en     km
en     km

វេណេហ្សូអេឡា៖ម៉ាឌូរ៉ូបញ្ជាឱ្យដឹកមាស៨តោនពីធនាគារជាតិទៅកាន់ទីកន្លែងសម្ងាត់ខណៈខ្លួនជិតធ្លាក់ពីអំណាច

Share

ប្រធានាធិបតីនៃប្រទេសវេណេហ្សូអេឡាលោកនីកូឡាសម៉ាឌូរ៉ូដែលកំពុងធ្លាក់ក្នុងស្ថានភាពបាត់បង់អំណាចត្រូវបានរាយការណ៍មកថាបានបញ្ជាឱ្យឆ្មាំសន្ដិសុខរបស់លោកទៅដឹកមាសចេញពីធនាគារជាតិរបស់ប្រទេសនេះដែលមានទម្ងន់៨តោន។

តាមសារព័ត៌មាននៃគេហទំព័រ Zero Hedge.Com ដែលបានស្រង់ប្រភពរបស់មន្រ្ដីរដ្ឋាភិបាល និង អ្នកតំណាងរាស្រ្ដបក្សប្រឆាំង គឺមាសទាំងនោះត្រូវបានដឹកចេញកាលពីចុងសប្ដាហ៍កន្លងទៅនេះ។

អ្នកតំណាងរាស្រ្ដបក្សប្រឆាំងម្នាក់គឹ Angel Alvarado បាននិយាយថា មាសទាំងនោះ ត្រូវបានដឹកតាម រថយន្ដបិទជិត ហើយដឹកទៅទីកន្លែងដែលមិនអាច ដឹងជាមុន។​តែយ៉ាងណា លោកថា ជាផែនការដើម្បីលក់របស់ទាំងនោះ ឱ្យដាច់ជាបន្ទាន់។

កាលពីដើមខែកុម្ភៈ យន្ដហោះមួយគ្រឿងពីប្រទេសរុស្ស៊ីបានដឹកមាសទម្ងន់២០តោនទៅកាន់ប្រទេសទួគីដែលត្រូវបានមើលឃើញថា គឺជាការបញ្ចេញទ្រព្យសម្បតិ្តរបស់ជាតិដោយលួចលាក់។

កាលពីខែមករា ធនាគារមួយនៃប្រទេសអង់គ្លេសបានបង្កកមាសនៃរបបលោកម៉ាឌូរ៉ូទម្ងន់មួយតោនបួនរយគីឡូក្រាមដែលគិតជា ទឹកប្រាក់ជិត១៥០០លាន់ដុល្លារអាមេរិក។​រដ្ឋាភិបាលអង់គ្កេសបានធ្វើដូចនេះតាមសំណើរបស់សហរដ្ឋអាមេរិក។

សូមជម្រាបថា វេណេហ្សូអេឡាជាប្រទេសមានរ៉ែមាសធំជាងគេនៅលើពិភពលោកហើយប្រទេសនេះ ជាប្រភពប្រេងដ៏ធំផងដែរ។ លោកម៉ាឌូរ៉ូនៅពេលនេះកំពុងតែប្រឈមនឹងការទាញទម្លាក់ពីអំណាចដោយគណបក្សប្រឆាំងនឹងសហគមន៍អន្ដរជាតិជាពិសេសគឺសហរដ្ឋអាមេរិក ដែលកំពុងរៀបចំផែនការនាំទ័ពដើម្បីបញ្ចប់របបលោកម៉ាឌូរ៉ូ។ លោកម៉ាឌូរ៉ូត្រូវបានហៅថាជាជនផ្ដាច់ការ។ បុរសនេះកំពុងស្ថិតក្នុងសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដោយ​សារ​តែបានវាយបង្រ្កាបលើក្រុមប្រឆាំងបណ្ដាលឱ្យមនុស្សស្លាប់ប្រមាណ១៤០នាក់រយៈពេល២ឆ្នាំមកនេះ៕

Share

Image
Image
Image