en     km
en     km

វេណេហ្សូអេឡា៖ល្បែងសង្រ្គាម អាចឈានដល់ការអូសទាញរបបលោកម៉ាឌូរ៉ូពីអំណាចចាប់ផ្ដើមហើយ

Share

នៅខណៈនេះ នៅតាមព្រំដែន វេណេហ្សូអេឡា និងកូឡំបី អ្នកនឹងលឺស្នូរកាំភ្លើង​ ។  ព្រឹត្តិ​ការ​ណ៍​នេះ គឺជាការធ្វើសមយុទ្ធរបស់កងទ័ពនៃប្រទេសវេណេហ្សូអេឡា នៃប្រធានាធិបតីនីកូឡាស់​ម៉ាឌូរ៉ូ ដែល សហរដ្ឋអាមេរិក និងប្រទេសកូឡំប៊ី កំពុងរុញអោយ បុរសខ្លាំងនេះចុះចេញពីតំណែង។ លោកម៉ាឌូរ៉ូ បានបញ្ជាអោយមានការធ្វើសមយុទ្ធនេះ គឺជាការឆ្លើយតប នឹងប្រទេសកូឡំប៊ី ព្រមានពីការផ្ទុះសង្រ្គាម តាមព្រំដែន បន្ទាប់ពីប្រធានាធិបតី កូឡំប៊ី ចោទលោក ម៉ាឌូរ៉ូនៅពីក្រោយឧទ្ទាមប្រឆាំងរបបរបស់​លោក។

តាមបណ្ដាញផ្សាយព័ត៌មាន Fox News កូឡំប៊ី ក៏បានបញ្ជូន កងទ័ពនិងគ្រឿងសព្វាវុធរួចរាល់ហើយ នៅតាមព្រំដែន ដើម្បីត្រៀមធ្វើសង្រ្គាម បើមានការវាយប្រហារណាមួយពីកងទ័ពវេណេហ្សូអេឡាដែល កំពុងធ្វើសមយុទ្ធនេះ។ ចំណែកឯសហរដ្ឋអាមេរិកវិញ ប្រកាសគាំទ្រ ប្រទេសកូឡំប៊ីពេញទំហឹង​អោយ​តែ ប្រទេសនេះត្រូវការជំនួយ។ តើនេះ ល្បែងសង្រ្គាមនេះ អាចទាញទំលាក់លោកម៉ាឌូរ៉ូពី​អំណាច​បាន​ដែរឬទេ?

កញ្ញាឆោម ពៅនិកា ជូនសេចក្ដីប្រែសម្រួល ៖

នៅតាមព្រំដែន វេណេហ្សូអេឡា និងកូឡំប៊ី  គឺនៅពេលនេះ សមយុទ្ធយោធាទ្រង់ទ្រាយដ៏ធំមួយ ចាប់​ផ្ដើម ហើយដោយមានកងទ័ពវេណេហ្សូអេឡា មួយសែនប្រាំម៉ឺន នាក់ ចូលរួម។ សមយុទ្ធនេះ មាន​ទាំង​រថក្រោះ ការបាញដោយកាំភ្លើងត្បាល និងកាំជ្រួច ហើយយន្តហោះទៀតផង។ លោក​ប្រធា​នាធិ​បតី ម៉ាឌូរ៉ូ និយាយថា សមយុទ្ធនេះ គឺជាការឆ្លើយតបនឹងការគំរាមកំហែងពីប្រទេសជិតខាង ប៉ុន្តែ លោក​ថាក៏ជាសកម្មភាពដើម្បីពង្រឹងសន្តិភាពនិងសន្តិសុខតាមព្រំដែនផងដែរ។ លោកម៉ាឌូរ៉ូ ស្ថិតនៅ​ក្រោម​ការ គាបសង្កត់អោយចុះចេញពីអំណាចកាន់តែខ្លាំងនៅពេលចុងក្រោយនេះ ដោយប្រទេសកូឡំប៊ីនិង​សហរដ្ឋអាមេរិកដោយក្រុងវ៉ាស៊ីនតោនចង់អោយ មានការបោះឆ្នោតប្រធានាធិបតីឡើងវិញ ដែល​គេរំពឹងថា ​បើការបោះឆ្នោតប្រព្រឹត្តដោយសេរីនិងត្រឹមត្រូវ គឺក្រុមប្រឆាំងដឹកនាំដោយលោកជួនកៃដូ អាចនឹងឈ្នះហើយ ដឹកនាំប្រទេស។ បច្ចុប្បន្ននេះ លោកជួនកៃដូ មានប្រទេសប្រជាធិបតេយ្យ​ជឿន​លឿន ជាង៥០ប្រទេសគាំទ្រ​ជាប្រធានាធិបតីស្ដីទី។ ចំណែក ឯលោកម៉ាឌូរ៉ូមានការគាំទ្រតិចតូច ក្នុងនោះ មាន រុស្ស៊ី ចិន គុយបា តួកគី អ៊ីរ៉ង ជាដើម​ដែលសុទ្ធសឹងជាប្រទេសផ្ដាច់ការ។

