Image
Image