អ្នកជំនាញផ្នែកយោធាព្រមានថា លោកម៉ាឌូរ៉ូកំពុងលេងល្បែងសង្គ្រាមដ៏គ្រោះថ្នាក់ហើយនៅពេលនេះដោយគិតថាប្រទេសកូឡំប៊ីមិនមានលក្ខណៈគ្រាប់គ្រាន់ដើម្បីប្រយុទ្ធនឹងខ្លួននោះ។

ស្របពេលនេះដែរបើតាមបណ្ដាញផ្សាយព័ត៌មានFress TV  ពួកមន្រ្ដីវេណេហ្សូអេឡានិយាយថាពួកគេសោកស្ដាយដែលប្រទេសទាំងពីរអាចនឹងឈានទៅរកសង្គ្រាមតាមព្រំដែនជាមួយគ្នា បើស្ថានការ​ណ៍​ព្រំដែន នៅតែ​មានវត្ត​មានកងទ័ព​រៀងខ្លួនចាំប្រយុទ្ធ។

មន្រ្ដីវេណេហ្សូអេឡាបាននិយាយថា ការពិតប្រធានាធិបតីកូឡុំប៊ីបានរំលោភលើកិច្ចការផ្ទៃក្នុងវេណេហ្សូអេឡាដោយសារតែប្រទេសនេះបានគាំទ្រក្រុមប្រឆាំងនឹងរបបលោកម៉ាឌូរ៉ូហើយបង្កឱ្យមានការប៉ុនប៉ងផ្ដួលរលំរបបម៉ាឌូរ៉ូជាញឹកញាប់។ដោយសាររឿងនេះមានហេតុផលធ្វើឱ្យលោកម៉ាឌូរ៉ូសម្រេចដាក់ពង្រាយកងទ័ពត្រៀមធ្វើសង្គ្រាមជាមួយនឹងប្រទេសកូឡំប៊ី។តែយ៉ាងណា អ្នកជំនាញយោធាមើលឃើញថា ល្បែងសង្គ្រាមនេះទំនងលោកម៉ាឌូរ៉ូជួបគ្រោះថ្នាក់ច្រើនជាងព្រោះផ្ទៃនៃកងទ័ពរបស់លោកមួយចំនួនកំពុងតែរកពេលវេលាដើម្បីក្បត់លោកហើយ ជាឱកាសដែលអាមេរិកអាចជាប់ពាក់ព័ន្ធព្រោះ កងទ័ព​អា​មេរិក ក៏មាននៅតាមព្រំដែន កូឡំប៊ីដែរ។ ប្រេសិតពិសេស លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ គឺលោក Elliott Abrams  បានលើកទឹកចិត្ត កូឡំប៊ី អោយប្រកាន់ ទប់ស្ថានការណ៍ពេល​សង្រ្គាម​ធ្លាក់​មកដល់ ។ លោកថា អាមេរិកគាំទ្រពេញទំហឹងអោយតែ សង្រ្គាមដើម្បីប្រឆាំងពួកភេរវកម្ម។

កាលពីថ្ងៃចន្ទទី៩កញ្ញា  លោកម៉ាឌូរ៉ូបានកោះប្រជុំក្រុមប្រឹក្សាការពារជាតិ គឺមុនពេលសកមយុទ្ធចាប់​ផ្ដើម។​ លោកម៉ាឌូរ៉ូបានប្រាប់អង្គប្រជុំថា របបរបស់លោកកំពុងរងការគំរាមកំហែង ជាខ្លាំងពីប្រទេស​កូឡំប៊ីដែលលោកចោទថាប្រទេសកំពុងសិក្សា អំពីការផ្ដួលរំលំលោកជាថ្មីទៀត។ តែយ៉ាងណា សាម្រាប​​លោក ម៉ាឌូរ៉ូ មានជំនឿថាសមយុទ្ធនេះ នឹងមិននាំអោយមានការអូសទាញកងទ័ពរបស់​លោក​ចូល​ក្នុងល្បែងសង្រ្គាម របស់ប្រទេសកូឡំប៊ី ដែលរៀបចំផែនការជាមួយអាមេរិកដើម្បីផ្ដួល​រំលំបាន​ឡើយ។

តែប្រេសិត របស់លោកត្រាំប្រចាំវេណេហ្សូអេឡា បាននិយាងថាជម្រើស យោធារបស់អាមេរិក ចូល​រំដោះប្រជាជនចេញពីរបបរំលោភសិទិ្ធមនុស្សក្រោមការដឹកនាំរបស់លោកម៉ាឌូរ៉ូ នៅតែដាក់នៅ​លើតុចរចា ​ដែលលោកថា គេមិនអាចនិយាយថាអាមេរិកឈ្លានពានបានឡើយ។ លោកបញ្ជាក់ថា ជម្រើស​ល្អបំផុត គឺលោកម៉ាឌូរ៉ូត្រូវចាកចេញពីតំណែង គឺមិនត្រូវរង់ចាំការបង្ខំដោយកម្លាំង យោធា​ណាមួយនោះទេ។ សម្រាប លោកElliott Abrams  របប លោកម៉ាឌូរ៉ូ កំពុងស្ថិតក្នុងបញ្ជីខ្មៅ មួយទៀត គឺគាំទ្រពួកសកម្មប្រយុទ្ធ រត់ពន្ធគ្រឿងញៀន ដែលងាយធ្វើមានអន្តរគមន៍ផ្នែកកងទ័ព។

កូឡំប៊ី ជាសមាជិកអង្គការណាតូ

កូឡំប៊ីបានក្លាយជាសមាជិកអង្គការណាតូជាផ្លូវការរួចទៅហើយ។ក្នុងឋានៈជាសមាជិកទី៣០ កូឡំប៊ីអាចស្នើសុជំនួយការកម្លាំងទ័ពរបស់ណាតូមកឈរជើងនៅលើប្រទេសរបស់ខ្លួនក៏ថាបាន។បើដូចនេះគឺស្ថានការណ៍បាមព្រំដែននៅវេណេហ្សូអេឡាកាន់តែអាក្រក់ថែមទៀត។

ចំណែកវេណេហ្សូអេឡាវិញដែលជាសម្ព័ន្ធមិត្តប្រទេសរុស្ស៊ីអាចពឹងកងទ័ពរុស្ស៊ីបានដែរឬទេ។យ៉ាងណារុស្ស៊ីនៅពេលនេះ ស្ថិតក្នុងស្ថានភាពស្ទាក់ស្ទើរដោយសារតែក្រុងមូស្គូដឹងថារបបលោកម៉ាឌូរ៉ូស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ព្រោះសេដ្ឋកិច្ចរបស់ប្រទេសនេះបានដួលរលំទៅហើយដោយសារតែការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអមេរិកនិងប្រទេសជិតខាង។

ប្រទេសកូឡំប៊ីគឺជាសមាជិកមួយនៃសម្ព័ន្ធលីម៉ាដែលមាន២២ប្រទេស។កូឡំប៊ីជាមួយនឹងសហរដ្ឋអាមេរិកជា​ប្រទេសឈានមុខគេក្នុងការរុញឱ្យមានការដោះដូររបបលោកម៉ាឌូរ៉ូ។គណបក្សប្រឆាំងភាគនៃរបបលោក​ម៉ាឌូរ៉ូច្រើននៅក្នុងប្រទេសកូឡំប៊ីកំពុងតែរៀបចំកម្លាំងទាំងយោធានិងនយោបាយដើម្បីចូលមកដឹកនាំ​ប្រទេស។ កាលពីថ្ងៃអង្គារទី១០កញ្ញា  មេដឹក​នាំ បក្សប្រឆាំង របស់ជួកកៃដូ គឺលោក ឡូប៉េស ដែល​កំពុងជ្រកកោន ក្នុងស្ថានទូតអេស្ប៉ាញ បាន​ប្រកាស បង្កើតគណៈរដ្ឋមន្ត្រីស្រមោល ដើម្បីត្រៀម​ដឹកនាំប្រទេស នៅពេលដែលលោកម៉ាឌូរ៉ូត្រូវបានទាញទម្លាក់ពីអំណាចដោយព្រឹត្តិការណ៍ណាមួយ៕

Share

Image
Image
Image